ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានបង្គាប់ឱ្យ លោកវរសេនីយឯក ខៀវ សុងច័ន្ទសុធា ធ្វើរបាយការណ៍ និងមកបំភ្លឺជូនក្រុមប្រឹក្សាវិន័យនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដើម្បីចាត់ការតាមនីតិវិធី និងបទវិន័យនគរបាលជាតិកម្ពុជា ។អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តែងតែអប់រំបទបញ្ជាផ្ទៃក្នុង និងបទវិន័យនគរបាលជាតិកម្ពុជា ឱ្យចៀស វាងឥរិយាបទអសីលធម៌ ក្នុងការបំពេញការងារ។ តាមរយៈសេចក្ដីបំភ្លឺព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ...
បាត់ដំបង-មោងឬស្សី៖ សិស្សានុសិស្ស ដែលធ្លាប់រៀននៅក្នុង សាលាបឋមសិក្សា ហ៊ុនសែនមោង ពិតជាស្គាល់ហើយអ្នកគ្រូ ទេព ទី ពេលនេះអ្នកគ្រូមានទុក្ខជាទម្ងន់ ដោយអគ្គិភ័យបានលេបត្របាក់ផ្ទះទាំងស្រុង នៅរាត្រីថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ អ្នកគ្រូ ទេព ទី...
ភ្នំពេញ៖ «មន្ត្រីល្អ រាស្ត្រគោរពស្រឡាញ់ អ្វីដែលរាស្ត្រខ្នក់ខ្នាញ់ គឺមន្ត្រីកោងកាច សម្តីគ្មានសីលធម៌ និងអាងអំណាចបុណ្យស័ក្តិធ្វើបាបរាស្ត្រ»។ ឃ្លានេះកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់ទៅលើបុគ្គលមន្ត្រីនគរបាលម្នាក់ ដែលមហាជនស្គាល់ច្បាស់ថាជាម្ចាស់គណនីហ្វេសប៊ុក «David YaYa» ឬលោក ខៀវ សុងច័ន្ទសុធា អនុប្រធាននាយកដ្ឋានមួយ ចំណុះឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ។ ១. មេរៀនចាស់មិនរាងចាល៖ ការមើលងាយអ្នកតូចតាចកាលពីពេលថ្មីៗនេះ លោក...
ភ្នំពេញ៖ មហាជនបានលើកឡើងថា ប្រសិនបើពលរដ្ឋសាមញ្ញជាអ្នកជក់ Vape ឬប្រើសម្តីគំរាមមន្ត្រីវិញ តើនឹងមានរឿងអ្វីកើតឡើង? ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពាក់ស្លាកលេខនគរបាល និងរថយន្តពលរដ្ឋ នៅខណ្ឌច្បារអំពៅ ត្រូវបានដោះស្រាយបញ្ចប់ដោយការយោគយល់គ្នា ប៉ុន្តែអ្វីដែលមហាជននៅតែមិនអាចទទួលយកបាន និងកំពុងរង់ចាំមើលវិន័យកងកម្លាំងនោះ គឺអាកប្បកិរិយារបស់មន្ត្រីនគរបាលជាន់ខ្ពស់រូបនោះ។ មហាជននៅតែមិនភ្លេចនូវសម្តីដែលលោក ខៀវ សុងច័ន្ទសុធា បានប្រើប្រាស់នៅកន្លែងកើតហេតុ គឺការគំរាម «វាយខ្នោះ» និង «បញ្ជូនទៅដាក់គុក»។ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់...
សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីនៃព្រះបរមរតនកោដ្ឋ ព្រមទាំងទេវតាឆ្នាំថ្មីសូមប្រោះព្រំព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បាននាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃឡើងស័ក ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ...
ភ្នំពេញ៖ ពាក្យកុំព្រហើនពេក គឺជាសារដាស់តឿន របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ព្រមានទៅកាន់លោក សេង សារី ដែលបានសម្ងំខ្លួនធ្វើជាអ្នកយកការណ៍ ក្នុងក្រុមប្រឆាំងអស់រយៈកាលជាយូរណាស់មកហើយ រហូតដល់មានទាំងការស្នើសុំលុយ ដើម្បីយកទៅបង្កើតគណបក្សផងនោះ ។ ការចេញមកព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោក សេង សារី បានធ្វើបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ដោយធ្វើការចោទប្រកាន់...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ១៣៨គ្រួសារ នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្ត នៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងមូលនិធិសប្បុរសធម៌ សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងគ្រួសារជនភៀសសឹកកម្ពុជា។ យោងតាមរបាយការណ៍របស់ លោក ពិត...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Vladanka Andreeva ក្នុងឱកសារដែលលោកស្រី...