ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ូឡូញ លើកឡើងពីលក្ខខណ្ឌ នៃការបញ្ជូនយន្តហោះចម្បាំង F-16 ទៅឱ្យកងកម្លាំងអ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ការប្រគល់យន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ទៅឱ្យកងកម្លាំងរបស់ទីក្រុងគៀវ គឺអាស្រ័យលើការសម្រេចចិត្ត របស់អង្គការណាតូ ដែលនៅពេលនេះ គឺមិនទាន់ឈានដល់កិច្ចព្រមព្រៀង ណាមួយ លើបញ្ហានេះនៅឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mateusz Morawiecki និយាយទៅកាន់កាសែតប្រចាំថ្ងៃរបស់អ៊ីតាលី Corriere della Sera កាលពីថ្ងៃព្រហស្បតិ៍ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្វីទាំងអស់ត្រូវយកចេញ ពីលើតុនោះទេ ហើយ “យើងមិនគួរដកចេញអ្វីទាំងអស់” ។

នៅថ្ងៃបន្ទាប់ នៅខាងក្រៅកិច្ចប្រជុំកំពូល EU វិសាមញ្ញក្នុងទីក្រុង Brussels លោក Morawiecki បានកត់សម្គាល់ថា ប្រសិនបើប្លុកនេះសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំង នោះទីក្រុង Warsaw នឹងមិនមែនជា “អ្នកទីមួយនៅក្នុងជួរមុខ” ក្នុងការបរិច្ចាគយន្តហោះរបស់ខ្លួននោះទេ ហើយការទទួលខុសត្រូវនេះគួរតែធ្លាក់ទៅលើ ប្រទេសដែលមានយន្តហោះចម្បាំងនេះច្រើនជាងគេ។

លោក Morawiecki ធ្លាប់បានថ្លែងថា លោកបើកចំហផ្ទាល់ក្នុងការបញ្ជូនយន្តហោះចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជារដ្ឋមន្ត្រីការពារជាតិរបស់លោក Mariusz Blaszczak ទទូចថា ប៉ូឡូញមាន “យន្តហោះទាំងនោះតិចតួច” ក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top