នយោបាយ

លោក សយ សុភាព៖ មិនត្រូវឱ្យកំទេចធូប ក្លាយជាអគ្គីភ័យទេ

ភ្នំពេញ៖ និយាយក្នុងន័យប្រៀបធៀប លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំនិងក្រើនរំលឹកដល់ ភាគីពាក់ព័ន្ធ ឱ្យពិចារណា លើសកម្មភាពរបស់កញ្ញា សេង ធារី ថា «មិនត្រូវឱ្យកំទេចធូប ក្លាយជាអគ្គិសភ័យទេ»។

លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់ពីមានការលូកដៃចូល ពីសំណាក់ កញ្ញា សេង ធារី ក្នុងហ្វូងបាតុកម្ម របស់ក្រុម អតីតកម្មករ ណាហ្គាវើលដ៍ ដោយស្រ្តីរូបនេះ បានស្លៀក សំលៀក បំពាក់ អប្សរា ទៅ គាំទ្រ ក្រុម កម្មករ ណាហ្គាវើលដ៍ ដើម្បី ទាញ ការ ចាប់ អារម្មណ៍ ពី អន្តរជាតិ ជុំវិញ ការ ធ្វើ កូដកម្ម ដោយ សន្តិវិធី របស់ ក្រុម បុគ្គលិក ណាហ្គាវើលដ៍

នៅលើគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «នេះជារូបភាពបដិវត្តន៏ព័ណ៌ពិតប្រាកដហើយ។ អ្នកបានដើរហួសបន្ទាត់ក្រហម។មិនមែនជារឿងចៃដន្យទេ។ អ្នកសរសេរ សេណារេយ៉ូ ដោយជ្រើសរើសទីកន្លែង បង្កើតព្រឹត្តការណ៏ ក៏មិនមែនចៃដន្យដែរ»។

ផ្ទាំងពាណិជ្ជកម្ម

លោក សយ សុភាព បញ្ជាក់ថា «សូមមើលឱ្យជ្រៅ ជាងហេតុការណ៏ កំពុងកើតឡើង។មិនត្រូវឱ្យកំទេចធូបក្លាយជាអគ្គិសភ័យទេ។ យកអ្នកអុចធូប បង្កឱ្យមានភ្លើងចេញឱ្យឆ្ងាយទៅ។ មកពីកន្លែងណាឱ្យទៅកន្លែងដើមវិញ»

លោកបន្តថា គេបានរៀបចំផែនការ រាប់សិបឆ្នាំហើយ។ គេមិនដែលដេកភ្លេចទេ តែគេធ្វើតាមផែនការ ដែលបានរៀបចំទុក។

ក្នុងនោះ លោក សយ សុភាព បានផ្ដាំទៅកញ្ញា សេង ធារី មិនត្រូវបំផ្លាញវប្បធ៌មខ្មែរ តាមរយៈដែលយកសម្លៀកបំពាក់ «អប្សរា» មកពាក់ក្នុងន័យ មិនច្បាស់លាស់ បែបនេះនោះទេ៕

To Top