មិត្តភាពកម្ពុជា-ចិន ដែលមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំបានវិវឌ្ឍរីកចម្រើននិងស៊ីជម្រៅជាបន្តបន្ទាប់ទោះសម័យកាលមានការផ្លាស់ប្តូរបែបណាឬនិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ។ របត់ដ៏ធំបំផុត នៃទំនាក់ទំនងរវាងកម្ពុជា និងចិន គឺការបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរនិងពង្រឹងនិងពង្រីក ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរស្របតាមគោលការណ៍សមភាព មិត្តភាព គោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ រយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនបានរួមសុខរួមទុក្ខនិងជួយយកអាសាគ្នាទៅវិញទៅមក ដែលធ្វើឱ្យចំណងមិត្តភាពស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ...
ថ្ងៃទី១៩ ខែកក្កដា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន បានផ្ញើសារលិខិតអបអរសាទរខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ចំពោះសម្តេច ហេង សំរិនប្រធានរដ្ឋសភាកម្ពុជា។ លោក Zhao Leji បានលើកឡើងថា ចិន និងកម្ពុជា ជាប្រទេសជិតខាងនិងជាមិត្តដែកថែបដ៏ប្រពៃណី។ ចំណងមិត្តភាពរវាងចិន និងកម្ពុជា បានឆ្លងផុតការសាកល្បង...
ពេលចុងក្រោយនេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានបានប្រកាសសេចក្តីថ្លែងការណ៍រួមដើម្បីរំលឹកខួបគម្រប់២០ឆ្នាំដែលប្រទេសចិនបានចូលរួមក្នុង«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍»។ ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទ កាសែតជាប្រចាំនៅពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិនថាក្នុងអំឡុងពេល២០ឆ្នាំកន្លងមកប្រទេសចិន និងអាស៊ាន បានបង្កើតឡើងនូវមាគ៌ាដ៏ត្រឹមត្រូវមួយដែលប្រទេសជិតខាង រាប់អានគ្នាដោយសុខដុមនីយកម្មនិងមេត្រីភាព និងប្រកបដោយភាពរុងរឿងនិងអភិវឌ្ឍជាមួយគ្នា។ លោកស្រីបានថ្លែងថាឆ្នាំ២០០៣ថ្នាក់ដឹកនាំរបស់ប្រទេសចិននិងអាស៊ានបានធ្វើជាសក្ខីភាពចំពោះការដែលប្រទេសចិននាំមុខគេចូលរួម«សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមេត្រីភាពអាស៊ីអាគ្នេយ៍»ដែលបានបើកដំណាក់កាលថ្មីនៃទំនាក់ទំនងចិននិងអាស៊ា។ ប្រទេសចិនជាប្រទេសទីមួយដែលចូលរួមក្នុងសន្ធិសញ្ញានេះ ដែលបាន បង្ហាញឱ្យឃើញថា ប្រទេសចិន ប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ការទូតដែលមិនថា ប្រទេសធំឬប្រទេសតូចគឺ មានភាពស្មើគ្នាប្រទេសចិន គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការដែលអាស៊ានអភិវឌ្ឍលូតលាស់ខ្លាំងឡើង និងប្រទេសចិនអនុវត្តគោលនយោបាយដែលរាប់អានដោយសុខដុមនីយកម្មនិងមេត្រីភាពជាមួយបណ្តាប្រទេសព័ទ្ធជំុវិញ។ លោកស្រីបានគូសបញ្ជាក់ថា ក្រោមបរិបទដែលសភាពការណ៍ក្នុងតំបន់និង អន្តរជាតិមានភាពស្មុគស្មាញ់និងមានការប្រែប្រួលសេចក្តីថ្លែងការណ៍រួមដែលត្រូវប្រកាសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន មានផលប្រយោជន៍ក្នុងការរួមគ្នាអនុវត្តគោលការណ៍របស់សន្ធិ...
បរទេស៖ប្រធានាធិបតីអាហ្វ្រិកលោក Cyril Ramaphosa កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការព្រមានថា ការសម្រេចកាត់ទោសលោកប្រធានាធិបតីរុស្សី លោក Vladimir Putin ពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះគឺនឹងមានន័យថា ការប្រកាសធ្វើសង្គ្រាមជាមួយនឹងរុស្សី ដូច្នេះដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការលើកឡើងរបស់លោកប្រធានាធិបតីអាហ្វ្រិក គឺសំដៅទៅលើសាលដិកាចាប់ខ្លួនរបស់តុលាការ ICC នៅពេលដែលលោក Putin នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូល...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះដែលមានជាង១០ទំព័រ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលជាលេខាធិការដ្ឋាន។ សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្ដាល មានភារកិច្ច ដូចជា ៖ បំពេញមុខងារជាសេនាធិការបច្ចេកទេសបូកសរុបកណ្ដាលឲ្យក្រុមការងារបច្ចេកទេសផ្សេងទៀត និងផ្តល់ទស្សនាទាននិងមគ្គុទ្ទេសក៍ណែនាំ ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំ...
ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គព្រះមហាក្សត្រផងដែរ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតនាពេលខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍន៍និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការបោះឆ្នោតថ្នាក់ជាតិនេះ ជារឿងសំខាន់ មិនអាចរំលងបានឡើយ ដើម្បីជ្រើសរើសមេដឹកនាំ ដែលអាចរក្សាសុខសន្តិភាព អភិវឌ្ឍ និងរក្សាស្ថិរភាព ការងារជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ។ សំឡេង៖«ក្នុងនាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACCខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករ និយោជិតទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាពការអភិវឌ្ឍនិងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករនិយោជិតមិនឱ្យបាត់បង់»។ ដូចគ្នានេះដែរ...
រសៀលថ្ងៃទី១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីននៅក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន លោកបានប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រជាជន និងទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត ដែលបានធ្វើការជ្រើសរើសជាយុទ្ធសាស្ត្រដើម្បីកែលម្អទំនាក់ទំនងជាមួយចិន ដែលបានធ្វើឱ្យទំនាក់ទំនងរវាងចិន និងហ្វីលីពីន វិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវហើយបានអភិវឌ្ឍយ៉ាងផុលផុស។ លោកបានរួមចំណែកយ៉ាងសំខាន់ចំពោះការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសយើងទាំងពីរ។...
ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំនេះទៅ ប្រទេសចិនបានអនុវត្តច្បាប់អភិរក្សទន្លេលឿងជាផ្លូវការ ដើម្បីផ្តល់ការធានាផ្នែកច្បាប់កាន់តែរឹងមាំដល់ការអភិរក្សទន្លេមាតារបស់ប្រជាជាតិចិន។ ជាឧទាហរណ៍ ភូមិ Yucun ខេត្តZhejiang កាលពីមុនជា“ទីលក់ថ្ម” ក្លាយជា “ទីទេសចរណ៍” បានប្រែផ្លាស់ពីអណ្តូងរ៉ែទៅជាស្រែដាំដើមផ្កាRape និងស្រះផ្កាឈូក បានរកឃើញមាគ៌ាអភិវឌ្ឍន៍ថ្មីដែលអេកូបរិស្ថានស្អាត ឧស្សាហកម្មងើបឡើងខ្លាំង ហើយមហាជនមានជីវភាពកាន់តែធូរធាបង្អួរ។ឧទាហរណ៍មួយទៀតគឺ ឥឡូវក្នុងប្រទេសចិន អ្នកយាមអភិរក្សទន្លេនិងបឹងតាមថ្នាក់មូលដ្ឋានមានចំនួនលើសពី៩សែននាក់ ខណៈ អ្នកយាមអភិរក្សព្រៃភ្នំបានលើសពី១២សែននាក់ នៅកន្លែងណាក្តី សុទ្ធតែអាចរកឃើញអ្នកទទួលខុសត្រូវបាន។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក...
ចាប់ពីចូលឆ្នាំនេះមក ដើមទុនបរទេស បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន។ជំនឿចិត្តរបស់ពួកគេត្រូវបានកំណត់បញ្ជាក់បន្ថែមទៀតនៅក្នុងទិន្នន័យសេដ្ឋកិច្ចជាតិឆមាសទី១ឆ្នាំ២០២៣ ដែលចេញផ្សាយដោយរដ្ឋាភិបាលចិន នៅថ្ងៃទី១៧ខែកក្កដា។តាមរយៈការគណនាជាជំហានដំបូង GDPរបស់ប្រទេសចិនក្នុងឆមាសទី១ឆ្នាំ២០២៣មានចំនួន៥៩,៣០៣៤ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ល្បឿនកំណើននេះគឺលឿនជាងអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍សំខាន់ៗលើពិភពលោក ហើយប្រទេសចិន បន្តក្លាយជាក្បាលម៉ាស៊ីន នៃកំណើនពិភពលោកទាំងមូលតទៅទៀត។បើនិយាយចំពោះដើមទុនបរទេស ជាបឋម ប្រការនេះមានន័យថា ចិនមានឱកាសទីផ្សារដ៏ធំធេង។ បើមើលពីទីផ្សារប្រើប្រាស់អាឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៣ ទំហំសរុប នៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមប្រទេសចិន មានចំនួន២២.៧៥៨៨ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើង៨.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយបានកើនឡើង២.៤ភាគរយបើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣។...
«អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម» ជាទឡ្ហីករណ៍ដែលបានគូសរំលេចពីទំនាក់ទំនងការទូតជាប្រពៃណីរវាងកម្ពុជានិងចិន ដែលមានតាំងពីសតវត្សរ៍ទី៣តាមរយៈអត្ថបទសំណេររបស់លោក កាំង ថៃ និងលោក ជូ យីង ហើយត្រូវបានប្រវត្តិវិទូនានានៅទូទាំងពិភពលោកសុទ្ធតែបានយល់ស្របគ្នា។ លើសពីនេះប្រវត្តិវិទូក្នុងលោកក៏បានឯកភាពពីកំណត់ហេតុនាសតវត្សរ៍ទី១៣របស់លោក ជីវ តាក្វាន់ ស្តីពីប្រពៃណីទំនៀមទម្លាប់អ្នកស្រុកចេនឡាដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កម្ពុជានិងចិន។ ស្នាដៃនៃកំណត់ហេតុនេះត្រូវបានបកប្រែពីភាសាចិន ទៅជាភាសានានាជាច្រើនដើម្បីចូលរួមចែករំលែកកាន់តែទូលំទូលាយ ពីពុទ្ធិមហាសាលនៃគំរូភាពទំនាក់ទំនងមិត្តភាពកម្ពុជានិងចិន។ «ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំដុះ» ជាភាសិតដែលមានតម្លៃសច្ចធម៌សម្រាប់យល់ដឹងកាន់តែច្បាស់ ពីទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា...