នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាអ្នកសារព័ត៌មាន នៅសាលសេរីភាពនាទីស្តីការគណ:រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាផ្តោតសំខាន់លើការផ្លាស់ប្តូរ បទពិសោធន៍របស់អ្នកសារព័ត៌មាន និងកិច្ចការរដ្ឋ។ ក្នុងនោះរួមមាន លំហូរព័ត៌មានសេរី ការទទួលព័ត៌មាន ដើម្បីផលប្រយោជន៍សាធារណជនទូទៅ វេទិកាអាស៊ាន រួមទាំងបច្ចុប្បន្នភាពរបស់អ្នកនាំពាក្យ។ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ពន្យល់ពាក់ព័ន្ធសារព័ត៌មានសេរី និងការទទួលខុសត្រូវ ការផ្តល់ព័ត៌មានពិត ព័ត៌មានស៊ើបអង្កេតនិងបញ្ហាប្រឈម អ្នកសារព័ត៌មាន និងការចូលរួមកសាងអភិវឌ្ឍន៍សង្គម ការបើកទ្វារចំហររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង តាមរយៈ Pages ដើម្បីទទួលដឹង និងយកទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ប្រយោជន៍រកដំណោះស្រាយសមស្របបញ្ចប់ទំនាស់ ក្រុមអ្នកសារព័ត៌មាន Yellow reporters និងយុទ្ធនាការបង្កើនសមត្ថភាព អ្នកសារព័ត៌មាន តាមរយៈពាក្យគន្លឹះសំរាប់វេទិកាអាស៊ាន ក្នុងឆ្នាំ២០២២។ ចំណែកលោក សំបូរ មកពីសារព័ត៌មាន CCTime បានលើកឡើងអំពីការប្រកួតប្រជែងវិស័យ ព័ត៌មានរបស់អាស៊ាន និងគាំទ្រនយោបាយសម្តេច ហ៊ុន សែន ចំពោះសមាជិកភាព ទាំង១០ដោយពុំអាចខ្វះចន្លោះប្រទេសណាមួយ មុននឹងចេញសេចក្តីថ្លែងការណ៍អាស៊ាន។ ដោយឡែកកញ្ញា ជា ចាន្ធី តំណាងវិទ្យុវាយោ FM អ្នកស្រី វ៉ាយ វត្តី តំណាងសារព័ត៌មាន យុវវ័យ២១ (Youths 21) និងកញ្ញា ប៉ា សុខហេង អ្នកយកព័ត៌មានវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ផ្តោតសំខាន់ និងត្អូញត្អែរពាក់ព័ន្ធបញ្ហាការផ្តល់បទសម្ភាសន៍ជាមួយប្រភព...
AFP: រដ្ឋាភិបាលតាលីបង់ បញ្ជាម្ចាស់ហាង កាត់ក្បាលរូបម៉ាឡាកាំង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង afp នៅមុនបន្តិច។
ភ្នំពេញ: លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែ មករា ឆ្នាំ ២០២១ ជួបពិភាក្សាជាមួយអ្នកសារព័ត៌មាន នាទីស្ដីការគណៈរដ្ឋមន្រ្តី។
AFP: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តដោយជោគជ័យ នូវកាំជ្រួចដែលមានល្បឿនលឿនជាងសំឡេង នៅក្នុងការសាកល្បង អាវុធដ៏សំខាន់លើកដំបូង ដោយប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ នៅឆ្នាំនេះ។
BREAKING: ប៉ូលិសកាហ្សាក់ស្ថាន បើកការបាញ់ហារ, គ្រាប់បែកដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់អ្នកតវ៉ា នៅទីក្រុងអាល់ម៉ាទី នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង afp នៅមុននេះបន្តិច។ បាតុករ ជាង២០០នាក់ ត្រូវបានឃុំខ្លួន កំឡុងពេលការតវ៉ា ដែលបានវាយលុកពាសពេញ ប្រទេសកាហ្សាក់ស្ថាន។
ហុងកុង: ទីក្រុងហុងកុងដែលកំពុងបន្តអនុវត្តយុទ្ធសាស្ត្រសូន្យ-Covid ដ៏តឹងរឹង ប្រកាសហាមឃាត់ការហោះហើរ ពីប្រទេសចំនួនប្រាំបី បន្ទាប់ពីការផ្ទុះឡើងនៃវ៉ារ្យ៉ង់ Omicron ដែលបានចាប់ផ្តើមជាមួយនឹងអាកាសយានិក ការហាមប្រាមអនុវត្តចំពោះប្រទេសអូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បិទតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង afp នៅមុននេះបន្តិច។
Breaking: ប្រធានាធិបតី កាហ្សាក់ស្ថាន បានបណ្តេញចេញគណៈរដ្ឋមន្ត្រីរបស់ខ្លួន ចោលតែម្តង បន្ទាប់ពីការតវ៉ា នេះបើយោងតាមគេហទំព័រប្រធានាធិបតី។ ទីភ្នាក់ងារព័ត៌មាន បារាំង AFP រាយការណ៍ នៅមុននេះបន្តិច។ ប្រធានាធិបតីកាហ្សាក់ស្ថាន បានបណ្តេញគណៈរដ្ឋមន្ត្រីរបស់ប្រទេសអាស៊ីកណ្តាល កាលពីថ្ងៃពុធ ក្នុងគោលបំណង ដើម្បីលុបបំបាត់ភាពចលាចល ដែលមិនធ្លាប់មាន ពីមុនមកនៅទូទាំងប្រទេស ដែលបន្ទាប់ពី ការដំឡើង ថ្លៃថាមពល។...
ឡុងដ៏៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃអង្គារ បាននិយាយថា ប្រទេសអង់គ្លេស អាចទប់ទល់នឹងការកើនឡើង នៃការឆ្លងមេរោគ COVID-19 ដោយមិនចាំបាច់បិទសេដ្ឋកិច្ច ខណៈដែលចក្រភពអង់គ្លេស បានរាយការណ៍ អំពីករណីខ្ពស់ប្រចាំថ្ងៃផ្សេងទៀត ដែលជំរុញដោយវ៉ារ្យ៉ង់ Omicron ។ នេះបើតាមការផ្សាយរបស់ BBC នៅមុននេះបន្តិច។ លោក Johnson...
BREAKING: យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណទៀតហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង afp នៅមុននេះបន្តិច។
ភ្នំពេញ៖ បេក្ខជនបណ្ឌិត សយ សុភា និពន្ធនាយកនៃមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ និងប្អូនជីដូនមួយ ចំនួន២រូបទៀត បានទៅបរិច្ចាគឈាមដោយស្ម័គ្រ ដើម្បីជួយសង្រ្គោះជីវិត អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរគន្ធបុប្ផា រាជធានីភ្នំពេញ។ លោកបេក្ខជនបណ្ឌិត បានលើកឡើងថា ការបរិច្ចាគនេះ គឺដើម្បីរួមចំណែកជួយដល់ការសង្រ្គោះអាយុជីវិត អ្នកជំងឺ...