ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ កុំចាក់ឬលើកដីផ្ទះខ្ពស់ជាងផ្លូវ ព្រោះនាំឲ្យផ្លូវឆាប់ខូច ហើយក៏កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែងលក់ដូរបង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នាឱកាសអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) នាថ្ងៃទី២៣ មិថុនា លោកទេសរដ្ឋមន្ត្រី...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអាសន្ន ដំណាក់កាលទី២ របស់ខ្លួន ចំពោះផែនការប្រើប្រាស់ ធនធានហ្គាស របស់ប្រទេស បន្ទាប់ពីរុស្ស៊ី បានធ្វើការកាត់បន្ថយការផ្គត់ផ្គង់ហ្គាស តាមបំពង់បង្ហូរហ្គាស Nort Stream 1 ដល់ទៅ៤០ភាគរយ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីកិច្ចការងារ សេដ្ឋកិច្ចនិងអាកាសធាតុ Robert Habeck...
អង់ការ៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសតួគីនិងអង់គ្លេស បាននឹងកំពុងធ្វើការជាមួយគ្នា ក្នុងការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងគ្នា ក្នុងគោលបំណងសំខាន់ ធ្វើការយ៉ាងណាជុំរុញ ចំណងទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែជិតស្និទិ្ធ។ ការប្រកាសដែលធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេស តួគី Mevlut Cavusoglu បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ នឹងធ្វើឲ្យកាន់តែធំឡើង នៃទំហំពាណិជ្ជកម្មសេរីរវាងគ្នា ហើយពេលនេះកំពុងធ្វើការជាមួយគ្នា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការបន្ទាន់មួយ ដើម្បីបង្ក្រាបរាល់អាជីវកម្ម បូមខ្សាច់ ដែលអនុវត្តផ្ទុយ ពីច្បាប់អនុញ្ញាត ។ ការដាក់ចេញវិធានការ បង្រ្កាបអាជីវកម្មបូមខ្សាច់ ល្មើសច្បាប់ខាងលើ ធ្វើឡើង នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបន្តធ្វើជាអធិបតីក្នុងថ្ងៃទី ២ នៃកិច្ចប្រជុំគណបក្សធំៗ របស់ប្រទេស ស្តីពីគោលនយោបាយយោធា និងការពារជាតិរបស់ខ្លួន កាលពីថ្ងៃពុធ សារព័ត៌មានរដ្ឋបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានក្តីបារម្ភជុំវិញការសាកល្បង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹកជញ្ជួន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង១៩៧,៣៦ គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង គិតមកទល់ពេលនេះ សម្រេចបាន៦៤,៣៣ %ហើយ ខណៈដែលស្ពានដ៏ខ្ពស់ជាងគេមួយ នឹងផុសឡើងនៅលើកំណាត់ផ្លូវមួយខ្សែនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ ផ្លូវជាតិលេខ១០ (ក្រុងខេមរភូមិន្ទ-វាលវែង-សំឡូត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ មិថុនា លោក មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា អគ្គលេខាធិការនៃសម្ព័ន្ធពិភពឥស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញវន្តឥស្លាម បានថ្លែងថា កម្ពុជា ក៏ជាទីតាំងអនុវត្តជាក់ស្តែង អំពីការគោរពសិទ្ធិមនុស្ស និងសុខដុមនីយកម្មខាងសាសនា ហើយគឺជាផ្នែកមួយនៃពិភពលោក ទទួលបានសុខសន្តិភាព...
ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូត ផ្លូវការ រវាងកម្ពុជានិងវៀតណាម។ ភ្នំពេញ៖ កម្ពុជានិងវៀតណាម ជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នា ប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានចងភ្ជាប់ដោយចំណង ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង ការទូត ផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើមានច្បាប់ដាក់ទោស ទៅលើមន្ត្រីតុលាការ ខេត្តកំពង់ធំទេ នៅពេលចាប់មនុស្សខុស និតិវិធីច្បាប់?។ ការលើកឡើងចោទជាសំនួរ ពីសំណាក់លោក សយ សុភាព បែបនេះបន្ទាប់ពីតុលារការខេត្តកំពង់ធំ បានសម្រេចដោះលែង លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោតមកពីគណបក្ស...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេច កែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជា ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖