ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី អង់គ្លេស នឹងបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ នៅសប្តាហ៍ក្រោយ

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា លោកស្រី Liz Trussអតីតនាយករដ្ឋមន្ត្រីអង់គ្លេស នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅសប្តាហ៍ក្រោយ និងជួបជាមួយសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាល ដែលការិយាល័យលោកស្រីបានថ្លែងនៅថ្ងៃអង្គារនេះ ខណៈដែលលោកស្រីធ្វើសំណុំរឿង សម្រាប់លទ្ធិប្រជាធិបតេយ្យ លោកខាងលិច ដើម្បីពង្រឹងជំហរ របស់ពួកគេចំពោះប្រទេសចិន ។

សូមបញ្ជាក់ថា លោកស្រី Truss ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងរយៈពេលខ្លីបំផុតរបស់ចក្រភពអង់គ្លេស ដោយបានចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែត្រូវបានបង្ខំឱ្យលាលែងពីតំណែង តិចជាង២ខែ បន្ទាប់ពីគោលនយោបាយ សេដ្ឋកិច្ចរ បស់លោកស្រី បានបង្កឱ្យមានភាពចលាចល នៅលើទីផ្សារ ។

ចាប់តាំងពីពេលនោះមក លោកស្រីបានថ្លែងសុន្ទរកថា នៅក្នុងប្រទេសជប៉ុន និងក្រុងវ៉ាស៊ីនតោន អំពីតម្រូវការសម្រាប់ជំហរ តឹងរ៉ឹងចំពោះប្រទេសចិន ។ លោកស្រីក៏នឹងថ្លែងសុន្ទរកថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់នៅថ្ងៃទី១៧ ខែឧសភា ។

លោកស្រី Truss បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កោះតៃវ៉ាន់ គឺជាសញ្ញានៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ។ ខ្ញុំទន្ទឹងរង់ចាំការបង្ហាញសាមគ្គីភាពជាមួយប្រជាជនកោះតៃវ៉ាន់ ដោយផ្ទាល់ចំពោះមុខអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើង និងវោហាសាស្ត្រពីរបបនៅទីក្រុងប៉េកាំង” ។

ចក្រអង់គ្លេស បានព្រមានពីការប្រើកម្លាំងយោធាប្រឆាំងកោះតៃវ៉ាន់ដោយប្រទេសចិន ។ ក្រសួងការបរទេសចិន បានឲ្យដឹងជាការឆ្លើយតបថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៅច្រកសមុទ្រកោះតៃវ៉ាន់គឺ “ទង្វើផ្តាច់ខ្លួននៃឯករាជ្យភាពកោះតៃវ៉ាន់ និងការបង្រួបបង្រួម និងការគាំទ្ររបស់កម្លាំងបរទេស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top