ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។ គួរបញ្ជាក់ថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង...
គៀវ៖ មន្ត្រីចារកម្ម របស់ប្រទេសអ៊ុយក្រែន បានទម្លាក់ការគំរាមកំហែងរបស់បេឡារុស្ស ក្នុងការចូលរួម ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចំពេលមានការរំពឹងទុកថា សម្ព័ន្ធមិត្តរបស់វិមានក្រឹមឡាំង អាចបញ្ជូនកងទ័ព ចូលទៅក្នុងប្រទេស ដើម្បីប្រយុទ្ធនៅចុងឆ្នាំនេះ។ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានលេចចេញជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុត និងជាយុទ្ធសាស្ត្របំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចំពេលមានការលុកលុយរបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ...
តេអេរ៉ង់៖ សមាជិកសភាអង់គ្លេស បានឲ្យដឹងថា អ៊ីរ៉ង់បានបដិសេធមិនប្រគល់សាកសព ពលរដ្ឋអង់គ្លេស-អ៊ីរ៉ង់ លោក Alireza Akbari ដែលត្រូវបានប្រហារជីវិត នៅទីក្រុងតេហេរ៉ង់ លើការចោទប្រកាន់ពីបទចារកម្ម កាលពីសប្តាហ៍មុននោះឡើយ។ សមាជិកសភាការងារលោក Andy Slaughter ដែលតំណាងឱ្យសង្កាត់ Hammersmith ក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលលោក Akbari ធ្លាប់រស់នៅ បានលើកឡើងថា អាជ្ញាធរក្នុងប្រទេសអ៊ីរ៉ង់ បានគំរាមបំផ្លាញសាកសពរបស់លោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន នឹងបន្តគាំទ្រតួនាទី របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្រួបបង្រួម និងប្រមូលផ្តុំ សហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត។ លោក Wang បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមករា លោក Ma...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចររថយន្ដដឹកទំនិញ ធុនធ្ងន់ នៅលើកំណាត់ជាតិលេខ២,៣,២១ ផ្លូវខេត្តលេខ២០,២០អា(១២០) និងផ្លូវខេត្តលេខ១កាដេ(៣៤) ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ ការផ្អាកនេះ ធ្វើឡើងដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចផ្លូវ ព្រមទាំងបាក់ច្រាំងទន្លេ ស្ទឹង...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កងកម្លាំងនគរបាលនៃស្នងការ...
ភ្នំពេញ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធ ការមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៩។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មានដើមអម្ពិលថា «ពិតជាករណីចាប់ខ្លួន...
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត មានចំណងជើងថា សន្តិភាពនិងការអភិវឌ្ឍន៍មានចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន» ដែលវីដេអូនេះមានរយៈពេលប្រមាណជាង១១នាទី។ ដោយរំលេចនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីពេលថ្មីៗនេះ និងជាញឹកញាប់នៅពេលជួបសំណេៈសំណាលជាមួយប្រជាពលរដ្ឋ និងចុងក្រោយនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ រហូតដល់ស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម គឺ « យើងយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍន៍...
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមហ៊ុនអ៊ីហ្ស៊ីខម (Ezecom) បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ មួយដើម្បីប្តេជ្ញាសហការគ្នាបណ្តុះសមត្ថភាព ផ្នែកឌីជីថលក្នុងចំណោម យុវជនសំដៅជំរុញវឌ្ឍនភាពសេដ្ឋកិច្ចឌីជីលប្រកបដោយនិរន្តរភាព។ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ មានវត្តមានដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង...
ភ្នំពេញ៖ ជាមួយនឹងសំណើរ របស់ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីមន្រ្តីក្រសួងព័ត៌មាន ដែលបានដាក់ស្នើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំណត់យក «ថ្ងៃទី១៤ មករា» ជាទិវាជាតិសារព័ត៌មាន អ្នកសារព័ត៌មានកម្ពុជា សង្ឃឹមថា រាជរដ្ឋាភិបាល នឹងយល់ព្រមនាពេលសមស្របណាមួយ ។ ការស្នើនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណោះសំណាល...