ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៦បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ១៦៣លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងរោងចក្រសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជាង ៣ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “NEWBUSTAR (CAMBODIA)...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថា ប្រទេសជប៉ុន នឹងជំរុញទៅមុខជាមួយនឹងការគាំទ្រ សម្រាប់អ៊ុយក្រែន ហើយគ្រោងនឹងរៀបចំ កិច្ចប្រជុំមួយ ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានា ឱ្យចូលរួមក្នុងការស្តារសេដ្ឋកិច្ច របស់ប្រទេស ដែលហែកហួរដោយការឈ្លានពាន របស់រុស្ស៊ីមួយនេះ។ លោក Hayashi បានឲ្យដឹងនៅក្នុងសន្ទរកថា មួយ នៅក្នុងសន្និសីទ រយៈពេលពីរថ្ងៃ ស្តីពីការកសាងឡើងវិញ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស ការវាយប្រហារ ជាបន្តបន្ទាប់ ពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល នៅតំបន់វេសបែង ដែលបានបណ្តាលឲ្យជនជាតិ ប៉ាឡេស្ទីនម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ សាក្សីបានឲ្យដឹងថា អ្នកតាំងលំនៅអ៊ីស្រាអែល រាប់រយនាក់ បានបើកការវាយប្រហារប្រឆាំងនឹង ជនជាតិប៉ាឡេស្ទីនកាលពីរសៀលថ្ងៃអង្គារនៅទីក្រុង Turmus Ayya ភាគឦសាននៃទីក្រុងរ៉ាម៉ាឡា “ក្រោមការការពារ...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងបារាំង គួរតែរួមគ្នារក្សាសន្តិសុខ និងស្ថិរភាពនៃបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ពង្រឹងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិត និងជំរុញបរិយាកាសធុរកិច្ចដ៏ល្អ។ លោក Li បានធ្វើសំណើរ ៣ចំណុច ស្តីពីកិច្ចសហប្រតិបត្តិការចិន-បារាំង នៅពេលថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងជាមួយសហគមន៍ធុរកិច្ចចិន និងបារាំងនៅទីក្រុងប៉ារីស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា...
បរទេស៖ ទីភ្នាក់ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថានាវាមុជទឹក Titan ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃនោះគឺមកទល់ពេលនះអាចអះអាងបានថាពួកគេបានផ្ទុះស្លាប់នៅបាតសមុទ្រទាំងអស់ហើយ។ ប្រភពដដែលបានបញ្ជាក់ថាកំទេចកទីដែលសេសសល់ពីនាវា Titan ត្រូវបានគេប្រទះឃើញនៅក្បែរទៅនឹងខ្មោចនាវា Titanic នេះបើយោងតាមការបញ្ជាក់ ដោយឆ្មាំសមុទ្រ របស់សហរដ្ឋអាមេរិក ដោយក្នុងនោះផ្នែកកន្ទុយនាវា ត្រូវបានរកឃើញនៅចំងាយប្រមាណ ជាកន្លះគីឡូម៉ែត្រ ពីសាកសពនាវា Titanic។ មុនពេលការប្រកាស ដោយឆ្មាំសមុទ្រនេះផងដែរ ក្រុមហ៊ុនអ្នកជំនាញរុករក បាតសមុទ្រ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត បានលើកឡើងថា ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រក្រោយការដួលរលំនៃរបប...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមសហការអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់ ដែលនឹងត្រូវអនុវត្តនាខែសីហា ឆ្នាំ២០២៣ខាងមុខ។ ការចុះអនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខា ដោយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក តាន់ វីភីន (TAN Wee...
ប៉េកាំង៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានបាញ់បង្ហោះរ៉ុក្កែត Long March-6 ដើម្បីដាក់ផ្កាយរណបពិសោធន៍ថ្មីមួយ នៅក្នុងលំហអាកាស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ រ៉ុក្កែតដែលផ្ទុកផ្កាយរណប ពិសោធន៍ Shiyan-25 បានបាញ់បង្ហោះនៅម៉ោង ១១ និង១៨នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេស ហើយផ្កាយរណប...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះផ្លូវអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ ដែលផ្តល់អាទិភាពដល់ការអភិរក្សអេកូឡូស៊ី និងលក្ខណៈនៃរបៀបបៃតង និងកាបូនទាប នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ពិភពលោក និងរួមចំណែកកាន់តែច្រើន ដល់វឌ្ឍនភាពរបស់មនុស្សជាតិ។ លោក ស៊ី បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹង លិខិតរបស់លោក Eric Domb...
តូក្យូ៖ លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចំណាយពេលខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួន បន្ទាប់ពីមានការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់លោកស្រី នៅក្នុងរដ្ឋប្រហារយោធា។ លោកស្រី ស៊ូជី ដែល ប្រឈមមុខនឹងការជាប់ពន្ធនាគារ សរុបចំនួន ៣៣ឆ្នាំ ដែលជាការកាត់ទោសអស់មួយជីវិត បន្ទាប់ពីត្រូវបានកាត់ទោសលើការចោទប្រកាន់...