ម៉ូស្គូ៖ ទីក្រុងមូស្គូ មិនធ្វើពាណិជ្ជកម្មប្រេង ឧស្ម័នជាមួយបណ្តាប្រទេសនានា ដែលណែនាំតម្លៃ ខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន។ លោក Valentyn Reznichenko ដែលជាប្រធានរដ្ឋបាល យោធា ក្នុងតំបន់នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលពីរគ្រាប់នៅឯកន្លែងដឹកជញ្ជូនមួយ នៅតំបន់...
តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេស អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នៅតែផ្ញើសារ សម្រាប់ការបន្តកិច្ចចរចា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ទីភ្នាក់ងារព័ត៌មាននិស្សិត អ៊ីរ៉ង់បានដកស្រង់សម្តីលោក Nasser Kanaani ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ទោះបីជាមន្ត្រីសហរដ្ឋអាមេរិក បានបង្ហាញការស្ទាក់ស្ទើរក្នុងការ បន្តកិច្ចចរចានុយក្លេអ៊ែរ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកាន់តែរឹងមាំ ក្នុងចំណោមប្រទេសឥស្លាម ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង នៃការធ្លាក់ចុះសេដ្ឋកិច្ច ពិភពលោក។ នៅក្នុងសុន្ទរកថា បើកទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការឥស្លាម (COMCEC) នៅទីក្រុងអ៊ីស្តង់ប៊ុល លោក...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណការ ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២២ ក្រសួង ចុះបញ្ជីរថយន្ដអគ្គិសនីកើនឡើង ៥៥៦គ្រឿង ខណៈក្រសួងលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់រថយន្ដអគ្គិសនី ដើម្បីកាត់បន្ថយបំពុលបរិស្ថាន។ ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២...
តេអេរ៉ង់៖ មេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ប្រជាជាតិអ៊ីរ៉ង់ នឹងប្រឈមមុខនឹងការប៉ុនប៉ង របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលស្វែងរកការសាបព្រួសភាពមិនចុះសម្រុង និងការបែកបាក់នៅក្នុងប្រទេស ហើយនឹងរារាំងផែនការ អរិភាពរបស់ពួកគេ។ ថ្លែងសុន្ទរកថានៅពេលថ្លែងទៅកាន់ក្រុមនៃកងកម្លាំងស្ម័គ្រចិត្ត Basij របស់អ៊ីរ៉ង់នៅទីក្រុង Zahedan ភាគអាគ្នេយ៍ លោក Hossein Salami បានលើកឡើងថា...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីន លោក Mohammed Ishtaye បានចោទប្រកាន់អ៊ីស្រាអែល ពីការរឹបអូសយកទឹកក្រោមដី ពីរភាគបី របស់ប៉ាឡេស្ទីន ហើយបង្វែរវាចូលទៅក្នុងទីក្រុង និងការតាំងទីលំនៅរបស់ខ្លួន។ លោក Ishtaye បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅមុនសន្និសីទទឹកអារ៉ាប់លើកទី៤ ដែលរៀបចំដោយប៉ាឡេស្ទីន ក្រោមពាក្យស្លោក Arab Water Security...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដោយមិនតម្រូវឱ្យបង់ថ្លៃឡើយ។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) កាលពីចុងសប្តាហ៍ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅសាលាបឋមសិក្សាសែន សុខដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA និងអជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ ផ្លូវបេតុងចំនួន៦ខ្សែ ប្រវែង២៨គីឡូម៉ែត្រ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ សមិទ្ធផលថ្មីនេះ គឺជាជាចំណងដៃ របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រោយចូលកាន់តំណែងបានរយៈពេល៧ថ្ងៃ។ ថ្លែងនៅក្នុងឱកាស ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ...