ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបដែលជាកូនប្រុសលោក អេ ភូថង មិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្តេច។ សម្តេចតេជោសង្ឃឹមថា កីឡាករទាំងពីររូបដែលនឹងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះ នឹងនាំជោគជ័យមកជូនប្រទេសជាតិ ៕
ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកផ្តល់សេវាកម្មបញ្ចូលថាមពលលើកស្លាកបង្ហាញ «អត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី» នៅតាមស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី។ យោងតាមសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា នៅមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមួយចំនួនពុំមានលើក ស្លាកបង្ហាញអត្រាថ្លៃបញ្ចូលថាមពលយានយន្តអគ្គិសនី កំពុងអនុវត្ត សម្រាប់ជាព័ត៌មានជូនដល់អតិថិជននៅឡើយ។ អាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មបញ្ចូលថាមពលយានយន្ត អគ្គិសនីទាំងអស់លើកស្លាកបង្ហាញ...
ភ្នំពេញ៖ ក្នុងបទសម្ភាសន៍ជាមួយ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល (DAP News) លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលក្រុមការងាររួមកម្ពុជា-កូរ៉េបានឃាត់ខ្លួនជនល្មើសជាង ១៤០នាក់ ក្នុងរយៈពេលត្រឹម ២ខែប៉ុណ្ណោះ។ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហការសកម្ម និងបានវាយតម្លៃខ្ពស់...
ច្បាប់អន្តរជាតិ ឬអង្គការសហប្រជាជាតិ បានក្លាយទៅជាទំនិញមួយដែលលែងមានតម្លៃទៀត។ ព្រោះក្រោយពីការចាប់ខ្លួនលោក Nicolas Maduro បានហើយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិក អាចអនុវត្តអំណាចនិងឆន្ទៈរបស់ខ្លួននៅ ទោះបីកន្លែងណាមួយក៏បាន (SIC) ! ដែលមុននេះ សហរដ្ឋអាមេរិកតែងតែប្រើពាក្យ របៀបរបបសណ្ដាប់ធ្នាប់អន្តរជាតិ ត្រូវផ្អែកមកលើច្បាប់ទម្លាប់! ដែលជាពាក្យពេជ្រនយោបាយរបស់អាមេរិក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយសេចក្តីព្រាងចុងក្រោយផែនការយុទ្ធសាស្រ្តជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២០២៦-២០៣៣ ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និង លោកស្រី YASMIN SIDDIQI នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ក្នុងឱកាសបើកសិក្ខាសាលានោះ...
តាមការប៉ាន់ស្មាន របស់ពួកអ្នកសេដ្ឋកិច្ចពិភពលោក បានអះអាងថា រ៉ែប្រេងរបស់ Venezuala មានប្រហែល ៣០៣ពាន់លានធុង ច្រើនជាងគេបំផុតលើស Saudi Arabia ដែលមានប្រេងត្រឹមប្រមាណ ២៦៧ពាន់លានធុង ដែលប្រេងទាំងនេះមួយភាគធំស្ថិតក្រោមខ្សែរក្រវ៉ាត់នៃរបៀងសមុទ្រ Orinoco តែប្រភេទប្រេងរបស់ Venezuala មានភាពធ្ងន់ កម្រិត API ទាប ដែលប្រេងទាំងនេះពិបាកក្នុងការរុករក...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (ស ស ក ច) នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៦ បានបោះឆ្នោតជាឯកច្ឆ័ន្តគាំទ្រ លោក សយ សុភាព ធ្វើជាប្រធានដើម្បីដឹកនាំការងារសមាគម សម្រាប់អាណត្តិទី៣ ។ បើតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដ្ឋាននៃសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន(ស ស ក ច) បានឱ្យដឹងថា...
កំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពត ។ ផ្លូវជនបទទាំង ៧ខ្សែ រួមមានដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវត្រពាំងតាមាស-អូរកណ្តោល ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៦,៣៩៥គ.ម...
ភ្នំពេញ៖ ផ្លូវជនបទជាង៥ពាន់គីឡូម៉ែត្រ ស្មើនឹងប្រមាណ៩៧% នៃផែនការប្រចាំឆ្នាំ២០២៥ ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តន៍ស្ថាបនានិងជួសជុល តាមរយៈកម្មវិធី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ទាក់ក្រឡាប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ” ។ យោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ក្រសួងបាន ស្ថាបនាពង្រីកវិសាលភាពនិងកែលម្អលើកកម្រិតផ្លូវជនបទបានប្រវែង ១ ២៨៩ គ.ម និងសំណង់សិល្បការ្យគ្រប់ប្រភេទចំនួន ១៧ ៧៥៨...
ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រយៈពេល១ថ្ងៃកន្លះ ដោយជោគជ័យនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ អង្គសន្និបាតបានឈានដល់ពិធីបិទ និងការបំពាក់គ្រឿងឥស្សរិយយស ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៦ ។ យោងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថាអង្គសន្និបាត បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក...