ព័ត៌មានអន្តរជាតិ

លោក ហួន រដ្ឋា ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច តាំងខ្លួនជាបក្សប្រឆាំងដ៏ធំបំផុត នៅកម្ពុជា

ភ្នំពេញ ៖ លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដែលបានចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត៣អាណត្តិមកនេះ បានប្រកាសថា បើទោះបីជាគណបក្សមិនបានជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាលក៏ដោយ ក៏គណបក្សបានតាំងខ្លួនឯងជាបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា ក្រោយការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧។

មូលហេតុតាំងខ្លួនជាអ្នកប្រឆាំងត្រូវបានលោកអះអាងថា “គណបក្សនយោបាយទាំងអស់នៅកម្ពុជាគឺបានធ្វើនយោបាយដើម្បីប្រជាពលរដ្ឋ ក៏ប៉ុន្តែក្នុងនោះមានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមួយ គឺប្រកាសខ្លួនឯងជាគណបក្សប្រឆាំង ហើយជាគណបក្សប្រជាធិបតេយ្យសេរីពហុបក្សថែមទៀត”។

លោកជឿជាក់ថា ប្រជាពលរដ្ឋពិតជាគាំទ្រគណបក្សខ្លួន ព្រោះពួកគាតចង់បានការរិះគន់ និងការនិយាយអ្វីដែលជាការពិតនៅក្នុងសង្គម។

ជាមួយនឹងជំនឿបែបនេះ លោក ហួន រដ្ឋាក៏បានបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានអាសនៈច្រើនក្នុងរដ្ឋសភាជាតិ ដើម្បីក្លាយជាបក្សប្រឆាំងមួយអាចចូលរួមកំណែទម្រង់រាជរដ្ឋាភិបាលចំពោះភាពអសកម្ម និងការប្រព្រឹត្តអំពើពុករលួយមួយចំនួនផងដែរ ៕

To Top