ព័ត៌មានជាតិ

ស្លុតណាស់! ត្រឹមមួយពព្រឹចភ្នែក មួយគ្រួសារ ៣នាក់ (ឪពុក ម្ដាយនិងកូន) ត្រូវស្លាប់បាត់បង់ជីវិត ដោយសារ គ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិ២

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ (ឪពុក ម្ដាយនិងកូន) ត្រូវបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅលើកំណាត់ផ្លូវជាតិលេខ២ ក្នុងស្រុកសំរោង ខេត្តតាកែវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធន់ធំ និងម៉ូតូ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។

បើយោងតាមប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងហេតុការណ៍នេះ បានឱ្យដឹងជាបឋមថា ការស្លាប់បាត់បង់ជីវិត មនុស្ស៣នាក់នេះ បណ្ដាលមកពីភាគីរថយន្ដធន់ធំ បានបើកបញ្រ្ចាសទិស និងមានស្ថានភាពស្រវឹងផង ។

បច្ចុប្បន្ន ជនបង្ករត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន រងចាំដោះស្រាយតាមនិតិវិធីច្បាប់។

ដោយឡែកចំពោះសាកសព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top