ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល នាថ្ងៃ៣ ឧសភានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ប្រសិនបើពលរដ្ឋបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួន នឹងអាចជៀសផុតពីការចម្លងរោគ។ លោកថា “ដូច្នេះការលាងដៃគឺ...
ភ្នំពេញ ៖ ក្នុងទិវាសេរីភាពសារព័ត៌មានសកលលើកទី៣១ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មានតំលៃខ្ពស់បំផុត លើសពី៣ឧសភា ពោលមានទាំងសន្តិភាព និងសេរីភាព។ ការលើកឡើងរបស់លោក សយ សុភាពនេះ ក្នុងន័យប្រៀបធៀប ព្រោះថ្ងៃ៣ឧសភានេះ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃ៣ ឧសភានេះ បានផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី លាង ហៃ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក ជាវ តាយ អតីតអភិបាលខេត្តកំពត-ពោធិ៍សាត់និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងពិធីជួបជុំលើកទី៦ រវាង អ្នកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្តី។ ពិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ការជួបជុំនេះ ធ្វើឡើងស្របពេលពិភពលោក កំពុងប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១...
ភ្នំពេញ ៖លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាភ្លាមៗឲ្យក្រុមការងារក្រសួង ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះការករណីក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវបានបុរស២០នាក់ ចាប់រំលោភបូកនៅខេត្តសៀមរាប ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ នេះបើតាមការផ្សព្វផ្សាយពីបណ្តាញតេឡេក្រាមរបស់ព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌។ ការបញ្ជាជាបន្ទាន់ពីសំណាក់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ ក្នុងពេលទទួលបានព័ត៌មានជុំវិញករណីរំលោភបូកនៅខេត្តសៀមរាប ក្រោយពីលោកស្រី ម៉ម សុម៉ាលីនាយិកា នៃអង្គការអាហ្វេស៊ីបកម្ពុជា បានផ្សាយលើហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃ៣ ឧសភាថា “ក្មេងស្រីអាយុ១៥ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ២០ នាក់យ៉ាងព្រៃផ្សៃ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពី ការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាថ្ងៃ៣ ឧសភា លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្ដេជ្ញាចិត្តនឹងដាក់ចេញនូវធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ឲ្យកាន់តែសកម្មខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាលកម្ពុជា។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សមត្ថកិច្ច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាឪពុកក្មេក លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី ជាស្វាមី បានបញ្ចេញប្រតិកម្មទៅកាសែតប្រឆាំងដែលចោទថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា...
បរទេស៖ អ៊ីស្រាអ៊ែល បានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹងដាក់ទណ្ឌកម្មលើអាជ្ញាធរប៉ាឡេស្ទីន និងបណ្តាលឱ្យរដ្ឋនេះដួលរលំ ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនមេដឹកនាំរដ្ឋជ្វីហ្វ ។ នេះបើតាមសារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីខែមុនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល...
វៀតណាម៖ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាបង្រួបបង្រួមជាតិ និងទិវាពលកម្មរយៈពេល ៥ ថ្ងៃ បានបញ្ចប់កាលពីថ្ងៃពុធ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៤៧ លើក ដែលបណ្តាលឲ្យមនុស្សចំនួន ១៣៨ នាក់បានស្លាប់ និងរបួសចំនួន ២៨៥ នាក់ នៅប្រទេសវៀតណាម។ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាថ្ងៃឈប់សម្រាករយៈពេល ៥ ថ្ងៃ ចំនួនគ្រោះថ្នាក់បានថយចុះ ៩.១ភាគរយ ស្លាប់...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣៤,៥៦៨នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៣នាក់ និងរបួស ៥៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ដល់ទៅ ៣៤,៥៦៨នាក់ និងរបួសដល់ ៧៧,៧៦៥នាក់។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកចំពេលមានការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងកង្វះក្រុមជួយសង្គ្រោះ។ អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់...