នយោបាយ

សម្ដេចតេជោ៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី មកកម្ពុជា ដើម្បីពន្យល់ពី AUKUS

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី មកបំពេញទស្សនកិច្ចនៅកម្ពុជាគឺក្នុងគោលបំណងពន្យល់កម្ពុជាពីយុទ្ធសាស្រ្តភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក(AUKUS)។

សូមបញ្ជាក់ថា ប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ បានប្រកាសពីភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (AUKUS) ដែលអ្នកតាមដានភូមិសាស្រ្តនយោបាយមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងនិងជាយុទ្ធសាស្រ្តថ្មីមួយ ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន។

ក្នុងឱកាសអញ្ជើញសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃចន្ទទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបន្ថែមថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីមកកាន់កម្ពុជានាពេលនេះមិនមែនមកដើម្បីគាបសង្កត់កម្ពុជាលើបញ្ហាអ្វីមួយនោះឡើយ។

To Top