ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ ត្រូវបានចុះហត្ថលេខា នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះរួមមាន ៖ ១-កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិ បត្តិការ ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ សរុបពីការរញ្ជួយដី ដែលបានវាយប្រហារភាគនិរតីនៃប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃច័ន្ទបានកើនឡើងដល់លើសពី ២១០០០នាក់ ដែលជាចំនួនសរុបដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេល ដែលក្រុមនាវិកវាយកម្ទេច កម្ទេចថ្មអគារ រាប់ពាន់ដែលដួលរលំ។ ទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេសទួរគី បានបង្កើនចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ របស់ប្រទេសកាលពីយប់ ថ្ងៃព្រហស្បតិ៍ដល់ ១៨,៤០៦នាក់ ខណៈដែលចំនួនអ្នកស្លាប់ នៅក្នុងប្រទេសស៊ីរី ជិតខាងមានចំនួន ៣៣១៧នាក់...
បរទេស៖ មីស៊ីលឆ្លងទ្វីបថ្មី ICBM ជាច្រើនត្រូវបានដាក់តាំង នៅក្នុងពីធីដើរក្បួនយោធា មួយ នាទីក្រុងព្យុងយ៉ាង ក្នុងឱកាសនៃការគំរប់ខួបលើកទី៧៥ គិតចាប់តាំងតែពីពេលកំណើត នៃកងកម្លាំងយោធា របស់ប្រទេសកូរ៉េខាងជើង។ សាជាថ្មីកូរ៉េខាងជើង បានបង្ហាញនូវសាច់ដុំរបស់ខ្លួន តាមរយៈការដើរក្បួន ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយក្នុងនោះអ្នកជំនាញ អាចសង្កេតមើលឃើញថា ចំនួននៃមីស៊ីលឆ្លងទ្វីប គឺមានការកើនឡើង មិនធ្លាប់មាននៅក្នុងការដើរក្បួន ណាណា...
បរទេស៖លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ក្រុមហ៊ុនយីហោល្បីៗ របស់បរទេសនិងក្រុមហ៊ុន អ្នកជំនួញផង បានចាកចេញប្រទេសរុស្សី មិនមែនជាការសម្រេចចិត្ត របស់ពួកគេនោះទេ តែជាការរងសំពាធ ពីសំណាក់រដ្ឋាភិបាល របស់ពួកគេប៉ុណ្ណោះ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនរារាំងចំពោះ អ្នកណាម្នាក់ឡើយ ក្នុងការបន្តឲ្យប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅទីនេះ ហើយសង្ឃឹមថាពួកគេ...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង ពីអ្វីដែលលោកតែងតែ បាននិយាយទៅកាន់ អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz ថាអ៊ុយក្រែន ចង់បានកម្លាំង បន្ថែម ដូច្នេះអាល្លឺម៉់ង់ គួរតែបន្តផ្គត់ផ្គង់អាវុធ បន្ថែមទៀត មកឲ្យរដ្ឋាភិបាលក្រុងគៀវ។ លោក Zelensky ក៏តែងតែប្រើពាក្យរំលឹកទៅកាន់ លោកអធិកាបតីផងដែរថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែក ដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ។ នេះបើតាមការចុះផ្សាយរបស់ ទទក ។ ក្នុងជំនួបនោះដែរភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងសេរីកម្ពុជា ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា លោកទំនងជានឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញ ប៉ុន្តែលោកនឹងមិនធ្វើដំណើរ ទៅទស្សនកិច្ច នៅក្នុងគៀវនោះទេ ក្នុងអំឡុងពេលនៃខួបជម្លោះ ជាមួយនឹងប្រទេសរុស្សី បែបនេះ។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ហើយថា លោកនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៉ូឡូញក្នុងគោលបំណង ដើម្បីចូលរួមព្រឹត្តិការណ៍ ដែលអង្គការណាតូ និងសមាជិករៀបចំ...
បរទេស៖ ចក្រភពអង់គ្លេសបានផ្តល់អំណោយ ដែលមានជាកាំភ្លើងធំ និងកាំភ្លើងយន្ត និងរថពាសដែកជាងមួយរយគ្រឿង ដល់ទីក្រុងគៀវ រួចហើយ ហើយឥឡូវនេះអង់គ្លេស ក៏បានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិបន្ថែមទៀត។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ដើម្បីទាមទារបន្ថែមទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩...
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណជាង១០នាទី ដោយបង្ហាញនូវកត្តាសុខសន្តិភាព ការអភិវឌ្ឍន៍ និងភាពសុខដុមរមនាក្នុងសង្គមខ្មែរដែលយើងបានស្គាល់នាពេលបច្ចុប្បន្ននេះ ថា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ វាគឺជាផ្លែផ្កាដែលកើតចេញពីទស្សនៈវិជ្ជាដឹកនាំប្រកបដោយការសន្តោសប្រណីនិងស្មារតីបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា។ វីដេអូរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ជាក់ថា ក្នុងមុខតំណែងជាអ្នកកាច់ចង្កូតនាវាកម្ពុជារយៈពេលជាង៣៨ ឆ្នាំមកនេះ...
បរទេស៖ ការិយាល័យ របស់នាយករដ្ឋមន្ត្រី លោក Rishi Sunak បាននិយាយកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងបង្កើនជំនួយយោធារបស់ខ្លួន ដល់អ៊ុយក្រែន ក្នុងឆ្នាំខាងមុខនេះ ហើយនឹងពង្រីកកម្មវិធីបណ្តុះបណ្តាល របស់ខ្លួន ដើម្បីរួមបញ្ចូលអ្នកបើកបរយន្តហោះចម្បាំង និងកងម៉ារីន។ ការប្រកាសនេះធ្វើឡើង នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ធ្វើទស្សនកិច្ច នៅទីក្រុងឡុងដ៍។ យោងតាមសារព័ត៌មាន...