ភ្នំពេញ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ...
គម្រោងអភិវឌ្ឃន៍លំនៅដ្ឋានដ៏ធំមួយនៅក្នុងតំបន់ ៦អា ដែលកំពុងទទួលបានការចាប់អារម្មណ៏ និង គាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ទើបតែបានប្រកាសលក់បញ្ចប់គម្រោង ដីឡូតិ៍របស់ខ្លួនអស់ជាស្ថាពរកាលពីខែតុលាថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់មានសន្ទុះលោតខ្ពស់គួរអោយកត់សម្គាល់ ជាមួយនិងការប្រកាសបើកបង្ហាញវីឡាទោល គំរូរបស់ខ្លួនបន្ថែមទៀតនៅក្នុងខែវិច្ឆការនេះ។ ស្របពេលដែលសេដ្ឋកិច្ចប្រទេសត្រូវបានប្រកាសអោយបើកដំណើរការឡើងវិញ ក្នុងពេលថ្មីៗនេះ បុរី អាម៉ូរី ៧មករា ហាក់បោះជំហានទៅមុខយ៉ាងលឿន ជាមួយនិងការបើកគម្រោងថ្មីផ្ទួនៗ ទាំងនៅតំបន់ ៦អា...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះបាននិយាយថា ខ្លួនមិនរំពឹងថា មានការវិវត្តទៅមុខក្នុងកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ លើបញ្ហានានា រួមទាំងបញ្ហាទិដ្ឋាការ និងទំហំនិងដំណើរការរបស់ស្ថានទូត នេះបើយោងតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័តឥមានរុស្ស៊ី។ ជាមួយចំណងមិត្តភាពធ្លាក់ចុះទាបបំផុតក្រោយសង្គ្រាមត្រជាក់ ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងជម្លោះជុំវិញរឿងចំនួនមន្ត្រីការទូត ដែលពួកគេអាចបញ្ជូនទៅប្រទេសគ្នាទៅវិញទៅមក បើទោះជារុស្ស៊ីបាននិយាយថា ខ្លួនមានបំណងចង់ដកការដាក់កំហិត ដែលបានដាក់កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា...
ប៉េកាំង៖ មួយរយៈកន្លងមកនេះ ការភូតកុហក និងពាក្យចចាមអារ៉ាមផ្សេងៗដែលធ្វើឡើងដោយភាគីអាមេរិក ប្រឆាំងនឹងប្រទេសចិន លើការតាមដានប្រភពដើមនៃវីរុស ត្រូវបានបដិសេធម្តងហើយម្តងទៀតដោយប្រទេសចិន និងសហគមន៍អន្តរជាតិជាមួយនឹងការពិត និងទិន្នន័យលម្អិត។ រហូតមកដល់ពេលនេះ មានជាង ៨០ ប្រទេស និងជាង ៣០០ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងក្រុមអ្នកគិតបានប្រឆាំងនឹងការធ្វើនយោបាយនៃការតាមដានប្រភពដើមនៃជំងឺកូវីដ-១៩ តាមវិធីផ្សេងៗ។ ថ្មីៗនេះ នាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចេញផ្សាយកំណែមិនចាត់ថ្នាក់នៃរបាយការណ៍វាយតម្លៃរបស់ខ្លួនអំពីប្រភពដើមនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្នុងករណីបាក់អគារនៅព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំលឹកថា ក្នុងពេលនោះគឺមានសំឡេងរបស់មនុស្សហៅឲ្យជួយគឺបន្លឺឡើងក្នុងត្រចៀកសម្តេចតែម្តង ។ ករណីនេះសម្តេចថា ដូចមានវិញ្ញាណទី៣ឲ្យសម្តេចបានលឺ។ ក្នុងពេលលឺគេហៅឲ្យជួយនោះសម្តេចថា គឺសម្តេចនៅគេហដ្ឋានរបស់សម្តេចនៅភ្នំពេញទេ។ ដោយមិនអស់ចិត្តសម្តេចក៏បានសម្រេចធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីចុះទៅបញ្ជាករណីអ្នកបាត់ខ្លួន។ ក្នុងពេលនោះសម្តេចបានចង្អុលកន្លែងមួយនៃអគារបាក់រលំ ក៏បានរកឃើញមនុស្ស២នាក់ នៅរស់រានមានជីវិត ។ នេះជាប្រសាសន៍សម្តេចតេជោក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីដែលនៅទីតាំងចាស់ នឹងបើកការដ្ឋានសាងសង់អគារថ្មីនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដោយចំណាយថវិកា ប្រមាណជា ៦០លានដុល្លារ។ ក្នុងពិធីសម្ពោធទីស្តីការ នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាថ្ងៃទី៨ ខែវិច្ឆិកា...
បរទេស៖រដ្ឋបាលរបស់លោក បៃដិន បានត្រៀមធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរដ្ឋាភិបាលនៃប្រធានាធិបតីប្រទេសនីការ៉ាហ្គា លោក Daniel Ortega ក្រោយការបោះឆ្នោតគ្រោងធ្វើនៅអាទិត្យសប្ដាហ៍នេះ នេះបើយោងតាមសម្តីមន្ត្រីក្រសួងការបរទេសអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយប្រាប់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Devdiscourse នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មើលឃើញការបោះឆ្នោតនៅថ្ងៃអាទិត្យនោះថា ជាការនាំមកនូវភាពផ្តាច់ការក្នុងប្រទេសអាមេរិកកណ្ដាលនោះ។ នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការបរទេសអាមេរិក...
បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ដល់ទៅ៥លានដុល្លារក្នុងម្នាក់ សម្រាប់ព័ត៌មានដែលជួយដល់អាជ្ញាធរចាប់ខ្លួននិងដាក់ទោសឈ្មួញគ្រឿងញៀនម៉ិកស៊ិក៤រូប ដែលរួមមានទាំងបងប្អូននៃសេ្តចជួញគ្រឿងញៀនដ៏ល្បីឈ្មោះ គឺលោក El Chapo ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ឈ្មូញគ្រឿងញៀនទាំង៤រូបនោះ ត្រូវបានជាប់ចោទក្នុងបទចោទប្រកាន់របស់អាមេរិក ពីបទបំពានច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក រួមសមគំនិតជាអន្តរជាតិក្នុងការចែកចាយកញ្ឆា កូកាអ៊ីន មេតំហ្វេតាមីន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី មកបំពេញទស្សនកិច្ចនៅកម្ពុជាគឺក្នុងគោលបំណងពន្យល់កម្ពុជាពីយុទ្ធសាស្រ្តភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(AUKUS)។ សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសពីភាពជាដៃគូសន្តិសុខ...
បរទេស៖ប្រទេសចិននៅក្នុងដំណាក់កាលវិវត្តចុងក្រោយ ក្នុងប្រទេសស៊ូដង់បានធ្វើការអំពាវនាវមួយទៅកាន់គ្រប់ភាគី ដែលពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាឲ្យបាន សមរម្យតាមរយៈ ការសន្ទនាគ្នានៅគ្រប់កម្រិតហើយធ្វើយ៉ាងណា អាចឲ្យប្រទេសនេះរក្សាបាននូវស្ថេរភាពនិងសន្តិសុខជាតិ។ ថ្លែងនៅក្នុងកិច្ចប្រជុំរយៈពេលមួយថ្ងៃដោយក្រុមប្រឹក្សា សិទ្ធមនុស្សនៃអង្គការសហប្រជាជាតិលោក Li Song ប្រធានកិច្ចការងារទូទៅនៃបេសកកម្មចិន ប្រចាំនៅទីក្រុងហ្សេណែវបានបញ្ជាក់ថាចិនតែងតែយកចិត្តទុកដាក់ចំពោះបញ្ហារបស់ស៊ូដង់ តែមិនមានគោលការណ៍ដើម្បីជ្រៀតជ្រែកកាងារផ្ទៃក្នុងនោះឡើយហើយជឿជាក់ថា ពលរដ្ឋស៊ូដង់ទាំងអស់គឺសុទ្ធតែចង់បាននូវសេចក្តីសុខដុមនិងលទ្ធភាពក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ពួកគេ។ លោក Li បន្តថាប្រទេសចិនគឺនឹងនៅតែប្រកាន់ជំហ ដើម្បីជួយដល់ពលរដ្ឋស៊ូដង់ឲ្យអាចដោះស្រាយបញ្ហាពួកគេដោយខ្លួនឯងហើយក៏អំពាវនាវផង ដែរទៅដល់សហគមន៍អន្តរជាតិក្នុងការបង្កើនមជ្ឈដ្ឋានដ៏ល្អប្រសើរមួយដល់គ្រប់ភាគី ដែលពាក់ព័ន្ធទៅនឹងបញ្ហារបស់ស៊ូដង់។ គួរឲ្យដឹងដែរថាកងកម្លាំងនៃប្រទេសស៊ូដង់បានឈានទៅ ដល់ការរំលាយរដ្ឋាភិបាលព្រមទាំងបានចាប់ខ្លួននាយករដ្ឋមន្ត្រី...