ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី...
បរទេស៖ ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសស៊ូដង់ កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីប្រកាសអាសន្ន ចំពោះបញ្ហាសន្តិសុខ ដល់ពលរដ្ឋរបស់ខ្លួន ប្រមាណជា១៦០០០នាក់ នៅក្នុងប្រទេសស៊ូដង់ ក្នុងការស្វែងរក កន្លែងសុវត្ថិភាព។ ការប្រកាសអាសន្ន និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត RT បានឲ្យដឹងថាបានធ្វើឡើង ដោយសារតែទូតអាមេរិក មើលឃើញនឹងមានការវាយប្រហារគ្នា កើតឡើងរវាងក្រុមកងកម្លាំង រដ្ឋាភិបាល ជាមួយនឹងក្រុមកងកម្លាំង សកម្មប្រយុទ្ធនៅក្នុងទីក្រុង...
បរទេស៖ ពលរដ្ឋក្នុងទីក្រុង Belgorod ប្រមាណជា៣០០០នាក់ ត្រូវបានជន្លៀសខ្លួនចេញ ក្រោយរកឃើញគ្រាប់បែក មិនទាន់ផ្ទុះមួយគ្រាប់ នៅក្នុងតំបន់ទីប្រជុំជននេះ បើយោងតាមការបញ្ជាក់ ដោយលោកអភិបាលក្រុង Vyacheslav Gladkov។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទីក្រុង Belgorod ស្ថិតនៅក្បែរទៅនឹងព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន ហើយកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកក៏ជាទីតាំងដែលទទួលរងនូវ ការបំផ្ទុះគ្រាប់បែកដ៏ធំមួយផងដែល បានធ្វើឲ្យមនុស្ស៣នាក់...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ ហៅកាត់ថា BMKG របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារលើខេត្ត Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែមិនបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ។ ទីភ្នាក់ងារខាងលើបានរាយការណ៍ថា គ្រោះរញ្ជួយដីបានវាយប្រហារនៅម៉ោង១៥ និង២៣នាទីយប់...
ស៊ូដង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ កងទ័ពស៊ូដង់បានឲ្យដឹងថា ខ្លួនបានយល់ព្រមជួយជម្លៀសជនបរទេស ខណៈដែលការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាសបានបន្លឺឡើងនៅទូទាំងក្រុង ខាធូម (Khartoum) ទោះបីជាមានការសន្យាដោយភាគីសង្គ្រាមថា នឹងឈប់បាញ់គ្នារយៈពេល៣ថ្ងៃ បន្ទាប់ពីជម្លោះមួយសប្តាហ៍ ដែលបានសម្លាប់មនុស្សរាប់រយនាក់ ក៏ដោយ ។ សេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាល បានច្រានចោលនូវព័ត៌មាន មិនពិត ដែលថាឧក្រិដ្ឋជនជាជនជាតិចិន ចាប់ជំរិត ជនជាតិចិនដូចគ្នា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣កន្លងទៅ កំពុងរត់ការឱ្យមានការដោះលែង ឱ្យនៅក្រៅឃុំ។ ជាមួយគ្នានេះដែរ ក្រុមអ្នកតាមដានក៏កំពុងតាមដានរឿងនេះ យ៉ាងយកចិត្តទុកដាក់ ព្រោះវាធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ជាពិសេសប្រទេសកម្ពុជា-ចិន មានកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ បង្ក្រាបពួកឧក្រិទ្ធជនទាំងនេះ។ សូមរំលឹកថា ករណីចាប់បង្ខាំង ដើម្បីជំរិតទារប្រាក់...
ភ្នំពេញ៖ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ប្រមាណជិត១០នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចខេត្តកំពត ធ្វើការរឃាត់ខ្លួន ពាក់ព័ន្ធករណី ឆរបោក ប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគដីឡូតិ៍ នៅលើទឹកដីនៃខេត្តកំពត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅព្រលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានសរសេរយ៉ាងដូច្នេះថា...
ខេត្តព្រះសីហនុ៖ លោក ស៊ូ សាវ៉ាត់ អតីតអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ក្រុងព្រះសីហនុ បានប្រកាសលាលែងចេញពីតំណែង ព្រមទាំងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសលាលែងនេះ ត្រូវបានលោកស៊ូ សាវ៉ាត់ បញ្ជាក់ថា «ព្រោះអស់ជំនឿលើគណបក្សភ្លើងទៀន»។ តាមរយៈលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា លោក ស៊ូ សាវ៉ាត់ បានលើកឡើងថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតំលៃថា មានតែគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៥៦នាក់ ដើម្បីចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយស្ថិតនៅ ក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ ឱកាសល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមាន ជម្ងឺខ្សោយសាច់ដុំពីកំណើត Spinal muscular atrophy អាចសង្ស័យបើកុមារទន់សាច់ដុំ យូរចេះអង្គុយ ឬដើរដួលញឹក ខាងក្រោមជារោគសញ្ញាមួយចំនួន ឥឡូវមានឱកាស ជាសះស្បើយ ដោយវិធីព្យាបាល gene therapy នៅមន្ទីរពេទ្យ Sokhasa Longevity Clinic ដែលមានទីតាំងនៅក្នុង...