ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត នឹងធ្វើសេដ្ឋកិច្ច ពិភពលោក មានស្ថិរភាព នៅក្នុងអំឡុងជំនួប កំពូល G20

បរទេស៖តំណាងអចិន្ត្រៃយ៍ប្រចាំ នៅអង្គការសហប្រជាជាតិ របស់ ប្រទេសអារ៉ាប៊ីសាអូឌីត លោក Abdallah Al-Mouallimi បានធ្វើការបញ្ជាក់ថា តាមរយៈភាព ជាប្រធានក្រុមប្រទេស G20 ទីក្រុងរីយ៉ាដ នឹងធ្វើឲ្យ ប្រសើរឡើង នូវសហប្រតិបត្តិការ និងស្វែងរកឆន្ទៈរួមគ្នារបស់ អន្តរជាតិ លើបញ្ហាសេដ្ឋកិច្ច ដ៏សំខាន់។

យោងតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS បានឲ្យដឹងថា ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើងក្នុង សុន្ទរកថារបស់លោក Al-Mouallimi ក្នុងអំឡុងកិច្ចប្រជុំ របស់ក្រុមប្រទេស ចំនួន៧៧និងប្រទេសចិន នៅទីស្នាក់ការ កណ្ដាលរបស់ អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក។

លោកបានមាន ប្រសាសន៍បន្ថែម យ៉ាងដូច្នេះថា “ប្រទេសអារ៉ាប៊ីសាអូឌីត ក៏នឹងធ្វើការដើម្បី សម្រេចបានស្ថិរភាព ក្នុងសេដ្ឋកិច្ចពិភលលោក អភិវឌ្ឍគោលនយោបាយ ដ៏មានប្រសិទ្ធភាព ដើម្បីទទួលបាន ការអភិវឌ្ឍជាប់ជា និច្ចនិងមានតុល្យភាព និងបង្កើតឱកាស លើកកម្ពស់ស្តង់ដារការរស់នៅ និងសុខុមាលភាព នៅក្នុងចំណោម ប្រជាជន ក្នុងពិភពលោក”៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top