គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំនួសមេបញ្ជាការ នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វរសេនីយ៍ឯក Serhiy Lupanchuk ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីនៃ SOF ជំនួសឧត្តមសេនីយ៍ Viktor Khorenko នេះបើយោងតាមក្រឹត្យ ដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។ សេវាសារព័ត៌មានប្រធានាធិបតីមិនបានផ្តល់ហេតុផលនៅពីក្រោយការជំនួសតំណែងនេះទេ។ SOF...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបកាលពីថ្ងៃសុក្រជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកនៅទីក្រុង Tel Aviv ខណៈដែលអ៊ីស្រាអែល បានជំរុញការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។ វាជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោក Blinken ទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា។ លោកត្រូវបានបង្ហាញវីដេអូរបស់កងទ័ពអ៊ីស្រាអែល ដែលរាយការណ៍ថា ជាផ្នែកមួយនៃការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍ ស្តីពីបញ្ហាសេដ្ឋកិច្ចថា សំណើដាក់ទណ្ឌកម្ម របស់បស្ចិមប្រទេសប្រឆាំងនឹងរុស្ស៊ី កាន់តែមានភាពមិនសមហេតុផល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែនេះ ប្រទេសលីទុយអានីបានស្នើរួមទាំងការដាក់ទណ្ឌកម្មលើផលិតផលឡេវអាវ, ដែកគោល និងឧបករណ៍ដេរនៅក្នុងជុំទី ១២...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ វិច្ឆិកានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក “មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក” ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ដែលពិធីនេះធ្វេីឡេីងនៅខេត្តសៀមរាប ។ សូមរំលឹកថា សមាគមកាយឬទ្ធិនារី កម្ពុជា បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះចែកអំណោយស្រូវពូជ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កាលពេលកន្លងទៅ ដើម្បីស្តារលើការដាំដុះឡើងវិញ។ មានប្រសាសន៍ ទៅកាន់ប្រជាកសិករ លោកខូយ រីដា បានមានប្រសាសន៍ថា នេះគឺជាស្រូវពូជដ៍ល្អបំផុត ដែលមានម៉ាស៊ីនសម្ងួត ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្នុងនោះបានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសានព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ «ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦...
បរទេស៖ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឱ្យដឹងថា អ៊ីស្រាអែលបានសម្លាប់ឥស្សរជនក្រុមហាម៉ាស ដ៏លេចធ្លោម្នាក់ទៀតកាលពីថ្ងៃពុធនៅក្នុងការវាយប្រហារ តាមអាកាសលើកទីពីរ ក្នុងរយៈពេលពីរថ្ងៃ ដែលផ្តោតលើជំរុំជនភៀសខ្លួន Jabalia ដែលមានប្រជាជនច្រើន នៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែក លើបរិវេណក្នុងជំរុំជនភៀសខ្លួន...
បរទេស៖ សាខារបស់អង្គការលើកលែងទោសអន្តរជាតិសម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង បានអំពាវនាវកាលពីថ្ងៃពុធ សម្រាប់ការដាក់ទណ្ឌកម្មលើការចែកចាយសព្វាវុធ ទាំងដល់អ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹថា អង្គការ Amnesty MENA បាននិយាយនៅលើបណ្តាញសង្គម X ដែលជាអតីត Twitter ថា...
ភ្នំពេញ៖ តាមរយៈ សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយ មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ៖បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់...