ភ្នំពេញ៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមពលការិនីខ្មែរមកពីប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងមើលថែតាំងពីនៅអារ៉ាប៊ីសាអូឌីតរហូតមកដល់ប្រទេសកម្ពុជា ជាពិសេសបានជួបឪពុកម្ដាយ បងប្អូន និងសាច់ញាតិរបស់ពួកគាត់។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ទៀតផងដែរ។ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ...
ម៉ានីល៖ នៅថ្ងៃសៅរ៍នេះ ប្រទេសហ្វីលីពីនបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាទៅកាន់តំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងដែលខ្លួនបានចោទប្រកាន់ប្រទេសចិនថា បានសាងសង់ “កោះសិប្បនិមិ្មត” នៅក្នុងជម្លោះដែនសមុទ្រដែលកំពុងកើនឡើងភាពតានតឹងនឹងគ្នា ។ ការិយាល័យរបស់ប្រធានាធិបតី Ferdinand Marcos Jr បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំឆ្នេរសមុទ្របានបញ្ជូនកប៉ាល់មួយ “ដើម្បីត្រួតពិនិត្យសកម្មភាពខុសច្បាប់របស់ប្រទេសចិន ដែលបង្កើត “កោះសិប្បនិម្មិត” ។ លោក Commodore Jay...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក Oleksandr Pavliuk មេបញ្ជាការកងទ័ពជើងគោករបស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា ប្រទេសអ៊ុយក្រែន នឹងប្រឈមមុខនឹង “ដំណាក់កាលសំខាន់នៃសង្គ្រាម” ក្នុងរយៈពេល២ខែខាងមុខ ។ លោកបានលើកឡើងថា រុស្ស៊ី នឹងបន្តផ្តោតលើការវាយលុកចូលក្នុងតំបន់ Luhansk និង Donetsk ប៉ុន្តែក៏អាចវាយប្រហារស្រុកនៅភាគឦសាននៃតំបន់ Kharkiv...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះថា មន្ត្រីនៅក្នុងតំបន់ម្នាក់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារដោយប្រើមីស៊ីលផ្លោងចំនួន១គ្រាប់ ត្រូចចំឃ្លាំងស្តុកប្រេងចំនួន១កន្លែងក្នុងទីប្រជុំជន Lugansk នៃទីក្រុង Rovenky ដោយបានសម្លាប់មនុស្សអស់ចំនួន៣នាក់ និងបានបង្កឲ្យរបួសចំនួន៨នាក់ផ្សេងទៀត ។ លោក Leonid Pasechnik មេដឹកនាំក្នុងតំបន់ បានសរសេរនៅលើបណ្តាញសង្គម Telegram...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន ២៩៣៨នាក់ ស្មើនឹង ៥១៦៦ករណី...
បរទេស៖ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយមិនគិតពីការមិនយល់ព្រមពីសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួនឡើយ។ ការកត់សម្គាល់របស់លោក Benjamin Netanyahu បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានព្រមានថ្នាក់ដឹកនាំអ៊ីស្រាអែលថា ប្រតិបត្តិការទ្រង់ទ្រាយធំណាមួយនៅក្នុងទីក្រុង Rafah នឹងមានន័យថា បញ្ឈប់ការផ្គត់ផ្គង់សម្ភារៈការពារសំខាន់ៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០...
បរទេស៖ បុរសជនជាតិថៃ ៤នាក់ ត្រូវបានចាប់ខ្លួននៅខេត្ត Nong Khai រួមជាមួយនិងថ្នាំញៀនមេតំហ្វេតាមីន ១.៤០០គីឡូក្រាម ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធពីប្រទេសឡាវ ដែលរឹបអូសដោយប៉ូលិស និងទាហាននៃកងវរសេនាធំ Ranger កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ...
បរទេស៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានអះអាងកាលពីថ្ងៃសុក្រថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការដើម្បីការពារ “អំពើប្រល័យពូជសាសន៍” របស់ប្រជាជនប៉ាឡេស្ទីន នៅទីក្រុង Rafah ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល នៅភាគខាងត្បូងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីផ្នែកសង្គ្រាមរបស់អ៊ីស្រាអែលបានអនុម័ត...
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ប្រទេសនេះស្ថិតក្នុងការខ្វះខាតអគ្គិសនីយ៉ាងខ្លាំង ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា រោងចក្រថាមពលរបស់ប្រទេសអ៊ុយក្រែន មិនអាចផលិតថាមពលអគ្គិសនីបានដូចមុនពេលការវាយប្រហាររបស់រុស្ស៊ីដែលជាលទ្ធផលនៃការខូចខាតទ្រង់ទ្រាយធំនោះទេ។ ប្រទេសនេះកំពុងអនុវត្តកាលវិភាគកំណត់ថាមពល សម្រាប់អ្នកប្រើប្រាស់ឧស្សាហកម្មចាប់ពីម៉ោង ៦ ល្ងាចតទៅនៅថ្ងៃសុក្រ ដល់ម៉ោង ៧ព្រឹកថ្ងៃសៅរ៍នេះ ដើម្បីទូទាត់ការខ្វះខាតអគ្គិសនីមួយផ្នែក។ ទន្ទឹមនឹងនេះដែរ...
ហ្គាហ្សា៖ ប្រភពក្នុងស្រុកមួយបានឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុតរបស់ហ្គាហ្សា នៅថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីកិច្ចចរចា ស្តីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលធ្វើឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍។ ចំនួនអ្នកស្លាប់និងរបួសមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដោយប្រភពបានប្រាប់កាសែតស៊ីនហួក្នុងលក្ខខណ្ឌអនាមិកឲ្យដឹងថា មន្ទីរពេទ្យគុយវ៉ែតក្នុងទីក្រុងរ៉ាហ្វា ត្រូវបានបិទដំណើរការទាំងស្រុង។ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា មនុស្សប្រហែល...