Breaking: ក្រហមតាលីបង់ បញ្ជាក់ថា ស្លាប់១៣, របួស៥២ នៅក្នុងករណីបំផ្ទុះគ្រាប់បែកទាំង២ករណី នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងកាប៊ុល។ នេះបើតាមការផ្សាយ របស់ទូរទស្សន៍ CNN។
CNN: យ៉ាងហោចណាស់ ការវាយប្រហារភេរវកម្ម ២ករណី មានករណីបំផ្ទុះអត្តឃាត ចំនួន១ផងដែរ។
Breaking News: លោក បៃឌិន ស្ថិតនៅក្នុងបន្ទប់ស្ថានការណ៍ ក្រោយការវាយប្រហារ នៅព្រលានយន្តហោះ កាប៊ុល។ នេះបើតាមទូរទស្សន៍CNN។ រដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin និងលោក Antony Blinken រដ្ឋមន្រ្តីការបរទេស ក៏នៅទីនោះដែរ។
Breaking News: កម្រងរូបភាពក្តៅៗ ករណីបំផ្ទុះ២ករណី នៅក្បែរព្រលានយន្តហោះ កាប៊ុល បណ្តាលឲ្យមនុស្ស ស្លាប់១៣, របួស៧០។
Breaking news: វាយប្រហារភេវរកម្មក្បែរ ព្រលានយន្តហោះ ចំនួន២ករណី បណ្តាលឲ្យមនុស្ស ស្លាប់១៣នាក់ និងរបួស៧០នាក់ នេះបើតាមការផ្សាយរបស់ទូរទស្សន៍RT នៅមុននេះបន្តិច។
BREAKING: រដ្ឋាភិបាលអង់គ្លេស នឹងរៀបចំ កិច្ចប្រជុំបន្ទាន់មួយ ក្រោយពីការបំផ្ទុះ នៅឯអាកាសយានដ្ឋានការប៊ុល នេះបើតាមមន្រ្តីរដ្ឋាភិបាលអង់គ្លេស។ (AFP)។
Breaking News: មន្ទីរប៉ង់តាហ្គោន បញ្ជាក់ ថា ផ្ទុះគ្រាប់លើកទី២ នៅសណ្ឋាគារ ក្បែរព្រលានកាប៊ុល។ នេះបើតាមទូរទស្សន៍CNN ។ បុគ្គលិកអាមេរិកខ្លះ ក៏ស្ថិតក្នុងចំណោមអ្នករបួស។ ការវាយប្រហារនេះ កើតឡើងក្រោយការព្រមានពីអាមេរិក និងសម្ព័ន្ធមិត្ត អំពីលទ្ធភាពនៃការវាយប្រហារភេវរកម្ម។
RT: update: ផ្ទុះគ្រាប់បែកអត្តឃាត ស្លាប់ និងរបួសច្រើននាក់, ទាហានអាមេរិក រងរបួស។
Breaking News: មន្ទីរប៉ង់តាហ្គោន បញ្ជាក់ ថាការផ្ទុះដ៏ធំមួយ កើតឡើង នៅខាងក្រៅអាកាសយានដ្ឋាន កាប៊ុល ខណៈដែលយន្ដហោះដឹកនាំដោយអាមេរិក បានបន្តនៅខាង ក្នុងបរិវេណនោះ។ នេះបើតាម AFP។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា “ចំនួនអ្នកស្លាប់និងរបួសមិនច្បាស់លាស់ នៅពេលនេះទេ។ យើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែម នៅពេលយើងអាចធ្វើទៅបាន” ។
ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ (CREA)នៅថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែសីហា ឆ្នាម២០២១ បានផ្តល់ក្តីសង្ឃឹមថា ទីផ្សារអចលនទ្រព្យ នឹងល្អប្រសើរឡើងវិញ នៅចុងឆ្នាំ២០២១នេះ បន្ទាប់ពីរាជរដ្ឋាភិបាល ធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋស្ទើរគ្រប់ ចំនួនកំណត់។ លោក ពុទ្ធី បានលើកឡើងថា “យើងសង្ឃឹមថាទីផ្សារអចលនទ្រព្យរបស់យើង...