ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បាន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ។
មូស្គូ៖ ឧត្តមសេនីយ៍ Vladimir Kulishov អនុប្រធានទី១ នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី និងជាប្រធានសេវាព្រំដែន បានអះអាងថា អង្គការណាតូ កំពុងអនុវត្តការវាយប្រហារនុយក្លេអ៊ែរ ប្រឆាំងនឹងប្រទេសរុស្ស៊ី នេះបើតាមការបញ្ជាក់របស់ ។ លោកបានលើកឡើងថា “នៅជិតព្រំដែនរុស្ស៊ី សកម្មភាពឈ្លបយកការណ៍របស់អង្គការណាតូកំពុងកើនឡើង ហើយអាំងតង់ស៊ីតេនៃការហ្វឹកហ្វឺនប្រតិបត្តិការប្រយុទ្ធរបស់កងទ័ពសម្ព័ន្ធមិត្តកំពុងកើនឡើង ក្នុងអំឡុងពេលនោះ សេណារីយ៉ូ សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងសហព័ន្ធរុស្ស៊ី កំពុងត្រូវបានអនុវត្ត រួមទាំងការចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរនៅលើទឹកដីរបស់យើង”...
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវកំពូលរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន...
ភ្នំពេញ ថ្ងៃទី 28 ឧសភា ឆ្នាំ 2024 – ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការធ្វើដំណើរក្នុងអំឡុងវិស្សមកាលរដូវក្តៅ ក្រុមហ៊ុន Vietjet ពង្រីកជើងហោះហើរក្នុងស្រុកនៅរដូវក្តៅក្នុងប្រទេសវៀតណាមចំនួន 35% និងបង្កើនជើងហោះហើរពេលយប់ចំនួន 46% ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏គ្រោងនឹងបើកដំណើរការសេវាកម្មមិនឈប់ឈរថ្មីៗរបស់ខ្លួនចំនួនបួនពីគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់វៀតណាម គឺ កោះ ភូកុក ទៅ...
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥,០០០ដុល្លារ បន្ថែមទៀត ទៅប្រគល់ជូននិងសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គង់ គីនី...
ក្រសួងអប់រំ ឲ្យទប់ស្កាត់ការ ប្រើបារីអេឡិចត្រូនិក និង ផលិតផល អេចឆ៍ ធី ភី ទាំងក្នុង និងជុំវិញបរិវេណ គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនhttps://dap-news.com/?p=417952 អាជ្ញាធរ នឹងបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចសង្ឃ ទេព វង្ស នៅមុខវត្តបទុមវតីhttps://dap-news.com/?p=417997 លោក...
ភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបំពាក់បច្ចេកវិទ្យាចុងក្រោយសម្រាប់ម៉ាស៊ីន MRI 3 Tesla ដែលជាម៉ាស៊ីនទំនើបជាងគេបង្អស់នៅកម្ពុជា ក្នុងការធ្វើរោគវិនិច្ឆ័យចំពោះជំងឺបានច្រើនផ្នែក មានភាពច្បាស់លាស់ និងគុណភាព សុវត្ថិភាព ដោយធ្វើឲ្យការព្យាបាលអ្នកជំងឺបានត្រឹមត្រូវ ហើយកាត់បន្ថយការចំណាយពេលវេលាថែមទៀត។ ក្នុងសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ម៉ាស៊ីន MRI 3 Tesla ដែលរៀបចំឡើងដោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី២៧ ឧសភា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមភាគីទាំងពីរ បានពិភាក្សានិងចែករំលែកទស្សនៈទានស្តីពីកម្មវិធីណែនាំតម្រង់ទិសមុនពេលដំណើរសម្រាប់ទេសន្តរប្រវេសករឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវមុនពេលបំពេញការងារនៅប្រទេសទទួល ហើយនឹងអាចដឹងពីវិធីសាស្ត្រសុំជំនួយពេលត្រូវការ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី...
កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាល ជាមួយក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យលាភីលេខ១ ក្នុងការប្រកួតដណ្តេីមពាន់ង្វាន់ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ ២០២៤ ក្រោមប្រធានបទ កីឡាឌីជីថលគឺជាអនាគតរបស់យុវជន។...
នារសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដែលសមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ លោកនាយសេនាធិការ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ប្រធានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងដកបទពិសោធន៍កិច្ចការជំនាញ ដើម្បីបង្កើនប្រសិទ្ធិភាពស្រាវជ្រាវនិងបង្ក្រាបបទល្មើស ជាពិសេស...