វីយែន៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គាំទ្រដំណោះស្រាយពាក់ព័ន្ធ នៃមហាសន្និបាត អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍ ចិនតែមួយ នេះបើតាមអគ្គនាយក របស់ទីភ្នាក់ងារលោក Rafael Grossi បានឲ្យដឹងជាថ្មី កាលពីថ្ងៃព្រហស្បតិ៍។ លោក Grossi បានធ្វើការកត់សម្គាល់នេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយតំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យ មានបេសកកម្មអន្តរជាតិមួយ ទៅកាន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ដើម្បីវាយតម្លៃការគំរាមកំហែង ដល់សុវត្ថិភាពនុយក្លេអ៊ែរ។ លោក Kuleba បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំបានអំពាវនាវ...
រ៉ូម៖ សេដ្ឋវិទូនាំមុខគេបានឲ្យដឹងថា ការកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកដោយ Federal Reserve កំពុងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធំធេងលើតំបន់រូបិយប័ណ្ណអឺរ៉ូទាំង ១៩ ជាពិសេសប្រទេស ដែលមានបំណុលខ្ពស់ដូចជាប្រទេសអ៊ីតាលី។ លោក Marcello Messori នាយកសាលាសេដ្ឋកិច្ចនយោបាយអ៊ឺរ៉ុបនៅសាកលវិទ្យាល័យ LUISS នៃទីក្រុងរ៉ូមបានឲ្យដឹងថា នៅក្នុងប្រទេសអ៊ីតាលី និងក្នុងតំបន់ចាយប្រាក់អឺរ៉ូ កាន់តែទូលំទូលាយ ការកើនឡើងរយៈពេលខ្លីតំណាងដោយរូបិយប័ណ្ណអឺរ៉ូ ដែលខ្សោយ ដូចជាធ្វើឱ្យការនាំចេញអ៊ីតាលី មានតម្លៃថោក...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំទៅកាន់ក្រុមអគតិមួយចំនួន ដែលតែងតែបើកការវាយប្រហារ លើការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា កុំឱ្យឆន្ទាលើការអភិវឌ្ឍន៍ កំពង់ផែថ្មី ក្នុងទឹកដីខេត្តកំពត។ ជាមួយនឹងការផ្ដាំផ្ញើនេះ លោក សយ សុភាព ក៏នឹងធ្វើអធិប្បាយលម្អិត នៅក្នុងកម្មវិធី «សន្ទនាថ្ងៃចន្ទ...
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ កំបាំងមុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ ឈ្មោះ សម រង្ស៊ី ជាប់ទាក់ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រមព្រៀងមួយជាមួយជនជាតិ វៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន:...
បរទេស៖ យោងតាមអាជ្ញាធរ ក្នុងតំបន់បានឱ្យដឹងថា គ្រាប់ផ្លោងចំនួន ១០គ្រាប់ ដែលបាញ់ដោយកងកម្លាំង របស់ទីក្រុងគៀវ បានធ្លាក់នៅជិតរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye កាលពីថ្ងៃព្រហស្បតិ៍។ ទីតាំង រោងចក្រនោះស្ថិត នៅភាគអាគ្នេយ៍ អ៊ុយក្រែន ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង របស់កងកម្លាំង របស់ក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ថា ករណីជំងឺអុតស្វា ដែលបានបញ្ជាក់ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពីសញ្ញាសម្គាល់ គឺមានចំនួន១០.០០០ករណី ដែលឈានដល់ ១០.៣៩២ករណី គិតត្រឹមថ្ងៃពុធ នេះបើយោងតាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ហៅកាត់ថា (CDC) របស់ប្រទេស ។ ទីភ្នាក់ងារសុខភាពសាធារណៈជាតិ...
បរទេស៖ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសអះអាងថា ខ្លួនបានធ្វើបំពេញ បេសកកម្ម យ៉ាងជោគជ័យ នៅតំបន់ជុំវិញកោះតៃវ៉ាន់ នាពេលកន្លងមកនេះ ប៉ុន្តែបន្ថែមទៀតដែរថាទោះបីជាយ៉ាងណាក្តីការឃ្លាំមើល និងត្រួតពិនិត្យដែនកោះនេះ នឹងនៅតែត្រូវបានបន្តធ្វើ ជាធម្មតាទៀត។ ចិនបានប្រកាសបែបនេះ នៅក្នុងពិធីបិទនៃសមយុទ្ធយោធា ទ្រង់ទ្រាយធំ ក្បែរដែនសមុទ្ររបស់កោះតៃវ៉ាន់ ដែលបានកើតឡើង តាំងតែពីពេលដែលមានដំណើរទស្សនកិច្ច ដ៏គួរឲ្យព្រួយបារម្ភ របស់ប្រធានសភាអាមេរិកលោកស្រី Nancy...
វ៉ាស៊ីនតោន៖ អតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនឆ្លើយសំណួរ នៅក្នុងការស៊ើបអង្កេត រដ្ឋប្បវេណី លើជំនួញរបស់លោក កាលពីព្រឹកថ្ងៃពុធនោះឡើយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិន ស៊ិនហួ។ បន្ទាប់ពីបានមកដល់ការិយាល័យ អគ្គមេធាវី នៃទីក្រុងញូវយ៉ក សម្រាប់ការដកខ្លួនលោក ត្រាំ បានចេញសេចក្តីថ្លែងការណ៍មួយដោយថា លោកនឹងអំពាវនាវឱ្យ...
បរទេស៖អគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសរុស្ស៊ី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កំពុងស្វែងរកឱកាស ក្នុងការបន្តជម្លោះ នៅអ៊ុយក្រែន ឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ជាមួយនឹងរុស្ស៊ី ធ្វើយ៉ាងណា ឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ នឹងថមថយកម្លាំង ដោយខ្លួនឯង។ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន TASS លោកអគ្គរដ្ឋទូត Zhang Hanhui នៅក្នុងចំណោមរឿងជាច្រើនទៀត វាគឺជាគំនិតផ្តួចផ្តើម...