ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែក្នុងគោលបំណង ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ។...
ប្រទេសថៃ គ្រប់គ្រងដោយស្ថាប័ននីតបញ្ញត្តិ (ប្រព័ន្ធរដ្ឋសភា) បើប្រទេសគ្រប់គ្រងដោយប្រព័ន្ធរដ្ឋសភាត្រូវតែមានបក្សប្រឆាំង ប្រសិនបើមិនមានបក្សប្រឆំាក្នុងសភាទេនោះ វិបត្តិរដ្ឋសភានឹងកើតមានឡើង។ យោងតាមច្បាប់រដ្ឋធម្មនុញ្ញថៃ មាត្រា១០៦ បានបញ្ជាក់ថា នៅពេលដែលមាននាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី នោះព្រះមហាក្សត្រ នឹងតែងតាំងបក្សប្រឆាំង ដែលមានសមាជិកច្រើនបំផុត។ ច្បាប់រដ្ឋធម្មនុញ្ញថៃ បានបញ្ជាក់ទៀតថាបក្សប្រឆាំងមិនត្រូវមានតំណែង តួនាទីក្នុងរដ្ឋសភា ដូចជា ប្រធានសភា អនុប្រធានសភា ឬរដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់០៦ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានចុះបង្រ្កាប ទីតាំងផលិតបារី ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ២កន្លែង ស្ថិតភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងប្រតិបត្តិការនេះ...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមចាត់វិធានការរក្សា ស្ថិរភាពអត្រាប្ដូរប្រាក់។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្នុងងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្ដូរប្រាក់ជារៀល ធៀបនឹងដុល្លារអាមេរិក បានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បង គឺដោយសារកត្តារដូវកាលនិងសម្ពាធនៃការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិ។ ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿន...
ភ្នំពេញ៖ ជនរងគ្រោះ ក្នុងករណីបាញ់បោះ នៅខេត្តមណ្ឌលគិរី ដែលបង្ករឡើងដោយ បុគ្គល រស់ ពុទ្ធា ហៅ ក្រប៊ី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានស្នើសុំដាក់ភស្ដុតាង បន្ថែមទៀត ដើម្បីឱ្យតុលារការពិនិត្យ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖ ប្រវត្តិរឿង៖ទី១៖ https://dap-news.com/national/2023/07/07/344270/ ប្រវត្តិរឿង៖ទី២៖
កណ្ដាល៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការបិទចរាចររថយន្ដដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចស្ដុបតាលន់ (កាកបាទក្រហម) ទៅដល់ គ.ម ១០+៥៩០ ផ្លូវបំបែកផ្លូវជាតិលេខ២១អា (ផ្លូវកឹមបូរី) ចាប់ពីម៉ោង ០:០០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង១៣:០០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមសេចក្ដីជូនដំណឹង ការបិទចរាចរនេះ ធ្វើឡើងដើម្បីរៀបចំពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និយោជិត...
សេអ៊ូល៖ អ្នកនេសាទ សកម្មជន និងអ្នកនយោបាយកូរ៉េខាងត្បូង រាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ា នៅកណ្តាលទីក្រុងសេអ៊ូល ដោយថ្កោលទោស ចំពោះការបញ្ចេញចោល ទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរ របស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ។ អ្នកចូលរួមបានស្រែកថា “បញ្ឈប់ជាបន្ទាន់ការបញ្ចេញចោលទឹកសំណល់ វិទ្យុសកម្ម ទៅក្នុងមហាសមុទ្រ ហើយប្រទេសជប៉ុន ត្រូវតែរក្សាទុកទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរនៅលើដីរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រឆាំងនឹងរដ្ឋាភិបាលជប៉ុន។...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក George Osborne ប្រធានសារមន្ទីរបានឲ្យដឹងថា វត្ថុបុរាណប្រហែល២.០០០មុខ រួមទាំងគ្រឿងអលង្ការមាស និងត្បូងត្រូវបានចោរលួចយកចេញ ពីសារមន្ទីរអង់គ្លេស ក្នុងរយៈពេលមុនៗ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រមូលមកវិញ កំពុងដំណើរការ ។ សារមន្ទីរ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានអនុម័ត លើការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្រៅប្រទេស ក្រោយពីការរឹតបន្តឹងតាមព្រំដែន ដ៏តឹងរ៉ឹងជាច្រើនឆ្នាំ នៅក្នុងអំឡុងពេល ផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលប្រទេសឯកោនេះ បានបើកព្រំដែនរបស់ខ្លួន ចំពោះការធ្វើដំណើរ ។ នៅក្នុងសេចក្តីថ្លែងការណ៍...