បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្របានទទូចថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានរៀបចំការបំផ្ទុះនៅលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 នៅក្នុងសមុទ្របាល់ទិក ដែលបានបញ្ជូនឧស្ម័នធម្មជាតិ របស់រុស្ស៊ីទៅឱ្យប្រទេសអាល្លឺម៉ង់ ដោយសារតែពួកគេ “ជាក់ស្តែង” ទទួលបាន អត្ថប្រយោជន៍ពីវា។ យោងតាមសារព័ត៌មាន RT...
ប៉េកាំង៖ អ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើក្បួនរថយន្តស៊ីវិល នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់។ ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់ ក្នុងវិបត្តិអ៊ុយក្រែន៖ ប្រធានរដ្ឋបាលតំបន់ Zaporizhzhia លោក Olexandr Starukh បានលើកឡើងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់បានស្លាប់ និង...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃសុក្រ បានជំរុញឱ្យរដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប រឹតបន្តឹងនីតិវិធីទិដ្ឋាការរបស់ពួកគេ និងបង្កើនការត្រួតពិនិត្យ ព្រំដែន សម្រាប់ពលរដ្ឋរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson បានលើកឡើងថា គោលការណ៍ណែនាំនេះ កើតឡើងជាការឆ្លើយតប ទៅនឹងការកើនឡើង នាពេលថ្មីៗនេះនៅក្នុងជម្លោះនៅ អ៊ុយក្រែន។...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីកាលពីថ្ងៃសុក្រ បន្ទាប់ពីការទទួលស្គាល់ជាផ្លូវការ របស់ទីក្រុងម៉ូស្គូ នៅមុនថ្ងៃនៃតំបន់អ៊ុយក្រែន ចំនួន៤ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីដំណាក់កាលដំបូង នៃជម្លោះ រុស្ស៊ី-អ៊ុយក្រែន ថាជាទឹកដីរុស្ស៊ី។ ក្នុងចំណោមវិធានការ ដាក់ទណ្ឌកម្ម ដែលបានប្រកាសដោយ នាយកដ្ឋានថ្នាក់ខុទ្ទកាល័យចំនួន៣ គឺអ្នកដែលមកពីនាយកដ្ឋានរតនាគារ ដែលបានចាត់តាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកអំពីយុទ្ធសាស្រ្ត ដែលធ្លាប់បានប្រើនិងទទួលបានប្រសិទ្ធភាព ចំពោះបុគ្គលដែលញៀនស្រីនិងល្បែង ដើម្បីងាយស្រួលយកមកគ្រប់គ្រង។ ថ្លែងក្នុងន័យឌឺដង ទៅកាន់ក្រុមប្រឆាំង ដែលតែងតែបើកការវាយប្រហារយ៉ាងចាស់ដៃ លើ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនិងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងចោទជាសំនួរថា...
ភ្នំពេញ៖ មិនខុសពីឪពុក របស់ខ្លួន លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត សម្រាប់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកមតិរិះគន់ និងវាយប្រហាររូបលោក គឺជាមេរៀនសម្រាប់ការពារ នឹងពង្រឹងសមត្ថភាពរបស់ខ្លួន។ ការចេញសារនេះ ធ្វើឡើងបន្ទាប់ពី ពីក្រុមប្រឆាំងមួយចំនួន តែងតែបើកការវាយប្រហារ ដើម្បីទម្លាក់ប្រជាប្រិយភាព...
ភ្នំពេញ៖ ក្រោយទទួលបានដំណឹង ក៏ដូចជាមានការចែកចាយ នៅលើបណ្ដាញសង្គម ពីវីរភាពរបស់យោធិន ពីររូប ក្នុងការជួយសង្គ្រោះជីវិតក្មេងលង់ទឹក តែជាអកុសល ត្រូវស្លាប់ខ្លួនឯងនោះត្រូវបាន ប្រជាពលរដ្ឋខ្មែរ គ្រប់ជាន់ថ្នាក់ បានចេញសាររំលឹកទុក្ខ និងកោតសរសើរចំពោះការលះបង់មួយនេះ យ៉ាងផុសផុល។ ក្នុងនោះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈគណនីហ្វេសប៊ុក នៅរាត្រី ថ្ងៃទី១ ខែតុលា...
ភ្នំពេញ៖ ស្របពេលដែលសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន កាន់តែឈានទៅរកភាពតានតឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជំហរដាច់ខាត មិនគាំទ្រ ចំពោះកាផ្ដាច់រដ្ឋណាមួយ ដើម្បីយកទឹកដី ផ្នែកខាងត្បូង និងខាងកើតរបស់ អ៊ុយក្រែននោះឡើយ។ សូមរំលឹកថា រុស្ស៉ីបាននិងរៀបចំបោះឆ្នោតធ្វើប្រជាមតិ នៅក្នុងតំបន់ចំនួន៤ ដែលស្មើនឹងប្រមាណជា១៥ភាគរយ នៃទឹកដីអ៊ុយក្រែនទាំងមូល រួមមាន Lugansk, Donetsk, Zaporozhye...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណដល់ក្រុមប្រឆាំងមួយចំនួន ដែលតែងតែវាយប្រហារមកលើលោក ហ៊ុន ម៉ាណែត ដែលធ្វើឲ្យលោក កាន់តែរឹងមាំ ចេះការពារដោយខ្លួនឯង មិនចាំបាច់សម្តេចចេញមុខជួយការពារ ។ ការអរគុណរបស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងមួយចំនួន តែងតែបើកការវាយប្រហារ ដើម្បីទម្លាក់ប្រជាប្រិយភាព លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាត...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងដាក់ពាក្យ ជាផ្លូវការ សម្រាប់សមាជិកភាពរហ័ស នៃសម្ព័ន្ធមិត្តយោធា NATO ហើយទីក្រុងគៀវ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយទីក្រុងម៉ូស្គូ ប៉ុន្តែមិនមែនជាមួយ...