តូក្យូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផែនការដាក់ទណ្ឌកម្ម ៤ដងលើរថយន្តអគ្គិសនីរបស់ចិនដល់ ១០០ភាគរយក្នុងឆ្នាំ២០២៤ និងដំឡើងពន្ធយ៉ាងខ្លាំងលើទំនិញរបស់ចិននៅក្នុងវិស័យផ្សេងទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដូចជាឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងឧបករណ៍ពាក់កណ្តាលក្នុងគោលបំណងជួយកម្មករអាមេរិកក្នុងការប្រកួតប្រជែង។ លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកនៅឯសេតវិមានថា ការដំឡើងពន្ធដែលនឹងអនុវត្តលើការនាំចូលពីប្រទេសចិនមានតម្លៃប្រហែល ១៨ពាន់លានដុល្លារ គឺសំដៅការពារមហាអំណាចសេដ្ឋកិច្ចអាស៊ីពីការគំរាមកំហែងការងារផលិតកម្មរបស់សហរដ្ឋអាមេរិក និងកាត់បន្ថយឧស្សាហកម្មអាមេរិក។ ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកខិតជិតមកដល់ក្នុងខែវិច្ឆិកា លោក បៃដិន បាននិងកំពុងស្វែងរកការបញ្ចុះបញ្ចូលអ្នកបោះឆ្នោត...
ភ្នំពេញ ៖ កុមារអាយុ១១ ឆ្នាំម្នាក់មកពីខេត្តស្វាយរៀង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរងរបួសធ្ងន់ធ្ងរបន្ទាប់ពីប៉ះទង្គិចជាមួយ ធាងត្នោបណ្តាលឲ្យដាច់សរសៃឈាមវែន នៅតំបន់បំពង់ក ធ្វើឲ្យហូរឈាមអស់ស្ទើរតែខ្សោះអស់ពីខ្លួន និងប្រឈមនឹងបាត់បង់ជីវិតនោះ ត្រូវបានជួយសង្រ្គោះបានហើយ ដោយក្រុមគ្រូពេទ្យគន្ធបុប្ផា។ បើតាមហ្វេសប៊ុកមូលនិធីគន្ធបុប្ផាកម្ពុជា នាថ្ងៃទី១៣ ឧសភានេះ បានបញ្ជាក់បន្តថា បន្ទាប់ពីបានបញ្ជូនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កុមារមកពីខេត្តស្វាយរៀងរូបនេះ ត្រូវបានបញ្ជូលឈាម និងវះកាត់តសសៃឈាមភ្លាមៗ ដោយក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូង និងបានធ្វើឲ្យកុមាររូបនេះ...
នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅផ្សារទំនើប អ៉ីអនលភ្នំពេញ កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” ដែលជាកម្មវិធីមួយដ៏ប្រពៃ រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការចូលរូមពីក្រុមប្រឹក្សាភិបាលសភាយុវពាណិជ្ជករកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ ព្រមជាមួយនឹងវត្តមានដ៏មានតម្លៃពី ដៃគូរសហការ ម្ចាស់អាជីវកម្ម សាធារណៈជន...
សម្ដេចតេជោ ស្នើលោក មីន អោងឡាំង ពិចារណារៀបចំឲ្យមានជំនួប តាមប្រព័ន្ធវីដេអូរវាង សម្តេច និងលោកស្រី អោង សានស៊ូជីhttps://dap-news.com/?p=413051 សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាល ជំងឺរបស់ព្រឹទ្ធាចារ្យ គង់ ណៃhttps://dap-news.com/?p=413618 លោក កាំង តុងងី ៖...
អតីតរដ្ឋមន្ត្រី និងជាប្រធានការិយាល័យ រដ្ឋាភិបាលរបស់វៀតណាម ត្រូវបានចាប់ខ្លួន ពីបទពុករលួយ, រំលោភអំណាចអំឡុងពេលកាន់តំណែងhttps://dap-news.com/?p=412732 មរតកលុយ ១០០លានបាត របស់អ្នកបម្រើជាស្រ្តីជនជាតិថៃ ត្រូវបានរក្សាទុកស្របច្បាប់ បន្ទាប់ពីថៅកែបារាំងបាញ់សម្លាប់ខ្លួនhttps://dap-news.com/?p=412800 អធិការបតីអាល្លឺម៉ង់ ចង់បង្វែរលុយបង្កករបស់រុស្ស៊ី ៣០០ពាន់លានដុល្លារ យកទៅទិញអាវុធសម្រាប់អ៊ុយក្រែនhttps://dap-news.com/?p=413016 ថ្ងៃចូលកាន់តំណែង អាណត្តិទី៥ លោក ពូទីនថា អាស្រ័យលើលោកខាងលិច ក្នុង ការសម្រេចចិត្តថា...
សេអ៊ូល៖ ប៉ូលិសក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុម Hacker របស់ប្រទេសកូរ៉េខាងជើង បានចូលលួចយកទិន្នន័យដ៏រសើប រួមទាំងកំណត់ត្រាហិរញ្ញវត្ថុរបស់បុគ្គលពីបណ្តាញកុំព្យូទ័ររបស់តុលាការកូរ៉េខាងត្បូងក្នុងរយៈពេល២ឆ្នាំមកនេះ ។ កូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ត្រូវបានគេដឹងថា ប្រតិបត្តិការកងទ័ព នៃក្រុម Hacker រាប់ពាន់នាក់ ដែលកំពុងប្រតិបត្តិការ ទាំងក្នុងប្រទេសឯកោ និងជាក់ស្តែង នៅក្រៅប្រទេស ហើយត្រូវបានទទួលការស្តីបន្ទោស ចំពោះការវាយប្រហារ...
សិង្ហបុរី៖ យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប៉ូលិសបានឲ្យដឹងថា ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនសង្ស័យចំនួន ៣១៩នាក់សម្រាប់បទល្មើសឆបោកប្រាក់ក្នុងអំឡុងពេលប្រតិបត្តិការចាប់ពីថ្ងៃទី២៦ ខែមេសាដល់ថ្ងៃទី៩ ខែឧសភា ។ គួរបញ្ជាក់ថា ជនសង្ស័យបានជាប់ពាក់ព័ន្ធនឹងករណីឆបោកជាង១.១០០ករណី រួមទាំងការឆបោកតាមអេឡិចត្រូនិច ការក្លែងបន្លំធ្វើជាមិត្តភ័ក្តិ ការបោកប្រាស់លើការវិនិយោគ ការឆបោកស្នេហាតាមអ៊ីនធើរណេត និងការបោកប្រាស់ការងារផង ដែរ ។ ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់ប្រាក់ជាង៩លានដុល្លារសិង្ហបុរី ស្មើនឹង៦,៦លានដុល្លារសហរដ្ឋអាមេរិក ។ ក្រុមជនសង្ស័យទាំងនេះកំពុងស្ថិត នៅក្រោមការស៊ើបអង្កេតពីបទឆបោក...
ភ្នំពេញ៖ ក្រុមគ្រួសារ ឪពុកម្ដាយ សាច់ញាតិ បងប្អូន របស់ពលការិនីខ្មែរដែលទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយពលការិនី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។ អ្នកស្រី ភៀច ញ៉ ត្រូវជាម្ដាយបង្កើតពលការិនី ពៅ ស្រីអិត បានបង្ហាញអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយ ក្រោយឃើញវត្តមានរបស់កូនស្រីបានមកដល់ប្រទេសកម្ពុជាវិញ។ លោកស្រីបានលើកឡើងថា...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយថា យោងតាមការិយាល័យទទួលបន្ទុកកិច្ចការកម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ថា WFP ប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងមន្ត្រីអាហ្វហ្គានីស្ថាននៅក្នុងតំបន់បានឲ្យដឹងថា មនុស្សលើសពី៣៣០នាក់បានស្លាប់ ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ដែលបានវាយប្រហារផ្នែកសំខាន់ៗនៃខេត្ត Baghlan, Takhar, Badakhshan និង Ghor នៃប្រទេសអាហ្វហ្គានីស្ថាន ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិខាងលើនេះបានឲ្យដឹងកាលពីថ្ងៃសៅរ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សជាង៣០០...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤នៅឯទីស្នាក់ការគណបក្សរាជធានីភ្នំពេញដែលមានសមាសភាពចូលរួម១១៩រូប។ មុនការសំណេះសំណាលរបស់លោកប្រធានក្រុមការងារ លោកកៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍ស្តីពីសមាសភាពអង្គបោះឆ្នោត...