ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានច្រានចោល ការផ្សាយរបស់កាសែត The Cambodia Daily ពាក់ព័ន្ធសកម្មភាពរកស៊ីឈើខុសច្បាប់ នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ។ រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ទីតាំងរូបភាពដូចនៅលើគេហទំព័រទាំងពីរ ខាងលើបានចុះផ្សាយ គឺជាទីតាំងក្រុមហ៊ុន ធី អេស អឹម ដាប់ប៊លយូ...
តាកែវ៖ តំណាងនិងសកម្មជនរបស់គណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ ជាច្រើនរូប បានចេញមកប្រតិកម្ម និងបដិសេធចំពោះការតែងតាំង លោក គឹមសួរ ភីរិទ្ធ ជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ និងលោក ម៉ៃ ហុងស្រៀង ជាអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។ តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបញ្ជាក់ឱ្យដឹងថា លោក គឹម សួរភីរិទ្ធ មិនមានលំនៅអចិន្រ្តៃយ៍...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ខាងមុខនេះ ចាប់ពីថ្ងៃ២២- ២៨មីនា កម្ពុជានឹងកើនកម្តៅ ហើយអាចមានភ្លៀងធ្លាក់ផងដែរ ។ ស្ថានភាពដូចខាងលើនេះ ដោយសារកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួលដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កម្តៅ (heat low pressure cell ) បណ្តាលឲ្យសីតុណ្ហភាពកើននិងអាចមានភ្លៀងដោយអន្លើ ។ ក្រសួងថា...
ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាតិ នឹងប្រារព្ធឡើងនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ក្រសួងទេសចរណ៍ បានដាក់កំណត់ថា រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ តាមសារាចរណ៍ណែនាំរបស់ក្រសួងនាថ្ងៃ២០ មីនា លោករដ្ឋមន្រ្តី ថោង ខុន...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រធានមូលនិធិអាហារូបករណ៍សម្តេចតេជោហ៊ុនសែន ជួបសំណេះសំណាល និងចែករំលែកនូវ បទពិសោធន៍ល្អៗ ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាវិទ្យាសាស្ត្រ សុខាភិបាល ដែលបានទទួលអាហារូបករណ៍ សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយប្រឡងជាប់អាហារូបករណ៍ ចូលរៀនចំនួន ៦៤នាក់ (ស្រី២៣នាក់)។ ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានស្តេចយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។ សម្រាប់ព្រឹកនេះដែរ ក៏មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តផងដែរ។...
បរទេស៖ ក្រុមប៉ូលីស នៅក្នុងរដ្ឋធានីអ៊ីស្លាមម៉ាបាដ បានរៀបចំឯកសារ ដើម្បីដាក់ពាក្យប្តឹង អតីតប្រធានាធិបតីប៉ាគីស្ថាន លោក Imran Khan ក្រោយពេលដែលក្រុមអ្នកគាំទ្រ របស់លោកបាននាំគ្នា សម្រុកចូលទីតាំង អគារតុលាការកំពូល កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ។ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលោក Khan រួមជាមួយនឹងមន្ត្រីជាច្រើននាក់នៅក្នុងគណបក្ស Pakistan Tehreek-e-Insaf...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានចេញមុខមកធ្វើការប្រឆាំងដាច់ខាត ចំពោះគំនិតផ្តួចផ្តើមទាំងឡាយណា ដែលនាំឲ្យមានទៅដល់បទឈប់បាញ់គ្នា រវាងអ៊ុយក្រែននិងរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានលើកឡើងថា គំនិតផ្តួចផ្តើមទាំងឡាយណា ដែលកើតឡើងនៅពេលស្ថានភាព បែបនេះ គឺជារឿងដែលអាមេរិក មិនទទួលយកជាដាច់ខាត ជាពិសេសក្នុងអំឡុងពេល ដំណើរទស្សនកិច្ច ជាផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន មកកាន់រដ្ឋធានីក្រុងមូស្គូ នាពេលខាងមុខនេះ។...
វ៉ាស៊ីនតោន៖ លោក Michael McFaul អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅប្រទេសរុស្ស៊ី បានព្យាករណ៍ថា ដីកាចាប់ខ្លួន ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រ ជុំវិញឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងនៅជាប់ជាមួយមេដឹកនាំ រុស្ស៊ី រូបនេះអស់មួយជីវិត។ លោក...
ភ្នំពេញៈ នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស បាននាំយកនូវអំណោយ ចំនួន៧មុខ និងថវិកាមួយចំនួន ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ភេសជ្ជះប៉ូវកម្លាំង Zorus ចំនួន ២,០០០ កេស, ទឹកសុទ្ធ ចំនួន...