ភ្នំពេញ៖ គណៈប្រតិភូសភាតំណាងប្រជាជនចិន ដឹកនាំដោយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនេះ លោក Shohrat Zakir...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី(The Cambodia Daily) ដែលបានមួលបង្កាច់ បំផ្លើស បំភ្លៃ និងគ្មានការពិតទាល់តែសោះដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងបញ្ជាក់ថា៖ “ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស...
បរទេស៖ យោងតាមការចេញផ្សាយ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅពេលលោកទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៊ី និងចិនមិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងប្រឆាំងនឹងប្រទេសណាមួយឡើយ។ មេដឹកនាំរុស្ស៊ីបានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងពេលជួបជាមួយប្រធានាធិបតីចិនលោក Xi Jinpingហើយ ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Putin ចាប់តាំងពីលោកបានស្បថចូលកាន់ តំណែងជាប្រធានាធិបតីលើកទីប្រាំកាលពីដើមខែនេះ។ ដំណើរទស្សនកិច្ចរបស់លោក Putin ធ្វើឡើងចំពេលដែលភាពតានតឹងរវាងណាតូនៅម្ខាង និងរុស្ស៊ី និងចិននៅម្ខាងទៀត...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា ក្នុងករណីប៉ូលិសសហព័ន្ធ FBI ចង់ស្វែងរកចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ក្នុងករណីបទចោទឃាតកម្មដ៏ឃោរឃៅនៅអាមេរិកកាលពី៧ឆ្នាំមុន ដែលស្ថាប័នអន្តរជាតិប៉ូលិសនេះអះអាងថា ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលកម្ពុជា គួរតែបំពេញឯកសារតាមផ្លូវច្បាប់ស្របតាមបទដ្ឋានគតិយុត្តច្បាប់អន្តរជាតិ ។ លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៧ ឧសភាថា សម្រាប់កម្ពុជាស្វាគមន៍សហការគ្រប់ពេល គ្រប់វេលាជាមួយបណ្តានៃសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យផ្សេងៗទាំងឡាយដែលចង់សហការក្នុងការចាប់ខ្លួន...
បរទេស៖ ការលាលែងពីតំណែងរបស់លេខាធិការអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានរបស់វៀតណាម គឺលោកស្រី Truong Thi Mai គឺជាការរញ្ជួយផ្នែកនយោបាយមួយទៀត នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់តំណែងប្រធានរដ្ឋរបស់លោក Vo Van Thuong និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា...
ភ្នំពេញ ៖ ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះជាការបញ្ជាក់របស់លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាថ្ងៃទី១៧...
ភ្នំពេញ ៖ លោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ដែលជាក្រុមហ៊ុនផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើការពង្រីកការវិនិយោគចូលមកកាន់កម្ពុជា លើវិស័យហិរញ្ញវត្ថុ ។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Dunamuនេះ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១៧ ឧសភា...
បរទេស៖ យន្តហោះទម្លាក់គ្រាប់បែក B-2 Stealth Bomber, យន្តហោះចម្បាំង F-35 Joint Strike Fighter និង F-15 Eagle ត្រូវបានអនុម័តឱ្យដឹក និងបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរ B-61 ថ្មី, នេះបើយោងតាមការិយាល័យអគ្គអធិការកិច្ច (OIG) នៃក្រសួងការពារជាតិអាមេរិក (DoD) បានប្រកាសនៅក្នុង...
ប៉េកាំង៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយសមភាគីលោក ហ្ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងប៉េកាំង ខណៈដែលលោកស្វែងរកការគាំទ្រកាន់តែច្រើនពីប្រទេសចិន សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមនៅអ៊ុយក្រែន និងសេដ្ឋកិច្ចឯកោរបស់ប្រទេសគាត់ផងដែរ ។ គួរបញ្ជាក់ថា នេះជាដំណើរទៅក្រៅប្រទេសលើកទី១របស់លោក ពូទីន ចាប់តាំងពីការបោះឆ្នោតឡើងវិញនៅក្នុងខែមីនា និងជាលើកទី២ក្នុងរយៈពេលជាង៦ខែទៅកាន់ប្រទេសចិន ដែលជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី ក្រោយពីលោកខាងលិចបានវាយប្រហាររុស្ស៊ីដោយការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកលើការវាយលុកយោធារបស់ខ្លួននៅក្នុងទឹកដីអ៊ុយក្រែន។ លោក...
ហ្សាការតា៖ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃពុធថា បំណុលបរទេសរបស់ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះមកនៅត្រឹម៤០៣.៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ បើធៀបទៅនឹងអ្វីដែលបានកត់ត្រានៅក្នុងត្រីមាសមុនកាលពីឆ្នាំមុនចំនួន៤០៨.៥ពាន់លានដុល្លារ ។ បំណុលបរទេសរបស់រដ្ឋាភិបាលក្នុងត្រីមាសទី១ឆ្នាំនេះត្រូវបានកត់ត្រាចំនួន១៩២.២ពាន់លានដុល្លារ ថយចុះពី១៩៦.៦ពាន់លានដុល្លារនៅក្នុងត្រីមាសមុន ។ លោក Erwin Haryono ប្រធាននាយកដ្ឋានទំនាក់ទំនងធនាគារឥណ្ឌូណេស៊ី មានប្រសាសន៍ថា “ការធ្លាក់ចុះនេះត្រូវបានជះឥទ្ធិពល ក្នុងចំណោមកត្តាផ្សេងទៀត ដោយការធ្វើឱ្យមានតុល្យភាពឡើងវិញនៃមូលនិធិវិនិយោគិនមិនមែននិវាសនជននៅក្នុងទីផ្សារមូលបត្ររដ្ឋាភិបាលក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុពិភពលោក” ។ ទន្ទឹមនឹងនេះដែរ បំណុលបរទេសរបស់វិស័យឯកជនបានថយចុះដល់១៩៧ពាន់លានដុល្លារពី១៩៨.៤ពាន់លានដុល្លារក្នុងត្រីមាសមុន ។ វិស័យឧស្សាហកម្មកែច្នៃ...