ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យលុបបំបាត់នូវការភ័ន្តច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត គឺជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ ។ នាឱកាសអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទាក់ទងផ្ទេរអំណាចទៅមូលដ្ឋាននេះ សូមបំបាត់ចោលនូវការភ័ន្តច្រឡំថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះលោក សុខ សុផា អតីតស្មៀនសង្កាត់តាខ្មៅ ដោយគ្មានការលើកលែង (សងលុយហើយជាប់គុកទៀត)។ លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានស៊ីដាច់ប្រាក់ជាង៧០លានរៀល ពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា សម្តេចចង់ ឃើញ មានការបន្ថែមចំនួនស្ត្រីឲ្យកាន់តួនាទីជាថ្នាក់ដឹកនាំ ខេត្ត ស្រុក ខណ្ឌ ច្រើនដែលចំណុចនេះត្រូវយកចិត្តទុកដាក់។ ក្នុងពិធីបិទសន្និបាទក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថាកំលាំងមូលដ្ឋានគឺកំលាំងស្នូលដែលជួយដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលាដោយមានអន្តរាគមន៍ជួយដោយកំលាំងទ័ពឈរជើងនៅទីនោះ។ ដូច្នេះសម្តេចនៅតែជំរុញលើកទឹកចិត្តដល់ការបែងចែក ផ្ទេរមុខងារអំណាចទៅឲ្យមូលដ្ឋាន...
ភ្នំពេញ ៖ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្តបង្កើតប្រព័ន្ធតេឡេក្រាម ដើម្បីងាយស្រួលផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សនោះ សម្តេចក៏បានឆ្លៀតឱកាសលើកថា មានអភិបាលខេត្តខ្លះត្រូវបានគេវាយប្រហារធ្វើឲ្យកេរ្តិ៍មិនល្អហើយ តែបែរជាខ្លួនឯងនៅស្ងៀមស្ងាត់ឲ្យឈឹង ដោយគ្មានការចេញមកបកស្រាយអ្វីទាំងអស់ ។ ដើម្បីងាយស្រួលក្នុងការបកស្រាយទៅដល់អ្នកវាយប្រហារនោះ សម្តេចបានឲ្យអភិបាលខេត្តទាំងអស់ត្រូវបង្កើតប្រព័ន្ធតេឡេក្រាម ព្រោះប្រព័ន្ធនេះបានផ្តល់ព័ត៌មានលឿនរហ័សជាងហ្វេសប៊ុកទៀត។ ក្នុងឱកាសឲ្យគ្រប់រាជធានី-ខេត្តបង្កើតប្រព័ន្ធតេឡេក្រាមនេះ ធ្វើឡើងក្នុងគ្រាសម្តេចតេជោអញ្ជើញចូលរួមបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃ២៣ កុម្ភៈ ។ ការឆ្លៀតចំណេញឲ្យអភិបាលខេត្តបង្កើតប្រព័ន្ធតេឡេក្រាមនេះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្តត្រូវបង្កើតប្រព័ន្ធឆេណែលតេឡេក្រាម ដើម្បីផ្សព្វផ្សាយព័ត៌មាន ដើម្បីសម្តេចយកមកផ្សាយបន្តក្នុងបណ្តាញតេឡេក្រាមសម្តេច ព្រោះតេឡេក្រាមសម្តេចមានអ្នកចូលច្រើនជិត១០ម៉ឺននាក់ ។ សម្តេចតេជោបន្តថា ប្រព័ន្ធតេឡេក្រាមទទួលព័ត៌មានបានរហ័សផងដែរ ។ សម្តេចថា បើខេត្តណាមួយបង្កើតរួចហើយ ត្រូវផ្ញើមកសម្តេច ដើម្បីសម្តេចទាញចូលក្នុងតេឡេក្រាមសម្តេច ៕
ភ្នំពេញ៖ នៅក្នុងស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងបក្សនយោបាយជាច្រើនទៀត បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងនោះបក្សនយោបាយ ដែលគេសម្លឹងឃើញថា ជាដៃគូប្រកួតប្រជែងយ៉ាងស្រួចស្រាល ជាមួយគណបក្សកាន់អំណាចនោះ គឺគណបក្សភ្លើងទៀន ដែលមិនទាន់...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានប្រាប់ទៅកាន់ក្រុមឧទ្ទាមក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលចាត់ទុកជាពូជក្បត់ជាតិបីជំនាន់ កុំព្យាយាមអូសទាញ ថ្នាក់ដឹកនាំនិងសកម្មជន គណបក្សភ្លើងទៀន ឱ្យដើរខុសផ្លូវ។ តាមរយៈវីដេអូអត្ថាធិប្បាយ នៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ Monday Talk លោក សយ សុភាព...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានសម្លឹងឃើញថា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចូលរួមពីគណបក្សនយោបាយនានា ប្រៀបបានទៅនឹងកន្រ្ដកផ្កាដ៏ល្អ ស្រស់បំព្រងមួយ សម្រាប់ប្រជាធិបតេយ្យ នៅកម្ពុជា។ តាមរយៈវីដេអូអត្ថាធិប្បាយ នៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ Monday Talk លោក សយ សុភាព...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអាមេរិក ថាការបាញ់ទំលាក់បាឡុង របស់ចិន គឺគ្មានអ្វីដែលប៉ះពាល់ដល់ចិននោះទេ ប៉ុន្តែវាគឺជាសកម្មភាព នៃការរំលោភបំពាន ដោយប្រើប្រាស់កងកម្លាំង ដោយរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន។ ថ្លែងបែបនេះនៅក្នុងឱកាស នៃពេលដែលរដ្ឋមន្ត្រីទាំងពីរ កំពុងមានវត្តមានចូលរួម ក្នុងកម្មវិធីសន្និសិទកាសែតមួយ នាទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់។ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ...