ព័ត៌មានជាតិ

លោក សយ សុភាព ប្រគល់សម្ភារៈនិងម៉ាស៊ីនភ្លើង ជូនដល់សហគមន៍ព្រៃស្នួល សម្រាប់ប្រើប្រាស់ក្នុងភូមិ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានប្រគល់សម្ភារៈនិងម៉ាស៊ីនភ្លើង ជូនដល់សហគមន៍ព្រៃស្នួល សម្រាប់ប្រើប្រាស់ក្នុងភូមិ នៅពេលមានរវល់ បុណ្យទាន។

សម្ភារៈទាំងនោះរួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាស៊ីមភ្លើងប្រើប្រេងម៉ាស៊ីនមួយគ្រឿង អំពូលនិងខ្សែភ្លើងមួយចំនួន ដែលចំណាតសរុប ជិត៨០០ដុល្លារ។

ថ្លែងនៅក្នុងពិធីប្រគល់ជូននេះ លោក សយ សុភាព ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ សោភណ្ឌភាព និងសណ្ដាប់ធ្នាប់ អនាម័យ ក្នុងភូមិឱ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅដល់ការប្រែមុខមាត់ និងជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ តាមរយៈការបង្កើតជាតំបន់ទេសចរណ៍ បែបពាក់កណ្ដាលធម្មជាតិមួយ នៅក្នុងខេត្តតាកែវ។

លោក សយ សុភាព បានឱ្យដឹងទៀតថា នេះជាថវិកាមួយចំណែកតូច ដែលសម្តេចបានឧបត្ថម្ភសម្រាប់ជួយអភិវឌ្ឍន៍ ភូមិព្រៃស្នួល។

ក្នុងន័យនេះ លោក សយ សុភាព បានប្ដេជ្ញារៀបចំ កែប្រែភូមិព្រៃស្នួល ដែលធ្លាប់តែគ្មានអ្នកស្គាល់ និងទុកចោលអស់រយៈពេលជាយូ ឱ្យក្លាយទៅជាតំបន់ទេសចរមួយ ទៅតាមដំណាក់កាលជាក់ស្ដែង។

សូមរំលឹកថា ភូមិព្រៃស្នួល បានចាប់ផ្ដើមប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថម្ភផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ឱ្យកាន់តែល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ដូចជាអាស្រ័យផលលើដំណាំស្រូវ ដែលមានប្រភពទឹកច្បាស់លាស់ ។

អ្នកភូមិព្រៃស្នួល សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃកម្ពុជា ដែលបានជួយកែប្រែមុខមាត់ភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ៕

To Top