សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងស្ថាបនាផ្លូវបេតុង១ខ្សែ មានឈ្មោះ ព្រះអង្គធំ-សង្កែឡាក់ មានប្រវែង ១៤,៤៣គ.ម ទទឹង ៣ម៉ែត្រ តភ្ជាប់ភូមិចំនួនឫ៥ គឺភូមិព្រះអង្គធំ ភូមិពពេល ភូមិខ្លាឃ្មុំ ភូមិសង្កែឡាក់ និងភូមិតាពេញ...
សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ ជាផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) មានប្រវែង ៣,៣៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិស្រិតកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង...
ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន៖ ពិព័រណ៍ចិន–អាស៊ីខាងត្បូង លើកទី១០ និងពិព័រណ៍នាំចូល–នាំចេញគុនមីង លើកទី៣០ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលប្រមូលផ្តុំរដ្ឋាភិបាល អង្គការអន្តរជាតិ វិនិយោគិន សហគ្រាស និងអ្នកជំនួញមកពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក។ ការរៀបចំពិព័រណ៍នេះនៅទីក្រុង Kunming ខេត្ត Yunnan មិនត្រឹមតែជាវេទិកាសម្រាប់ការតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាប៉ុណ្ណោះទេ...
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន សហការជាមួយ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី “ទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនាអរិយធម៌” ក្រោមប្រធានបទ «ភាពសុខដុមរមនានៃវប្បធម៌ចម្រុះ រៀនសូត្រពីអរិយធម៌ទៅវិញទៅមក» និងកម្មវិធីចូលទស្សនាក្នុងស្ថានទូតចិនប្រចាំកម្ពុជា នៅស្ថានទូតចិនប្រចាំកម្ពុជា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតជាច្រើនមកពីសាលារៀនទួនហ្វា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាជាតិវិចិត្រសិល្បៈ...
ភ្នំពេញ៖ លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានលើកឡើងថា ទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាស្ពានដ៏សំខាន់ ដែលភ្ជាប់បេះដូង របស់ប្រជាជនទាំងពីរ និងរួមចំណែក ក្នុងការកសាងឱ្យកាន់ តែរឹងមាំនូវសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ថ្លែងនៅក្នុងកម្មវិធី “ទិវាអន្តរជាតិកិច្ចសន្ទនាអរិយធម៌”និង “សួស្តី...
នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បណ្តាញសង្គម Facebook រួមទាំងកម្មវិធីដទៃទៀតស្ថិតក្រោមក្រុមហ៊ុន Meta ដូចជា Instagram, Messenger និង WhatsApp បានគាំងដំណើរការមិនអាចប្រើប្រាស់បាន នៅទូទាំងពិភពលោក។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានព្រមានក្រុមប្រឆាំងនៅក្នុងប្រទេសចាប់វាយខ្នោះ រឿងបញ្ចេញមតិទាក់ទងព្រំដែនកម្ពុជា-ថៃមានលក្ខណញុះញង់។ សម្តេចតេជោ មានប្រសាសន៍ថា អ្នកបញ្ចេញមតិរឿងព្រំដែន មានតែបុគ្គលជ្រុលនិយមនៅក្រៅប្រទេសទេ ។ ដូច្នេះអ្នកនៅក្នុងប្រទេសគាំទ្រ ពួកក្រុមប្រឆាំងក៏ត្រូវប្រយ័ត្នខ្លួន និងមាត់ ប្រយ័ត្នជាប់ខ្នោះ។ ជាមួយនឹង ការបញ្ចេញសារព្រមានចាប់វាយខ្នោះនេះ សម្តេចតេជោក៏បានទម្លាយរឿងចាប់ខ្លួនក្រុមប្រឆាំងម្នាក់ផងដែរ នៅពេលសម្តេចតេជោអញ្ជើញចុះពិនិត្យអាគារពន្ធដារថ្មីកាលពីសប្តាហ៍មុន ហើយបានបញ្ចេញមតិមិនសមរម្យ។ សម្តេចតេជោបញ្ជាក់ថា...
បន្ទាយមានជ័យ-បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញទៅពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ មានប្រវែង ៩, ៩៦៨គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ម្ខាងៗ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានពន្យល់ថា កម្ពុជាមិនប្រើប្រាស់កម្លាំងដើម្បីវាយប្រហារលើយោធាថៃដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ព្រោះកាលណាប្រើនឹងមានផលវិបាក ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាមានប្រសាសន៍ថា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះ លោក Enrico...