បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបានធ្វើការសងសឹក ទៅលើកងជីវពលពួកហូធី នៅក្នុងប្រទេសយេម៉ែន ក្រោយពួកឧទ្ទាមបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយកូនដ្រូនដ៏កម្រមួយ បង្កឲ្យនាវាដឹកប្រេង ចំនួន៣គ្រឿងផ្ទុះឡើង នៅក្នុងប្រទេសសហភាពអារ៉ាប់រួម សម្លាប់មនុស្សចំនួន៣នាក់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត Saudi Press Agency បានបង្ហោះសារលើបណ្ដាញផ្សព្វផ្សាយសង្គមធ្វីតធ័រថា ការវាយប្រហារតាមអាកាសផ្សេងគ្នាទៅលើទីឈរជើងនិងជំរុំរបស់ពួកហូធី នៅក្នុងរដ្ឋធានីសាណាអា ប្រទេសយេម៉ែន...
បរទេស៖ ក្រុមសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ចំនួន៧រូប មកពីគណបក្សទាំងពី គឺគណបក្សលទ្ធិប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ តាមសេចក្តីរាយការណ៍ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងទីក្រុងគៀវ កាលពីថ្ងៃចន្ទ ក្នុងដំណើរបង្ហាញការគាំទ្រប្រឆាំង នឹងការឈ្លានពានអាចកើត មានណាមួយពីយោធារុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយប្រាប់ថា គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ បានពិភាក្សាអំពីស្ថានភាពសន្តិសុខរបស់ប្រទេសអ៊ុយក្រែន...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បាននិងកំពុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។...
វីឃីភីឌា៖ ប្រព័ន្ធផ្សព្វផ្សាយ ទូទាំងពិភពលោកប្រើពាក្យថា បដិវត្តន៍ពណ៌ ដើម្បីពិពណ៌នា អំពីចលនាតវ៉ាផ្សេងៗ និងអមជាមួយការប៉ុនប៉ង ឬការផ្លាស់ប្តូររដ្ឋាភិបាលដោយជោគជ័យ ដែលបានកើតឡើង នៅក្នុងប្រទេសមួយចំនួន នៃអតីតសហភាពសូវៀត អតីតយូហ្គោស្លាវី និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុង ដើមសតវត្សទី២១ ។ ពាក្យនេះក៏ត្រូវបានអនុវត្ត យ៉ាងទូលំទូលាយចំពោះ បដិវត្តន៍មួយចំនួនផ្សេងទៀត នៅកន្លែងផ្សេងទៀត រួមទាំងនៅមជ្ឈិមបូព៌ា និងតំបន់អាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ៖ តាមសំណើសុំ វិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន១០ ។ ក្រុមហ៊ុនទាំង១០នោះ រួមមាន៖ ១- INDEPENDENCE CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា បញ្ហាទន្លេមេគង្គ ជាគន្លឹះ ក្នុងការវាយប្រហារប្រទេសចិន ពីសំណាក់មហាអំណាច ភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក។...
ភ្នំពេញ៖ និយាយក្នុងន័យប្រៀបធៀប លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំនិងក្រើនរំលឹកដល់ ភាគីពាក់ព័ន្ធ ឱ្យពិចារណា លើសកម្មភាពរបស់កញ្ញា សេង ធារី ថា «មិនត្រូវឱ្យកំទេចធូប ក្លាយជាអគ្គិសភ័យទេ»។ លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់ពីមានការលូកដៃចូល ពីសំណាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជួបបេក្ខជន ដែលប្រឡងបាក់ឌុបជាប់និទ្ទេសA ទាំងអស់ ដែលឆ្នាំនេះមានរហូតដល់១៧៥៣នាក់។ ចំពោះពេលវេលានិងទីតាំង នៃការជួបនេះ សម្ដេចតេជោ ពុំទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ ។ សូមរំលឹកថា បើតាមក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា «បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ ត្រូវជា...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការពុះពារ រាល់ឧបសគ្គទាំងឡាយ រវាងកម្ពុជា-ចិន បង្កើតបានជាគំរូសម្រាប់សហគមន៍អន្តរជាតិ ក្នុងការសហការទប់ស្កាត់ ជំងឺវីរុសកូវីដ១៩។ ការថ្លែងរបស់លោកឯកអគ្គរដ្ឋចិនរូបនេះ បានធ្វើឡើង នៅក្នុងពិធីបំពាក់មេដាយជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិនក្រុមទី១៦ ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៤ មករា...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២...