ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឱ្យរក្សា «វត្តអារាម» ទាំងអស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយគ្មានការរុះរើ ដូចលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ។ ថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក៏បានសំណូមពរ ឱ្យគ្រប់វត្តអារាម ទាំងអស់នោះ បញ្ឈប់ការកសាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់បណ្ណក្រីក្រប្រភេទ១ ដូចៗគ្នាទាំងអស់ ចំពោះប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចាកចេញពីតំបន់រមណីយដ្ឋាន អង្គរ ដើម្បីមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ទាំងអស់។ នេះជាប្រសាសន៍សម្ដេចថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ។
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារអរគុណ ចំពោះក្រុមអ្នកវិភាគ ក៏ដូចជាក្រុមប្រឆាំងមួយចំនួនតែងតែបើកការវាយប្រហារ លើបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត ដែលការវាយប្រហារនេះ ធ្វើឱ្យកូនប្រុសច្បងសម្ដេច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា កម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋឬខេត្តណាមួយ ចេញពីអ៊ុយក្រែន នោះទេ។ ការប្រកាសបែបនេះ ស្របពេលដែល វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែមានភាពតានតឹងឡើង ហើយឈានដល់មានរដ្ឋឬខេត្តមួយចំនួន កំពុងរៀបចំការបោះឆ្នោត ចូលជាសមាជិកសហព័ន្ធរុស្ស៊ី។ ថ្លែងពីទឹកដីនៃខេត្តសៀមរាប នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតស្ម័គ្រចិត្ត រើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋ...
ថៃៈ តុលាការធម្មនុញ្ញ នៃប្រទេសថៃ នៅរសៀលថ្ងៃនេះ (៣០ តុលា) បានប្រកាសសេចក្តី សម្រេចរបស់ខ្លួនថា លោក ប្រាយុទ្ធ ចាន់អូចា អាចបន្តកាន់តំណែងយករដ្ឋមន្រ្តីរបស់លោក តទៅទៀត៕ ប្រភពពីកាសែតថៃរ៉ាត់
ភ្នំពេញ៖ អ្នករកស៊ីទទួលបញ្ចាំម៉ូតូ នៅតំបន់ឃ្លាំងរំសេវ ចំនួន៩នាក់ ត្រូវបានអាជ្ញាធរនិងកងកម្លាំង មានសមត្ថកិច្ច រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជួនទៅតុលាការ ពាក់ព័ន្ធករណីបង្រ្កាបកន្លែង កុងស៊ីបញ្ចាំ គ្មានច្បាប់។ នៅលើគនណីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហួត បានឱ្យដឹងថា មនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល ឬអ្នកវិនិយោគថា រាល់ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវ កុំឆ្លៀតយកមនុស្សផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅអាមេរិកតែម្តង ហើយលែងមកកម្ពុជាវិញ ។ សម្តេចបើមានករណីនេះ នឹងធ្វើឲ្យអាមេរិកដាក់ទណ្ឌកម្មទាំងអស់គ្នា ។ ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការជួញដូរមនុស្ស មិនមែនកើតឡើងតែនៅកម្ពុជាមួយទេ គឺមាននៅគ្រប់ប្រទេសនៅទូទាំងពិភពលោក ដែលបាននិងកំពុងកើតឡើង ហើយអាជ្ញាធរត្រូវបន្ដទប់ស្កាត់ឲ្យទាន់ពេលវេលា កុំឲ្យកម្ពុជាក្លាយជាគោលដៅសុវត្ថិភាពរត់ពន្ធមនុស្ស។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយមានការរត់ពន្ធមនុស្សចូលកម្ពុជា ឬរត់ពន្ធមនុស្សចេញពីកម្ពុជាទៅប្រទេសផ្សេងៗ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនការស្រាវជ្រាវ បង្ក្រាប ហើយអនុវត្តច្បាប់ដោយស្មើភាព និងម៉ឹងម៉ាត់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់យកថ្ងៃ២០សីហា ជារៀងរាល់ឆ្នាំ ជាទិវាជាតិនៃវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីជាការជួបជុំគ្នា នៅតាមបណ្តាខេត្ត-ស្រុក-ឃុំ-ភូមិ ជាមួយគ្រប់អ្នកកាន់សាសនាដូចជា សាសនាព្រះពុទ្ធ គ្រឹះ និងឥស្លាមជាដើម ៕