ភ្នំពេញ៖ ភូមិព្រៃស្នួល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានផ្លាស់ប្ដូរមុខមាត់ថ្មី ពីតំបន់ធ្លាប់តែស្ងប់ស្ងាត់ មកជាតំបន់ទេសចរណ៍ថ្មីមួយទៀត ក្រោមការឧបត្ថមផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ក្នុងពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចស្ថាបនាផ្លូវមួយខ្សែ ព្រមទាំងបានបំពាក់អំពូលសូឡា បំភ្លឺផ្លូវ ក្នុងភូមិមួយចំនួន នៃឃុំរវៀង...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើការគម្រាម ក្រោយគណៈប្រតិភូអាមេរិកបានបញ្ជាក់ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យប្រទេសហុងឌូរ៉ាស់ រក្សាចំណងមិត្តភាពការទូតដ៏យូរអង្វែងរបស់ខ្លួន ជាមួយកោះតៃវ៉ាន់ នៅពេលធ្វើការបោះឆ្នោតនាចុងសប្ដាហ៍នេះ។ ក្រៅពីនោះ តាមសេចក្តីរាយការណ៍ មន្ត្រីសហរដ្ឋអាមេរិកមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បាននិយាយប្រាប់ផងដែរថា ទីក្រុងវ៉ាស៊ីនតោន បានធ្វើការព្រមានដល់បណ្ដាប្រទេសអាមេរិកកណ្ដាលនានា អំពីហានិភ័យមួយចំនួនពាក់ព័ន្ធទៅនឹងវិធីសាស្ត្ររបស់ប្រទេសចិនមកលើតំបន់។ នៅពេលត្រូវគេចោទសួរអំពីការដែលសហរដ្ឋអាមេរិកនិយាយប្រាប់ដល់បេក្ខភាពហុងឌូរ៉ាស់ ឲ្យរក្សាចំណងមិត្តភាពការទូតជាមួយកោះតៃវ៉ាន់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៧២នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើង ដល់៤.២៥៤.៨១៨នាក់ ។ ក្រសួងបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយវីរុស នៅក្នុងប្រទេសបានកើនឡើងបន្ថែម១៦នាក់ នំាឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៤៣.៧៨២នាក់...
បរទេស៖ យោងតាមការព្យាករណ៍ របស់ក្រុមហ៊ុនអ្នកផ្តល់ទិន្នន័យ GSMA Intelligence នៅថ្ងៃព្រហស្បិត៍ បានបង្ហាញថាទំនាក់ទំនងតាមរយៈបច្ចេកវិទ្យាអ៊ីនធឺណេត 5G របស់ប្រទេសចិននឹងមានការកើនឡើង ដល់ទៅ៨៦៥លាន នៅត្រឹមឆ្នាំ២០២៥ ឬត្រូវជា៤០ភាគរយ នៃការប្រើប្រាស់ 5G នៅទូទាំងសកលលោក។ របាយការណ៍ដដែលនេះ ក៏បានព្យាករណ៍ផងដែរ ថាបច្ចេកវិទ្យា 5G របស់ប្រទេសចិននឹងមានអត្រា កើនឡើងប្រមាណជា៥០ភាគរយ នៅក្នុងត្រឹមឆ្នាំ២០២៥នេះផងដែរ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញ ក្ដីសង្ឃឹមថា ទូតសឹង្ហបុរីថ្មី នឹងរួមចំណែកបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរី ឲ្យកាន់តែរីកចំរើនថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា...
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសជប៉ុននិងប្រទេសវៀតណាមបានឈានទៅដល់កិច្ចព្រមព្រៀងមួយស្តីអំពីសន្តិសុខប្រព័ន្ធអនឡាញក្នុងពេលដេលប្រទេសក្នុងតំបន់ អាស៊ីទាំងពីរនេះ សង្ឃឹមថានឹង អាចបង្កើនចំណងទំនាក់ទំនងយោធារវាងគ្នាផងជុំវិញក្តីព្រួយបារម្ភ ចំពោះមុខនូវឥទ្ធិពលរបស់ចិន ជាពិសេសបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាកិច្ចព្រមព្រៀងការពារប្រព័ន្ធអនឡាញនេះធ្វើឡើងនៅក្រោយប្រទេសទាំងពីរ បានបង្ហាញភាពចាំបាច់ជាបន្ទាន់មួយទៅនឹងបញ្ហានានាដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងប្រឈមរួមទាំងបញ្ហាអន្តរជាតិនិងចិន។ ថ្លែងទៅកាន់សមភាគីលោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Phan Van Giang លោក Kishi បានបញ្ជាក់ដែរថាកិច្ចព្រមព្រៀងនេះបានជួយលើកតម្កើងកិច្ចសហប្រតិបត្តិការ លើវិស័យយោធារវាងប្រទេសទាំងពីរទៅដល់កម្រិតថ្មីមួយទៀត។ គួរឲ្យដឹងដែរថាជប៉ុនប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើការសហការយ៉ាងខ្លាំងជាមួយនឹងបណ្តាប្រទេសធំៗលើលោកដើម្បីពង្រឹងកិច្ចការងារការពារប្រព័ន្ធអនឡាញដូចជាសហរដ្ឋអាមេរិក អូស្ត្រាលីនិងដៃគូផ្សេងទៀតរួមទាំងណាតូកាលពីខែមេសានិងក៏ដូចជាសិង្ហបុរីឥណ្ឌូនេស៊ីនិងវៀតណាម៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃអង្គារ៍ បានធ្វើការប្រកាសទាមទា ឲ្យក្រុមហ៊ុនបរទេស ចំនួន១៣ដែលភាគច្រើនជាក្រុមហ៊ុនរបស់អាមេរិក ក្នុងការរៀបចំការិយាល័យ តំណាងរបស់ខ្លួនឲ្យបាននៅក្នុងទឹកដី របស់រុស្សី ឲ្យបានយ៉ាងយូរបំផុតចុងឆ្នាំ២០២១ ឬត្រូវប្រឈមមុខទៅនឹងច្បាប់ រឹតបន្តឹងនិងបម្រាមធ្វើអាជីវកម្មតែម្តង។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់រដ្ឋ Roskomnadzor ប៉ុន្តែមិនបានផ្តល់ ព័ត៌មានលំអិតអំពីដំណាក់កាលច្បាស់លាស់ដែលក្រុមហ៊ុនទាំងនោះត្រូវតែធ្វើដើម្បីទទួលបានតាមគ្រប់លក្ខខណ្ឌរបស់ប្រទេសរុស្សីឡើយ។ រំលឹកដែរថាចាប់តាំងតែពីពេលដែលច្បាប់ថ្មីរបស់ប្រទេសរុស្សីបានចូលជាធរមានកាលពីថ្ងៃទី១ខែកក្កដាមករុស្សីបានទាមទារឲ្យបណ្តាញសង្គម បរទេសដែលមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃលើសពី៥០ម៉ឺនគណនេយ្យចាំបាច់ត្រូវតែបើកការិយាល័យមួយរបស់ខ្លួននៅក្នុងប្រទេសរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ ១៥៨៩៥ ប៊ីលានរៀលច្រើនជាងការប្រមូលចំណូលនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលសម្រេចបានត្រឹម ៦៣%ធៀបនឹងច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីលទ្ធផលកិច្ចប្រជុំគណៈកម្មការកទម្រង់ការហិរញ្ញវត្ថុសាធារណៈ ស្តីពីការវឌ្ឍនភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣បូក២ ត្រីមាសទី៣ ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ថា កម្ពុជាពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។ ក្នុងវេទិការសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ «ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួម ក្នុងខ្សែច្រវាក់ តម្លៃសកល ពហុភាភីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាថ្ងៃទី២៤...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថាទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា ប្រទេសតួកគី បានចាប់ផ្តើមប្រតិបត្តិការដ៏ធំនៅថ្ងៃអង្គារនេះ ប្រឆាំងនឹងទាហាន និងអតីតសិស្សសាលាយោធាចំនួន១១២នាក់ ជុំវិញការសង្ស័យថាពួកគេជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យក្នុងខែកក្កដា ឆ្នាំ២០១៦ ។ ការបញ្ជានេះបានកើតឡើងបន្ទាប់ពីរដ្ឋអាជ្ញានៃទីក្រុង Izmir ភាគខាងលិចរបស់ប្រទេសតួកគី បានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ ហើយប្រតិបត្តិការនេះបានគ្របដណ្តប់ខេត្តចំនួន២២ ។ របាយការណ៍បានបន្តថា រហូតមកដល់ពេលនេះ...