ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (ស ស ក ច) នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៦ បានបោះឆ្នោតជាឯកច្ឆ័ន្តគាំទ្រ លោក សយ សុភាព ធ្វើជាប្រធានដើម្បីដឹកនាំការងារសមាគម សម្រាប់អាណត្តិទី៣ ។ បើតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដ្ឋាននៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន(ស ស ក ច) បានឱ្យដឹងថា...
កំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពត ។ ផ្លូវជនបទទាំង ៧ខ្សែ រួមមានដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវត្រពាំងតាមាស-អូរកណ្តោល ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៦,៣៩៥គ.ម...
ភ្នំពេញ៖ ផ្លូវជនបទជាង៥ពាន់គីឡូម៉ែត្រ ស្មើនឹងប្រមាណ៩៧% នៃផែនការប្រចាំឆ្នាំ២០២៥ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តន៍ស្ថាបនានិងជួសជុល តាមរយៈកម្មវិធី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ទាក់ក្រឡាប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ” ។ យោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្រសួងបាន ស្ថាបនាពង្រីកវិសាលភាពនិងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែង ១ ២៨៩ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ១៧ ៧៥៨...
ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល១ថ្ងៃកន្លះ ដោយជោគជ័យនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ អង្គសន្និបាតបានឈានដល់ពិធីបិទ និងការបំពាក់គ្រឿងឥស្សរិយយស ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៦ ។ យោងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថាអង្គសន្និបាត បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំដើម្បីត្រួតពិនិត្យសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៦-២០៣៣។ បន្ទាប់ពីបានស្តាប់ និងពិនិត្យលើការធ្វើបទបង្ហាញ នៃការរៀបចំផែនការ យុទ្ធសាស្ត្ររៀបចំដោយមន្ត្រីជំនាញរួចមក លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជាមួយនឹងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស...
ភ្នំពេញ ៖ ដោយឃើញ ប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់ អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងការចូលរួមជាសមាជិក ក្រុមប្រឹក្សាសន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែងតែប៉ុណ្ណោះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ...
ប្រការដែលមានគោលគំនិតចង់គ្រប់គ្រងត្រួតត្រាមកលើកោះទឹកកក Greenland មិនមែនទើបតែមានកាលជំនាន់លោក Trump នោះទេ តែនេះគឺជាមហិច្ឆិតាក្នុងភូមិសាស្ត្រនយោបាយដែលមានយូរមកហើយរបស់អ្នកកាន់អំណាច អាមេរិកសម្រាប់ប៉ូលខាងជើងនោះ។ Greenland គឺជាកោះទឹកកកមួយដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាជើង ស្ថិតនៅពាក់កណ្ដាលនៃសមុទ្រ Atlantic និងសមុទ្រ Arctic។ Greenland គឺជាដែនដីស្វ័យភាពរបស់ Denmark ដែលមានប្រជាជនប្រមាណ ៥៧,០០០នាក់ និងមានវិសាលភាពទឹកដី...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ តាមរយៈសេចក្ដីព្រាងរបាយការណ៍ វឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៦ ដែលអានដោយ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ...
បរទេស៖ ក្រសួងការពារជាតិរបស់ចិន បាននិយាយនៅថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍កំពូល របស់យោធាចិន កំពុងត្រូវបានស៊ើបអង្កេតពីបទសង្ស័យថា មានការរំលោភបំពានធ្ងន់ធ្ងរ លើវិន័យនិងច្បាប់។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក Zhang Youxia ដែលជាអនុប្រធានជាន់ខ្ពស់ពីររូបនៃគណៈកម្មការយោធាកណ្តាលដ៏មានឥទ្ធិពល គឺជាឥស្សរជនចុងក្រោយបង្អស់ ដែលធ្លាក់ក្នុងការបោសសម្អាត មន្ត្រីយោធារយៈពេលយូរ។អ្នកវិភាគជឿថា ការបោសសម្អាតនេះ ត្រូវបានធ្វើឡើង...
កំពង់ចាម៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពង់ចាម។ ផ្លូវទាំង៧ខ្សែនោះដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវ ផ្អាវ – ដូនដុំ ជាប្រភេទផ្លូវក្រាលកៅស៊ូ ប្រវែងសរុប ១១,៣០គ.ម...