ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហបុរី តាមការអញ្ជើញរបស់លោកបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីការបរទេសនៃប្រទេសសឹង្ហបុរី នៅក្នុងកម្មវិធី S R Nathan Fellowship ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ លោក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»។ សូមបញ្ជាក់ថា ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោក។ ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២...
ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា នៅព្រឹកថ្ងៃ២១ ឧសភានេះ បានបង្ហាញមុខសញ្ញាក្រុមក្មេងទំនើងចំនួន៨នាក់ ដែលមានឈ្មោះក្រុមសប្បាយបោះគេ (SBK) ហើយក៏បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ការបង្ហាញមុខក្រុមសប្បាយបោះគេ (SBK)នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ កាលពីថ្ងៃ២០ ឧសភា នៅចំណុចហាងណាតកាហ្វេ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៤ករណី។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា គ្រប់ជំនួបជាមួយអ្នកការទូត ឬអ្នកនយោបាយនៃបណ្ដាប្រទេសមួយចំនួន សម្តេចតែងតែរំលឹកពួកគេ កុំឲ្យកសាងកំហុសលើកទី៣ លើកម្ពុជា ព្រោះពួកគេធ្លាប់កសាងកំហុស ២លើករួចមកហើយ ។ ក្នុងឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នាថ្ងៃ២២ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែឧសភា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ សុខភាពមនុស្ស សត្វ ជីវចម្រុះ និងធនធានធម្មជាតិ តែកម្ពុជា...
កំពង់ស្ពឺ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យមន្ទីរឧស្សាហកម្មចុះត្រួតពិនិត្យ និងដោះស្រាយករណីទឹកស្អាតនៅក្រុងច្បារមន ប្រែក្លាយទៅជាទឹកល្អក់កខ្វក់បណ្ដាលឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភប៉ះពាល់សុខភាព។ នេះបេីយោងតាមការបញ្ជាក់របស់ លោក វ៉ី សំណាង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិលនៅថ្ងៃទី២២ ខែឧសភា។បទបញ្ជារបស់អភិបាលខេត្តកំពង់ស្ពឺ ធ្វេីឡេីងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមន ទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រគល់សិទ្ធិឲ្យលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតច្បាប់ដាក់ទោសទណ្ឌលើជនណាដែលបំភ្លៃថា «កម្ពុជា មិនធ្លាប់មានរបបប្រល័យពូជសាសន៍»។ ការលើកឡើងរបស់សម្តេចតេជោបែបនេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា ។...
ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យវិសាខបូជា និងឆ្លងព្រះពុទ្ធសករាជ២៥៦៧ ឈានចូល២៥៦៨ នៅក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ។...