ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាទីក្រុង Mariupol របស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនរូបលោក ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានមកដល់តាមឧទ្ធម្ភាគចក្រ ហើយបានបើកឡានជុំវិញស្រុកជាច្រើននៃទីក្រុង ដោយឈប់ និងនិយាយទៅកាន់អ្នកស្រុកថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីក្រុងជាច្រើនក្នុងតំបន់ Donetsk ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីតាំងពីខែឧសភាឆ្នាំមុន។ ដំណើរទស្សនកិច្ចដោយគ្មានការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក ពូទីន បានទៅដល់តំបន់គ្រីមៀ កាលពីថ្ងៃសៅរ៍ដើម្បីប្រារព្ធខួបលើកទី៩...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងថា លោករំពឹងថា នឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារ ខណៈដែលរដ្ឋអាជ្ញា កំពុងពិចារណា លើការចោទប្រកាន់ លើការបង់ប្រាក់យឺតយ៉ាវដល់តារាអាសអាភាស និងបានអំពាវនាវឱ្យអ្នកគាំទ្ររបស់គាត់តវ៉ា។ អ្នកនាំពាក្យរបស់ការិយាល័យមេធាវីស្រុក...
CUENCA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់បានរងរបួស ហើយអគារជាច្រើនខ្នង រងការខូចខាត នៅក្នុងការរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានអង្រួនប្រទេសប៉េរូ និងអេក្វាឌ័រ កាលពីថ្ងៃសៅរ៍ ។ អគារដែលត្រូវបានបំផ្លាញ យានជំនិះ...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាភ្នំភ្លើងសកម្មបំផុតមួយ របស់ពិភពលោក បានផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រ ហើយបានបន្តបញ្ចេញផេះក្តៅ និងក្អែលផ្កាភ្លើងផ្សេងទៀតកាលពីថ្ងៃសៅរ៍ ។ ខ្សែវីដេអូមួយដែលជាកម្អែភ្នំភ្លើង ដោយហូរចេញពីរណ្ដៅភ្នំភ្លើង និងផេះភាយប៉ើងដ៏ខ្ពស់ដែលមានកម្ពស់រហូតដល់ ១.៣០០ម៉ែត្រ ឡើងលើអាកាសត្រូវបានថតដោយក្រុមឃ្លាំមើលភ្នំភ្លើង...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចុះពិនិត្យនិងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋសរុបចំនួន ១.៨៥០នាក់ ស្មើនឹង ៣,៦៩៣ករណី និងបានចែកសម្ភារសិក្សាដល់សិស្សក្រីក្រ២០០នាក់ ស្ថិតនៅក្នុងបរិវណសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយអធិបតីភាពលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន សហការជាមួយយុវជន...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ លោក សូមចូលរួមអបអរសាទរ...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានបាញ់ សាកល្បង មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន, នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងដោយដកស្រង់សំដីយោធាកូរ៉េខាងត្បូង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) មិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមណាមួយភ្លាមៗទេ អំពីការបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបាញ់សាកល្បងចុងក្រោយនេះ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧)។ សូមបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តលើកដំបូងពី២០០៤-២០០៨, ដំណាក់កាលទី២ ពីឆ្នាំ២០០៩-២០១៥, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦-២០២២។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត ចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) កម្មវិធីប្រកាសដាក់ឱ្យ អនុវត្តនេះ នឹងមានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់កម្ពុជាវិញពីសហរដ្ឋអាមេរិក និងអង់គ្លេស។ ពិធីនេះត្រូវរៀបចំធ្វើឡើងនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ...