ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ បានបង្ហាញនូវយុទ្ធនាការថ្ងៃព្រហស្បតិ៍ សម្រាប់អ្នកស្រាវជ្រាវ និយាយពីអ្នក ស្រាវជ្រាវ ដ៍អស្ចារ្យ នៅកម្ពុជា ដែលកំពុងធ្វើការស្រាវជ្រាវ ក្នុងផ្នែកមួយ នៃកម្មវិធីពន្លកចំណេះ របស់យើង។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ស្ថានទូតអូស្រ្តាលី បានលើកឡើងថា “អ្នកស្រាវជ្រាវ ទាំងនេះ...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសឱ្យដឹងនៅទី៧ ខែតុលា ឆ្នាំ២០២០ថា ខ្លួន មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជំនួយ ចំនួន ១លានដុល្លា អូស្ត្រាលី ដើម្បី ពង្រឹង មន្ទីរពិសោធន៍ជាតិត្រួតពិនិត្យ ឱសថរបស់កម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ឱ្យដឹងថា ជំនួយនេះ នឹងត្រូវផ្តល់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានឲ្យដឹងថាមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ី ខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយបន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានគម្រោងកម្សាន្តដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក៏មានកងវិលកម្ពស់ ៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ផ្តល់ការកម្សាន្តជូនដល់អ្នកទេសចរគ្រប់វ័យ ពោលគឺមានកន្លែងកម្សាន្តសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» មានសេវាកម្មកម្សាន្តដូចជា៖ ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិលទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងសួនទឹកជាដើម។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បើកទ្វារពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ តម្លៃសំបុត្រ មានចាប់ពី ៤ដុល្លារ រហូតដល់ ៤០ដុល្លារ។ សម្រាប់សំបុត្រតម្លៃ ៤០ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តដែលមាននៅក្នុងមណ្ឌលកម្សាន្តមួយនេះ។ ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ដែលវិនិយោគដោយក្រុមហ៊ុនចិននេះ ក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ ១៩០នាក់៕
SOKHA Hotel? ប្រជាពលរដ្ឋមួយគ្រួសារគាត់ បានមកជួបខ្ញុំយកសំណុំឯកសារ ដែលបង្ហាញពីដីរបស់គាត់ ដែលកំពុងព័ទ្ធរបងដោយសណ្ឋាគារសុខា SOKHA Hotel មាត់ទន្លេ។ ខ្ញុំកំពុងអោយអ្នកច្បាប់ពិនិត្យឯកសារដេីម តាមផ្លូវច្បាប់ ទាំងអស់ និងកំពុងទំនាក់ទំនងទៅលោកអភិបាលខ័ណ្ឌ ដេីម្បីអោយដឹងការពិតពីករណីនេះ តេីមួយណាខូចពិត។ មិនមែនមានតែក្រុមហ៊ុនធំៗ ចង់មានបានតែម្នាក់ឯងទេ ពលរដ្ឋតូចតាចក៏ចង់រស់ចង់មានបានដូចគ្នា កុំធ្វេីបាបគ្នាព្រោះតែដីឡេីងថ្លៃ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង...
ភ្នំពេញ៖ កាសែតដ៏ធំរបស់ប្រទេសចិន People’s Daily បានអញ្ជើញលោក សយ សុភា និពន្ធនាយកកាសែតដើមអម្ពិល ចូលរួមក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ (LMC)ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈប្រព័ន្ធអនឡាញ។ យោងតាមលិខិតអញ្ជើញ ឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួម ពីតំណាងកាសែត ដ៏មានឥទ្ធិលពលមួយចំនួន...
ករណីវិវាទដីធ្លីរយៈពេល ៤ឆ្នាំ រវាង លោកស្រី ឡៃ គីមហុង ភរិយា នាយឧត្តមសេនីយផ្កាយ៤ ប៊ុន សេង នៅខេត្តបាត់ដំបង និងប្រជាពលរដ្ឋ ៥ គ្រួសារ ១)ជិន ជន, ២)សួន បូរ៉ា, ៣)សំ ថាន, ៤)ជា សារ៉ាត់, ៥) ជួន ជីវិន លើផ្ទៃដីចំនួនជាង៥ហិកតា (៥៣,៣៩៤) ដែលមាទីតាំង នៅភូមិ ទួលពង្រ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រុះសម្រួលបញ្ចប់ទាំងស្រុងហើយ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោ កាលពីព្រឹកថ្ងៃទី ៥ ខែតុលា ២០២០ នៅវិមានសន្តិភាព។ លទ្ធផលនៃការសម្រុះសម្រួលបញ្ចប់វិវាទនេះ គឺភាគី លោកស្រី ឡៃ គីមហុង ព្រមទទួលយកប្រាក់ចំនួន ១៣ម៉ឺនដុល្លារ ហើយសុខចិត្តផ្តល់ដីទាំងអស់ ទៅអោយប្រជាពលរដ្ឋទាំង៥គ្រួសារ ដោយក្នុងនោះបានផ្តល់ជូនទាំងផលដំណាំចំការដំឡូងដែលកំពុងដាំដុះទាំងអស់ (តម្លៃប្រមាណ$7,500) អោយទៅភាគីពលរដ្ឋទាំង ៥គ្រួសារ ដែលយល់ព្រមទទួលយកដីទាំងអស់មកគ្រប់គ្រងវិញ។ រឿងវិវាទដីធ្លីរវាងភាគីទាំង៦ខាងលើ បានកើតឡើងតាំងពីឆ្នាំ ២០១៦ ដោយភាគីម្ខាងៗអះអាងថាជាដីរបស់ខ្លួន។ ប៉ុន្តែជាក់ស្តែងគឺភាគឺលោកស្រី ឡៃ គីមហុង បានកាន់កាប់អាស្រ័យផលដាំដំឡូងលក់ជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងនោះដែរ ភាគីខាងប្រជាពលរដ្ឋក៏បានអះអាងថាខ្លួនមានលិខិតស្នាមប័ណ្ណកាន់កាប់ដី លើទីតាំងតែមួយដូចគ្នា។ ដោយសារតែភាគីម្ខាងៗ ទាមទារយកឈ្នះយកត្រូវរៀងៗខ្លួន ក៏បានប្តឹងគ្នា ទៅអាជ្ញាធរមានសមត្ថកិច្ច អោយជួយដោះស្រាយ។ ប៉ុន្តែអាជ្ញាធរដោះស្រាយមិនចេញ ក៏បានប្តឹងគ្នាបន្តទៅស្ថាប័នតុលាទៀតផង ប៉ុន្តែនៅតែគ្មានដំណោះស្រាយដដែល។ ដោយបានមើលឃើញពីប្រសិទ្ធិភាពនៃដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ លោកស្រី ឡៃ គីមហុង បានសម្រេចដាក់ពាក្យគោរពចូលមកសម្តេចតេជោ កាលពីថ្ងៃទី ៤ កញ្ញា ២០២០ ដើម្បីសុំជួយរកយុត្តិធម៍ជូនគាត់។ នៅក្នុងឱកាសនោះដែរ លោក ដួង តារាជំនួយការផ្ទាល់សម្តេចតេជោ បានចុះទៅខេត្តបាត់ដំបងទៅជួបពិភាក្សាសម្របសម្រួលជាមួយ លោកស្រី ឡៃ គីមហុង និង នាយឧត្តមសេនីយ ប៊ុន សេង ជាច្រើនលើកច្រើនសារ អំពីករណីវិវាទខាងលើ។ នៅព្រឹកមិញ ថ្ងៃទី ៥ តុលា នេះ លោក ដួង តារា ក៏បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមេធាវីទាំងសង្ខាង មកប្រជុំពិភាក្សាសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងជាលើកចុងក្រោយនៅវិមានសន្តិភាព ដែលជាលទ្ធផលគឺភាគីទាំងអស់ក៏បានព្រមព្រៀងគ្នា ផ្តិតមេដៃបញ្ចប់វិវាទ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ក្រោមការសម្របសម្រួលរបស់លោក ដួង តារា។ ពិតណាស់ វិវាទដ៏រាំរ៉ៃយូររាប់ឆ្នាំ យូរយ៉ាងណាក៏ដោយ ហើយទោះបីភាគីនីមួយៗ មានឥទ្ធិពល បុណ្យស័ក្តិធំ និងទ្រព្យសម្បត្តិតិចឬច្រើនយ៉ាងណាក្តី ប៉ុន្តែបើយកដំណោះស្រាយឈរលើ គោលការណ៍ឈ្នះឈ្នះតេជោ ជាមួយនឹងគុណធម៌ មកដោះស្រាយហើយនោះ គឺនឹងទទួលបានលទ្ធផលល្អជាមិនខាន ដូចករណីខាងលើនេះស្រាប់។ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោកស្រី ឡៃ គីមហុង និងប្រជាពលរដ្ឋ៥គ្រួសារដូចជាលោក ជិន ជន, លោក សួន បូរ៉ា, លោកស្រី សំ ថាន, លោក ជា សារ៉ាត់, និង លោក ជួន ជីវិន ដែលបានជ្រើសរើសដំណោះស្រាយបញ្ចប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលទទួលបានលទ្ធផលឈ្នះឈ្នះជាមួយនឹងស្នាមញញឹមគ្រប់ៗគ្នា។ លោក ដួង តារា ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងតែមានក្តីស្រលាញ់ សណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់ ចំពោះពលរដ្ឋនៅគ្រប់ទីកន្លែង ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។ លោក ដួង តារា បានអំពាវនាវដល់មន្រ្តី និងអ្នកមានទ្រព្យស្តុកស្តម្ភ សូមជ្រើសរើសដំណោះស្រាយ តេជោឈ្នះឈ្នះ ដើម្បីបញ្ចប់រាល់នូវគ្រប់វិវាទតូច ធំទាំងអស់ នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែក ឭជួយដល់ប្រមុខដឹកនាំរបស់យើង ដើម្បីភាពសុខដុមនីយកម្ម នៅក្នុងសង្គមជាតិយើងទាំងមូល៕ (ហ្វេសប៊ុកផេក Duong Dara)