តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការចុះបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងបន្តពន្លាតដែនសមត្ថកិច្ចទៅដល់រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ ប្រុស-ស្រី ៦នាក់ នៅទីតាំងចំនួន២ ក្នុងរាជធានីភ្នំពេញ។ ជនសង្ស័យប្រុស-ស្រី ទាំង៦នាក់រួមមាន៖១-ឈ្មោះផាត់ យ៉េង ភេទប្រុស អាយុ...
ខ្ញុំឈ្មោះ ញឹម សុខណាង ភេទប្រុស អាយុ៦២ឆ្នាំ បានបាត់លិខិតទិញលក់ផ្ទះ លេខ ២៦អឹម ដែលមានទំហំ៦៤ម៉ែត្រក្រឡា បណ្ដោយ១៦ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិចោមចៅ៣ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទិញពីឈ្មោះ អ៊ិត តិចផេង ។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ...
ភ្នំពេញ៖ នាថ្ងៃទីទី ២០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀង “រាត្រីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួល ប្រព័ន្ធចែកចាយទឹកតាមទុយោសហគមន៍ចំនួន២ទីតាំង នៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប ជូនក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគ្រប់គ្រង និងចាត់ចែង។ ពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហែម វណ្ឌី...
បាត់ដំបង! ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មន្ត្រីនគរបាលម្នាក់ ព្រោះតែវិបត្តិក្នុងគ្រួសារ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឃុត បន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលរដ្ឋបាលឃុំអូរំដួល រស់នៅភូមិសាមគ្គី...
ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដែលរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ចិន និងបណ្តាប្រទេសមួយចំនួនទៀតបានចាប់ផ្តើមហើយ។ ព្រឹត្តការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ArJuna Hotel ក្នុងក្រុងព្រះសីហនុនៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះបានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិប្រមាណជាង ២០០នាក់ ដែលមកពីកម្ពុជា ចិន ម៉ាលេស៊ី...
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ៣.00នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនជាតិវៀតណាមចំនូន ៧៧៦នាក់ ចេញពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ បន្ទាប់ពីបានធ្វើការសាកសួរ និងបំពេញបែបបទតាមនីវិធី ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមទុច្ចរិតមួយចំនួននៅលើបណ្ដាញសង្គម ជាពិសេសតាមរយៈកម្មវិធី Telegram ដែលបានបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន ពាក់ព័ន្ធនឹងស្ថិរភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន។ ជាការឆ្លើយតប ធនាគារ APD, ធនាគារ Phillip និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនោះ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះបានអះអាងដូចៗគ្នាថា រាល់ព័ត៌មានដែលលើកឡើងពីបញ្ហាសន្ទនីយភាព ឬការដួលរលំនៃគ្រឹះស្ថាន គឺជាព័ត៌មាន...
សេចក្តីថ្លែងការណ៍នេះ ចេញដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជានៅតែរឹងមាំ និងមានស្ថិរភាព ហើយធនាគារទាំងអស់នៅបន្តប្រតិបត្តិការជាធម្មតា។ លោកស្រីបានពន្យល់ថា ការសម្រុកដកប្រាក់ទាំងអស់ក្នុងពេលតែមួយ អាចបង្កឱ្យធនាគារជួបបញ្ហាលំហូរសាច់ប្រាក់បណ្តោះអាសន្ន ព្រោះធនាគារតែងតែបង្វិលសាច់ប្រាក់ទៅឱ្យអ្នកខ្ចីក្នុងរយៈពេលវែង មិនមែនរក្សាសាច់ប្រាក់សាច់ទាំងអស់នៅក្នុងធនាគារទេ។ បើអតិថិជនទាំងអស់មកដកក្នុងពេលតែមួយ វាជារឿងធម្មតាដែលធនាគារមិនអាចបង្វិលប្រាក់ទាន់ភ្លាមៗបាន មិនមែនមានន័យថាធនាគារគ្មានប្រាក់សងនោះទេ។ លោកស្រីបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំផ្អើលឈូឆរ ឬសម្រុកដកប្រាក់ទាំងអស់ ហើយសូមទុកពេលវេលាឱ្យធនាគារជាតិធ្វើការជាមួយធនាគារពាក់ព័ន្ធ ដើម្បីរកវិធីដោះស្រាយ...
ភ្នំពេញ៖ លោក វង្ស ពេជ្រ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (APD Bank) បានចេញសារថ្លែងអំណរគុណ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារផលប្រយោជន៍អតិថិជន ព្រមទាំងធានានូវនិរន្តរភាពនៃសេវាកម្មធនាគារ បន្ទាប់ពីមានការរំខានដោយសារការថែទាំប្រព័ន្ធនាពេលថ្មីៗនេះ។ នៅក្នុងសារលិខិតផ្ញើជូនអតិថិជន និងសាធារណជន លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ APD កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាឱ្យបាននូវស្ថិរភាព...