បរទេស៖ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនមិនបានបិទទ្វារចំពោះកិច្ចចរចា ក្នុងដំណើរខិតខំប្រឹងប្រែងដោះស្រាយជម្លោះ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក ដែលបានកើនកម្តៅជាលំដាប់ ចាប់តាំងពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រៀមព្រៀងនោះ ក្នុងឆ្នាំ២០១៨។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានមានប្រសាសន៍ថា សកម្មភាពណាមួយថែមទៀត ដែលធ្វើឡើងដោយ ទីក្រុងតេអេរ៉ង់ បន្ធូរបន្ថយការប្តេជ្ញាខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ នឹងផ្អែកលើសកម្មភាព ធ្វើឡើងដោយភាគីផ្សេងទៀត។ យោងតាមសេចក្តីរាយការណ៍មួយ...
កំពង់ស្ពឺ៖ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែង ចំនួន៥២ក្រុម ដំណើរការប្រកួត អស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត Avatar FC ក្លាយជាម្ចាស់ជើងឯកក្រោយ យកឈ្នះក្រុមបាល់ទាត់ TN Kandal...
ភ្នំពេញ ៖ នាយខុទ្ធកាល័យរបស់លោក កឹម សុខា គឺលោក មុត ចន្ថា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ មុននឹងតុលាការបន្តសវនាការលើកទី២ លើអង្គជំនុំជម្រះលោក កឹម សុខា បានលើកឡើងពីវីរៈភាពមេរបស់ខ្លួនថា គឺជាអ្នកនយោបាយអហិង្សានិយម និងសន្តិវិធីនិយម។ សវនាការលើកទី១ សម្រាប់ជំនុំជម្រះរឿងក្តីក្បត់ជាតិលោក កឹម សុខា...
ភ្នំពេញ៖ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកា នៃអគ្គនាយកដ្ឋាន យុវជន ក្រសួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ នៃលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍ យុវជន បានលើកឡើងថា ដើម្បីអភិវឌ្ឍកូនក្មេងម្នាក់ ឲ្យមានអនាគតល្អ ត្រូវមានការចូលរួម ពី គ្រប់លំដាប់ថ្នាក់ទាំងអស់...
បរទេស៖គណៈកម្មការយោធាចម្រុះ ដឹកនាំដោយមន្ត្រីអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន នៅថ្ងៃអាទិត្យនេះ នឹងបញ្ចប់ការរាប់អាវុធធន់ កណ្ដាលនិងធន់ធ្ងន់ នៅក្នុងមូលដ្ឋាន ជារបស់រដ្ឋាភិបាលនិងក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូង ក្នុងទីក្រុងកំពង់ផែ អាដេន ប្រទេសយេម៉ែន។ ដំណើរការរាប់អាវុធនេះ គឺជាផ្នែកមួយនៃការរៀបចំ សន្តិសុខនិងយោធា ដែលរួមទាំង នៅក្នុងកិច្ចព្រមព្រៀងទីក្រុងរីយ៉ាដ ដែលបន្ធូរបន្ថយ ភាពតានតឹង រវាងរដ្ឋាភិបាលដែលអន្តរជាតិទទួលស្គាល់ និងក្រុមប្រឹក្សា អន្តរកាលភាគខាងត្បូង...
ប៊ឺរ៉ាត់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ទូរទស្សន៍ MTV បានរាយការណ៍ឲ្យដឹងថា ប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមប៉ូលិសបង្ក្រាបអំពើកុបកម្ម និងក្រុមបាតុករ នៅក្រុង Beirut កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ បណ្តាលឲ្យរងរបួសមនុស្សតិចបំផុត១០០នាក់ ។ អំពើហិង្សាបានកើតឡើង ក្រោយពីមានការប៉ុនប៉ង ដោយក្រុមបាតុករជាច្រើន វាយបំបែកបារ៉ាស់ដែលបានរៀបចំ ឡើងដោយកងកម្លាំងសន្តិសុខ...
បរទេស៖តំណាងអចិន្ត្រៃយ៍ប្រចាំ នៅអង្គការសហប្រជាជាតិ របស់ ប្រទេសអារ៉ាប៊ីសាអូឌីត លោក Abdallah Al-Mouallimi បានធ្វើការបញ្ជាក់ថា តាមរយៈភាព ជាប្រធានក្រុមប្រទេស G20 ទីក្រុងរីយ៉ាដ នឹងធ្វើឲ្យ ប្រសើរឡើង នូវសហប្រតិបត្តិការ និងស្វែងរកឆន្ទៈរួមគ្នារបស់ អន្តរជាតិ លើបញ្ហាសេដ្ឋកិច្ច ដ៏សំខាន់។ យោងតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយ...
មេបបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញនូវការយកចិត្តទុកដាក់ចំពោះ សមាជិកក្រោមឱវាទយ៉ាងកក់ក្តៅ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ទោ អៀង សាក់ឡូ នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន ជំងឺទឹកនោមផ្អែម ឡើងជាតិស្កក្នុងកម្រិតធ្ងន់ធ្ងរ ដំបៅរលួយម្រាមជើងទាំងសងខាងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ចំពោះសុខភាព លោកវរសេនីយ៍ទោ អៀង សាក់ឡូ និងបានយកចិត្តទុកដាក់លើកទឹកចិត្តអ្នកជម្ងឺ ឲ្យនៅសម្រាកព្យាបាលរហូតដល់ បានធូរស្បើយ មានកម្លាំងឡើងវិញ ចាំចូលបម្រើការងារជូនអង្គភាព រីឯថ្លៃចំណាយលើ សេវាព្យាបាល អង្គភាព នឹងទទួលខុសត្រូវ ធានារ៉ាប់រង។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃ)។ -ឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែមករា...