ព័ត៌មានជាតិ

អ្នកភូមិព្រៃស្នួល អរគុណអាជ្ញាធរស្រុងសំរោង ដែលចុះដោះស្រាយកង្វល់ប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស

ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិព្រៃស្នួល បានថ្លែងអំណរគុណចំពោះ អាជ្ញាធរស្រុងសំរោង និងមន្រ្តីជំនាញសូរិយោដី រួមទាំងមន្រ្តីឃុំរវៀង ក្នុងការចុះដោះស្រាយផ្ទាល់ នូវកង្វល់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាទឹកជន់លិច ផលដំណាំ និងផ្លូវចូលភូមិ របស់ពួកគាត់ បានទាន់ពេលវេលា និងយ៉ាងឆាប់រហ័ស។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានចាត់តាំងលោក ហោ ថាគួ អភិបាលរង រួមទាំងមន្រ្តីជំនាញសូរិយោដីនិងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចុះមកវាស់វែង និងដោះស្រាយបញ្ចប់ ដែលអាចឈានទៅរកការស្តារប្រឡាយរងឡើងវិញ និងដាក់លូកាត់ផ្លូវ ដើម្បីបញ្ជៀសការលិចលង់ ផលដំណាំ ក៏ដូចជាផ្លូវចូលភូមិទាំងមូល។

ក្រោយមានការចុះវាស់វែង និងពន្យល់លក្ខណៈបច្ចេកទេសជាក់ស្ដែង ប្រជាពលរដ្ឋភូមិព្រៃស្នួល បានយល់កាន់ច្បាស់តែអំពី អត្ថប្រយោជន៏ នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិ ជាពិសេស អូ ប្រឡាយទឹក នឹងចំណីដីផ្លូវជាដើម ។

ជាលទ្ធផល ការស្តារប្រឡាយ នឹងចាប់ផ្តើមក្រោយ រដូវច្រូតកាត់រួច។

ជុំវិញករណីនេះ លោក សយ សុភាព និង លោក ម៉ម វ៉ាន អនាគតក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិព្រៃស្នួល និងជាមេធាវីព្រមទាំងប្រធានភូមិថ្មី ជាអ្នកទទួលបន្ទុក ការចំណាយដោយមិនឱ្យអ្នក ភូមិចំណាយទេសំខាន់រួមគ្នាអភិវឌ្ឍន៏ភូមិទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនេះលោក សយ សុភាព បានថ្លែងអំណរគុណផ្ទាល់ លោក អភិបាលរងស្រុក លោកប្រធានភូមិបាលស្រុក លោកសមាជិកក្រុមប្រឹក្សាឃុំ ដែលបានដឹកនាំផ្ទាល់ ដោះស្រាយបញ្ហានេះ៕

To Top