ព័ត៌មានអន្តរជាតិ

បារាំងជន្លៀសមនុស្សរាប់ពាន់នាក់ តាមអាកាសយានដ្ឋាន ជាច្រើនដោយសារ ការគម្រាមបំផ្ទុះគ្រាប់បែក

រូបភាព៖ Afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT​បានឲ្យដឹង ថា អាកាសយានដ្ឋានចំនួន១៤កន្លែង នៅក្នុងប្រទេសបារាំង បានទទួលការគម្រាមកំហែង ដោយគ្រាប់បែក កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានការជម្លៀសចេញ ពីយ៉ាងហោចណាស់៨កន្លែង ហើយយវាជាហេតុការណ៍បែបនេះ លើកទីពីរ​ក្នុងរយៈពេលត្រឹមតែ​២ថ្ងៃ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិល បារាំង បានបញ្ជាក់ថា៖ អាកាសយានដ្ឋានជាតិ ជាច្រើនរួមទាំង Nantes បានទទួលការគំរាមកំហែង នៃការវាយប្រហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានបញ្ជាក់ថា តើអាកាសយានដ្ឋានប៉ុន្មាន ឬព្រលានយន្តហោះ ណាដែលរងផលប៉ះពាល់ ដូចគ្នាបែបនេះនោះទេ។

ក្រៅពីនោះគេសង្កេតឃើញ មានអាកាសយានដ្ឋានBrest (Finistere), Bordeaux-Merignac (Gironde)និង Montpellier (Herault) ក៏ស្ថិតក្នុងចំណោម អាកាសយានដ្ឋាន ដែលត្រូវបានជម្លៀសចេញ ផងដែរ។

រដ្ឋមន្ត្រីក្រសួងកិច្ចការងារ ដឹកជញ្ជូន Clement Beaune បានសន្យាថានឹងបង្ក្រាបការគម្រាមកំហែង ដោយគ្រាប់បែកក្លែងក្លាយ នៅនៅលើបណ្តាញសង្គម X ដោយបន្ថែមថាការសារ មិនពិតទាំងនេះ មិនមែនជារឿងកំប្លែងទេ តែវាគឺជាឧក្រិដ្ឋកម្ម ដោយព្រមានជនល្មើសថា ការពិន័យសម្រាប់ការជូនដំណឹង មិនពិតរួមមានការជាប់ពន្ធនាគារ រហូតដល់២ឆ្នាំ និងពិន័យជាប្រាក់ ៣ម៉ឺនអឺរ៉ូផង៕

ប្រែសម្រួល​៖ស៊ុនលី

To Top