ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋបាលគយប្រទេសចិន បានផ្សព្វផ្សាយបញ្ជីឈ្មោះ ក្រុមហ៊ុនដែលបានចុះបញ្ជី ក្នុងការនាំចេញដំណាំពោត នៅកម្ពុជាទៅកាន់ប្រទេសខ្លួន មានន័យថា ដំណាំពោត នៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឲ្យនាំចេញ។ ស្ថានទូតបញ្ជាក់ថា នេះគឺជាផលិតផលកសិកម្មទី២ របស់កម្ពុជាដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ចិន ក្នុងឆ្នាំ២០២២នេះ ។ កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងចិននិងកម្ពុជា...
ពោធិសាត់៖ ក្មេងទំនើង ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិសាត់ ឃាត់ខ្លួន ជាបណ្តោះអាសន្ន ដោយសារពួកគេជិះម៉ូតូឌុបគ្នា ដៃម្ខាងកាន់ខ្សែក្រវ៉ាត់បម្រុង ធ្វើសកម្មភាពវាយទៅលើ អ្នកដទៃប៉ុន្តែត្រូវបានសមត្ថកិច្ច ឃើញទាន់ ក៍ឃាត់ខ្លួនតែម្តង។ ការឃាត់ខ្លួនក្មេងទំនើង ទាំង៣នាក់ នោះគឺស្ថិតនៅម្តុំភ្លើងស្តុបថ្នល់បំបែកលាច ក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់កាលពីវេលាម៉ោង ២២ និង ៥០...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ ចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ស្ពានអាកាស ដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ប្រទេសខ្មែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ បង្កើតតំបន់អបគមន៍ជាដាច់ខាត! ការលើកឡើងពីសំណាក់ លោក សយ សុភាព បែបនេះធ្វើឡើង ស្របពេលដែល លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើក្រុមហ៊ុនអាមេរិក បណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅកម្ពុជា ព្រោះកម្ពុជាមិនទាន់ មានក្រុមហ៊ុន វិនិយោគអាមេរិក មកបណ្តាក់ទុន លើវិស័យនេះឡើយ។ នាឱកាសអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី...
សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Lee Jong Sup បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បង្ហាញសញ្ញាណាមួយថា ខ្លួននឹងធ្វើតេស្ដនុយក្លេអ៊ែរ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ប៉ុន្តែប្រទេសនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរៀបចំ ការធ្វើតេស្ដទី៧ របស់ខ្លួន។ លោករដ្ឋមន្ត្រីក៏បានលើកឡើង នៅក្នុងសម័យប្រជុំសភាថា ទីក្រុងព្យុងយ៉ាង បានបន្តរៀបចំ សម្រាប់ការបាញ់បង្ហោះមីស៊ីលផ្លោង...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោក នាំយកសន្ធិសញ្ញាហាមឃាត់ ការសាកល្បងនុយក្លេអ៊ែរ ទាំងអស់ ចូលជាធរមាន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Guterres បានធ្វើការអំពាវនាវ នៅក្នុងសាររបស់លោក ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹង ការធ្វើតេស្តនុយក្លេអ៊ែរ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ម្សិលមិញនេះ។...
បរទេស៖ អតីតអនុប្រធានក្រុមហ៊ុនថាមពល ដ៏ល្បីនិងធំបំផុតមួយ របស់អារ៉ាប់ Saudi Aramco លោក Sadad Al Husseini បានថ្លែង ប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ CNBC កាលពីថ្ងៃចន្ទកន្លងមកថា មកដល់ពេលនេះគឺនៅមិនទាន់ មានប្រទេសឬប្លុកណាមួយ ដែលអាចមានសមត្ថភាព គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ហ្គាស ជំនួសឲ្យហ្គាសរបស់រុស្ស៊ី នៅក្នុងសហភាពអឺរ៉ុបឡើយ។...
បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន Sherry Rehman បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញ ទាំងគួរឲ្យព្រួយបារម្ភថា ប្រទេសប៉ាគីស្ថាន គឺកំពុងជួបគ្រោះទឹកជំនន់ ដ៏អាក្រក់មួយ ដែលមិនអាច ស្រម៉ៃបានឡើយ។ រដ្ឋមន្ត្រីរូបនេះបានអះអាងថា ១ភាគ៣ នៃផ្ទៃប្រទេស នឹងលេចបាត់ក្រោមទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង លើកនេះ។លោកស្រី បានបន្តបែបនេះថា៖ វានឹងក្លាយទៅជាសមុទ្រ ដ៏ធំមួយគ្មានដីស្ងួតសម្រាប់ទាញយកទឹកស្អាត មកប្រើប្រាស់បានឡើយ។...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ជាថ្មីម្តងទៀតថា ស្ថាបន័ព័ត៌មានណា ផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងនឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង គ្មានការលើកលែងនោះទេ។ នេះបើតាមការផ្សាយ របស់ក្រសួងព័ត៌មាន។ ក្នុងកិច្ចប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ ចុងខែសីហា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២...