ប្រធានាធិបតីបារាំង លោក Macron មានប្រសាសន៍ថាស្ថេរភាពរបស់អឺរ៉ុបទាមទារឱ្យមានការសន្ទនាជាមួយប្រទេសរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ហ្សឺណែវ៖ ប្រទេសចិន ដាក់ពាក្យបណ្តឹង នៅឯអង្គការពាណិជ្ជកម្ម ពិភពលោក ចំពោះ ការបោះបង់ចោល របស់អូស្ត្រាលី មិនទិញទំនិញរបស់ខ្លួន ដែលប៉ះពាល់ដល់ ការនាំចេញកង់រថភ្លើង របស់ប្រទេសចិន ជាប្រភេទកង់ទួរប៊ីនខ្យល់ និងដែកអ៊ីណុក។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រទេសអូស្រ្តាលី បានបដិសេធ មិនឱ្យនាំចូលទំនិញផលិតផល...
បាងកក៖ ក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងបាងកក នៅ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង ដោយប្រឆាំងនឹងការព្រមាន ពីអាជ្ញាធរ អំពីករណីឆ្លងវីរុស ឆ្លងកូវីដ១៩យ៉ាងណាក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP។ ការហែក្បួន បានកើតឡើងនៅខួប ៨៩ ឆ្នាំនៃបដិវត្តសៀម...
កីឡាករបាល់ទាត់ខ្សែបម្រើដ៏ឆ្នើម របស់ម្ចាស់ពានរង្វាន់ជើងឯកអឺរ៉ូ ឆ្នាំ២០១៦ លោក គ្រីស្ទៀណូ រ៉ូណាល់ដូ បានរកគ្រាប់បាល់ទី១០៩ ឱ្យក្រុមជម្រើសជាតិរបស់ខ្លួនហើយ ក្នុងការប្រកួតជាមួយក្រុមមាន់គកបារាំង នៅអឺរ៉ូ នាយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ក្នុងលទ្ធផល ២ទល់នឹង២ ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP។
វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកមិនមានមិត្តល្អជាងអាល្លឺម៉ង់ ខណៈដែលប្រទេសទាំង ២ បានសន្យារួមគ្នា ចំពោះប្រទេសរុស្ស៊ីនិងចិន ទោះបីជាមានការខ្វែងគំនិតគ្នា លើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលជិតរួចរាល់ពីប្រទេសរុស្ស៊ី ដល់ប្រទេសអាល្លឺម៉ង់ ក៏ដោយ។ នេះបេីតាមទីភ្នាក់ងារ ព័ត៌មានបារាំង AFP។
អេស្ប៉ាញ៖ បិតាស្ថាបនិក បង្កើតកម្មវិធី កម្ចាត់មេរោគកុំព្យូទ័រ លោក John McAfee ត្រូវបានគេរាយការណ៍ថា បានស្លាប់ ក្នុងវ័យ៧៥ឆ្នាំ ដោយការធ្វើអត្តឃាត នៅក្នុងពន្ធនាគារមួយ នៅក្នុងប្រទេសអេស្ប៉ាញ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ មរណភាពរបស់លោក John McAfee ធ្វើឡើង...
ភ្នំពេញ៖ អតីតប្រធានាធិបតីហ្វីលីន លោក បិននិណូ អាគីណូ (Benigno “Noynoy”Aquino) ដែលពេលនោះជាប្រធានាធិបតី ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០១២ នោះ បានទទួលមរណភាពហើយ ក្នុងវ័យ៦១ឆ្នាំ។ នេះតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) នៅមុននេះបន្តិច។ ក្នុងរដ្ឋការអតីតប្រធានាធិបតីរូបនេះ រដ្ឋមន្រ្តីការបរទេស របស់លោក...
ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះ នៃករណីឃាតកម្ម កាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចមុខហាងលក់ទូរសព្ទ័ ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ អំពាវនាវឲ្យសមត្ថកិច្ចជំរុញ ការស្វែងរក ជនល្មើស យ៉ាងសកម្មផង។ ក្រុមគ្រួសារជនរងគ្រោះ បានឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃព្រហស្បត្តិ៍...
អាមេរិក៖ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកនឹងតែងតាំងលោកស្រី Cindy McCain ដែលជាស្ត្រីមេម៉ាយ នៃសពអតីតសមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ លោក John McCain ក្នុងនាមជា ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំអង្គការស្បៀងអាហារនិងកសិកម្ម (UNFAO) របស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការ នៅទីក្រុងរ៉ូម។...
ព្រុចសែល៖ ប្រទេស បែលហ្ស៊ិក ហូល្លង់ និងលុចសំបួ បានដឹកនាំការចោទប្រកាន់ ប្រឆាំងនឹងច្បាប់ប្រឆាំង នឹងក្រុម LGBT (ក្រុមស្រឡាញ់ភេទដូចគ្នា ) របស់ប្រទេសហុងគ្រី កាលពីថ្ងៃអង្គារ នៅពេលដែលរដ្ឋមន្រ្តីកិច្ចការអឺរ៉ុប មកពីប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីនីតិរដ្ឋ។ង។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ...