ញូវដេលី៖ រដ្ឋលេខាធិការសហរដ្ឋអាមេរិកលោកអ្នកលោក Antony Blinken បាននិយាយយ៉ាងខ្លី ជាមួយនឹង រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov លើពិធីជប់លៀងពហុភាគី ដោយប្រាប់លោកថា ទីក្រុងម៉ូស្គូ ត្រូវតែបញ្ចប់សង្គ្រាមរបស់ខ្លួន ប្រឆាំងនឹង អ៊ុយក្រែនភ្លាមៗ។ លោក Blinken បានលើកឡើងថា ក្នុងការសន្ទនាដែលមានទល់មុខគ្នាខ្ពស់រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមជាងមួយឆ្នាំមុន “បានចូលរួមក្នុងការទូតប្រកបដោយអត្ថន័យដែលអាចផលិតបានយុត្តិធម៌...
បរទេស៖ គិតត្រឹមការចេញផ្សាយ ដោយទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាចំនួន នៃអ្នកស្លាប់បាត់បង់ជីវិត ដោយសារតែហេតុការណ៍ រថភ្លើងបុកគ្នានៅក្នុងប្រទេសក្រិក មានចំនួនកើនឡើង ទៅដល់៥៧នាក់ហើយ ខណៈដែលពលរដ្ឋដែលមិនសប្បាយចិត្ត និងភ្ញាក់ផ្អើលចំពោះគ្រោះថ្នាក់នេះ បានបន្តកើនឡើងតាមរយៈ ការចូលរួមធ្វើបាតុកម្ម។ ក្នុងពេលដែលមនុស្សភាគច្រើនបាននាំគ្នាធ្វើការស្តីបន្ទោសចំពោះការធ្វេសប្រហែលរបស់រដ្ឋាភិបាលនោះក្រសួងទទួលបន្ទុកកិច្ចការងារផ្លូវដែកបានចេញមកធ្វើការអះអាងថានៅអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសក្រិកអំឡុងទសវត្សឆ្នាំ២០០០បានធ្វើឲ្យរដ្ឋាភិបាលមានការខ្វះខាតក្នុងការវិនិយោគបន្ថែមទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ កាលពីថ្ងៃព្រហស្បតិ៍ក្រុមកម្មករធ្វើការងារនៅលើផ្លូវដែករបស់ក្រិកបានចូលរួមធ្វើការតវ៉ាប្រឆាំងនិតសំដែងការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងការធ្វេសប្រហេសលើកនេះផងដែរ។ ចំណែកឯបាតកម្មផ្សេងទៀតដែលមានការចូលរួមពីសំណាក់ពលរដ្ឋដល់ទៅ២០០០នាក់បានឈានចូលមកដល់ថ្ងៃទី២ហើយនៃការចូលរួមសំដែងការកាន់ទុក្ខនិងមិនពេញចិត្តរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាក្រុមការងារជួយសង្គ្រោះមកដល់ពេលនេះនៅតែបន្តធ្វើការជួយសង្គ្រោះនិងស្វែងរកសាកសពនិងទូរថភ្លើងដែលបែកបាក់នៅឡើយ។ គួរឲ្យដឹងដែរថាហេតុការណ៍បុកគ្នារវាងរថភ្លើងនិងរថភ្លើងនេះបានកើតឡើងនៅវេលាកណ្តាលយល់ថ្ងៃអង្គារដែលមានអ្នកដំណើរ៣៥០នាក់និងម្ខាងទៀតជារថភ្លើងដឹកទំនិញ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អតីតប្រធានាធិបតី រុស្សី លោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាអ្វី ដែលយោធាកាណាដានិងអាល្លឺម៉ង់ បានធ្វើការហ្វឹកហាត់ជូន យោធាអ៊ុយក្រែន ចំពោះការប្រើប្រាស់រថក្រោះ Leopard គឺមានន័យថាជាការចូលរួមទៅនឹង សង្គ្រាមរួចបាត់ទៅហើយ។ លោកបានបន្តពន្យល់ទៀតថា ប៉ុន្តែអ្វីដែលលើសពីនេះទៀតនោះ គឺបំណងក្នុងការបញ្ជូនយន្តហោះចម្បាំង ជាច្រើនទៅប៉ូឡូញ គឺបានបញ្ជាក់ថាវាគឺជាសកម្មភាព ចូលរួមជាមួយនឹងសង្គ្រាម តែម្តង...
ស្វាយរៀង ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឲ្យចុះអន្តរាគមន៍ជាបន្ទាន់ពន្លត់អគ្គីភ័យ ឆេះអគារមណ្ឌលកំសាន្តខារ៉ាអូខេ ជាន់ទី ៦ ក្នុងបរិវេណកាស៊ីណូប៉ារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតកាលពីវេលាម៉ោង៦និង០០នាទី ថ្ងៃទី២ខែមីនាឆ្នាំ២០២៣។ លោកលឹម សៀងហេងអភិបាលក្រុងបាវិតបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យឆេះបន្ទប់កំសាន្តខារ៉ាអូខេនៅជាន់ទី ៦នៃ casino paris បានអន្តរាគមន៍បាញ់ពន្លត់រហូតដល់រលត់ទាំងស្រុងនៅវេលាម៉ោង...
ភ្នំពេញ ៖ ក្នុងការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ )។ ការសម្រេចផ្តន្ទាទោសនេះ គឺការឃុំខ្លួនលោកផ្ទះរយៈពេលជិត៣០ឆ្នាំនេះ គឺមិនចេញជួបអ្នកណា និងដកសិទ្ធិស៊ីវិល និងសិទ្ធិធ្វើនយោបាយជាស្ថាពរ។ លោក មុត ចន្ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការកសាងរូបសំណាក ឬបដិមា ដោយទាមទារធ្វើឱ្យបានត្រឹមត្រូវតាមរចនាបថខ្មែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ លើកទី២៥ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្ស និងកាត់បន្ថយការចាក់មេក្រូ ក្នុងកម្មវិធីបុណ្យទាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាវត្តអារាមនៅទាំងប្រទេស ត្រូវតែមានភ្លេងពិណពាទ្យ និងភ្លេងឆៃយ៉ាំ។ ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារ សាម គ្គីជាមួយសិល្បករសិល្បការិនីនារសៀលថ្ងៃទី២មីនាឆ្នាំ២០២៣នៅសាលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«នៅតាមទីអារាម នានាជួយលើកបញ្ហាយ៉ាងហោចណាស់មានចំនួនពីរគឺទាក់ទងនិងភ្លេងពិណពាទ្យ និងឆៃយ៉ាំ»។ សម្តេចបានលើកឡើងថាភ្លេងពិណពាទ្យត្រូវទុកនៅតាមទីអារាម អីចឹងទេ ចំណុចនេះគួរត្រូវលើកទឹកចិត្តដល់...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាពនៃជម្លោះ នៅក្នុងទឹកដីអ៊ុយក្រែន កាន់តែឡើងកម្ដៅ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងចោទជាសំនួរថា តើ អាមេរិកជួយអ៊ុយក្រែន និងចិនជួយរុស្ស៊ី ខុសគ្នាដូចម្តេច?។ ការលើកឡើងចោទជាសំនួរនេះ បន្ទាប់ពីមេដឹកកំពូលពីររូប ដែលពិភពលោក កំពុងសំឡឹងមើលយ៉ាងយកចិត្តទុកដាក់នោះ គឺលោក ស៊ី ជីនពីន ប្រធានាធិបតីចិន (មហាអំណាចសេដ្ឋកិច្ច)...
ភ្នំពេញ ៖ ភាគីកម្ពុជា-កូរ៉េ បានចុះហត្ថលេខាចាប់ផ្តើម សហប្រតិបត្តិការទ្វេភាគី លើរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដើម្បីផលប្រយោជន៍គ្នា ទៅវិញទៅមក។ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ស្តីពី “កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក” នាថ្ងៃ២៨ កុម្ភៈ លោក អ៊ិត សំហេង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទូន្មានក៏ដូចជា ការក្រើនរំលឹកដល់មិត្តបរទេស កុំកសាងកំហុសជាលើកទី៣ មកលើទឹកដីកម្ពុជា ខណៈធ្លាប់គាំទ្ររដ្ឋប្រហារនៅកម្ពុជា បើកឲ្យរបបប៉ុលពត វាតទី ធ្វើឲ្យប្រជាជនកម្ពុជា ស្លាប់ជាច្រើនលាននាក់។ សម្តេចតេជោ បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រជូននិ ស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃ១ មីនា...