តាកែវ៖ក្នុងនាមជាស្ថាបនិកម្នាក់ ដែលបានចូលរួមសិក្សាស្រាវជ្រាវ និងដកបទពិសោធន៍ អស់រយៈពេល៣ឆ្នាំ ទៅលើដីស្រែចំការ ក្នុងប្រទេសកម្ពុជាជាច្រើនខេត្តកន្លងមក អំពីស្នាដៃជីទឹក និងគោកធម្មជាតិថ្មី ផលិតដោយអ្នកវិទ្យាសាស្ត្រខ្មែរ លោក សយ សុភាព រហូតសម្រេចបានលទ្ធផលមួយ ដែលធ្វើឲ្យលោក សយ សុភាព បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយរីករាយ និងបានប្រកាសបើកឲ្យបងប្អូនកសិករ អាចទិញយកទៅសាកល្បង ជាមួយតម្លៃសមរម្យ តែអាចជួយបង្កបង្កើនផលខ្ពស់ ។...
ភ្នំពេញ៖ លោក សយ សុភាព តំណាងឱ្យអ្នកភូមិព្រៃស្នួល បានគោរពថ្លែងអំណរគុណ ថ្នាក់ដឹកនាំឃុំរវៀង និង បងប្អូនទូទាំងឃុំ ដែលបានចូលរួមនិងឧបត្ថម្ភគាំទ្រ ពិធីបុណ្យអុំទូករយៈ៣ថ្ងៃ ដែលប្រព្រឹត្តធ្វើឡើង នៅប្រឡាយស្តារព្រៃស្នួល ដែលបានញាំង ឱ្យពិធីកាន់តែអធិកអធម។ ជាមួយគ្នានេះ លោក សយ សុភាព ក៏បានថ្លែងអំណរគុណដល់ សមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាលឃុំរវៀង...
តាកែវ៖ ក្រុមហ៊ុនចិន Oneroad Group នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញមកស្វែងយល់ អំពីសិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ជីសរីរាង្គព្រៃស្នួល គឺជាជីមានលក្ខណៈធម្មជាតិ ដែលផលិតដោយស្នាដៃកូនខ្មែរ មានតម្លៃសមរម្យ ជួយសម្រួលដល់ថ្លៃដើមផលិត របស់ប្រជាកសិករ៕
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃបិទបញ្ចប់ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីបណ្ដាភូមិនានា ក្នុងឃុំរវៀង ស្រុកសំរោង បានចូលរួមទស្សនានិងលេប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល។ ការប្រណាំងទូកស្មាច់ ក្នុងថ្ងៃបិទបញ្ចប់នេះ ធ្វើឡើងក្រោមអធិបតីភាព លោក កឹម ពន្លក មេឃុំរវៀង...
តាកែវ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីបណ្ដាភូមិនានា ក្នុងឃុំរវៀង ស្រុកសំរោង បានចូលរួមទស្សនានិងលេប្រណាំងទូកស្មាច់ នៅភូមិព្រៃស្នួល។ ការប្រណាំងទូកស្មាច់ ក្នុងថ្ងៃទី២នេះ ធ្វើឡើងក្រោមអធិបតីភាព លោក កឹម ពន្លក មេឃុំរវៀង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរួមគ្នា រវាងរុស្ស៊ី និងអតីតសាធារណរដ្ឋសូវៀត ដែលបង្កើតជាអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព (CSTO) ពិតជាត្រូវបានបង្កើតឡើង ទោះបីជាវាមិនត្រូវបានឆ្លុះបញ្ចាំង នៅក្នុងឯកសារណាមួយក៏ដោយ ។ សម្ព័ន្ធការពារ ដែលមានតាំងពីឆ្នាំ ២០០២ មកទល់បច្ចុប្បន្នដែលបានរួបរួមគ្នា មានដូចជាអាមេនី បេឡារុស...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្គាហ្សា ដំបូងឡើយបានព្យាយាម ធ្វើការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងអ៊ីស្រាអែល ក្នុងថ្ងៃបុណ្យរបស់ជនជាតិជ្វីហ្វ ដែលបានធ្លាក់នៅថ្ងៃទី៥ខែមេសាមកម្ល៉េះ។ ក្រុមយោធា ស្រាវជ្រាវរកឃើញ ផែនការវាយលុក ដែលបានគ្រោងទុក ហើយបានរកឃើញសញ្ញាដំបូង នៃការរៀបចំក្រុមហាម៉ាស ទាហានដែលមានអង្គភាពស៊ើបការណ៍សម្ងាត់...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវ ឱ្យមានការពិភាក្សាអន្តររដ្ឋាភិបាល នៅទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) ដើម្បីដោះស្រាយហានិភ័យ នៃការរីកសាយភាយ ដែលបង្កឡើង ដោយកិច្ចព្រមព្រៀង នាវាមុជទឹកនុយក្លេអ៊ែរ AUKUS ។ លោក Li Song តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំ IAEA បានប្រាប់កិច្ចប្រជុំគណៈអភិបាល IAEA ថា...
រ៉ាម៉ាឡា៖ យោងតាមប្រភពពីប៉ាឡេស្ទីន បានឲ្យដឹងថា វេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួស ដោយកងទ័ពអ៊ីស្រាអែលនៅ Jenin ក្នុងទីក្រុងវេសបែង ដែលកាន់កាប់ដោយ អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍។ វេជ្ជបណ្ឌិតអាយុ ២៥ឆ្នាំឈ្មោះ Shami Abu al-Rab ត្រូវបានបាញ់ ចំពោះពេលចាកចេញពីផ្ទះ ជាមួយបងប្រុសរបស់លោក ដែលរួមជាមួយនឹងបុរសម្នាក់ទៀត...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និងជប៉ុន គួរតែអនុវត្តការឯកភាពគ្នា ដែលមេដឹកនាំ នៃប្រទេសទាំងពីរសម្រេចបាន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី តាមបណ្តោយផ្លូវ ត្រូវនៃការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន...