ភ្នំពេញ៖ អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានថ្លែងថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សារ បង្រួបបង្រួមជាតិខ្មែរ របស់សម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់ មិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ។ ក្នុងឱកាសអបអរសាទរ ខួប...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា សុខសន្តិភាពជាកត្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃនេះ សម្ដេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃ២៣ តុលា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក កឹម សុខា បានលើកឡើងថា ការផ្តល់តម្លៃដោយគោរព និង អនុវត្តន៍នូវស្មារតីនៃ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែ ប្រទេសមួយនោះដែរ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ម៉ូស្គូ៖ អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) ទទួលខុសត្រូវ ចម្បងចំពោះស្ថានភាពបច្ចុប្បន្ននៅអាហ្វហ្គានីស្ថាន នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១៨ នៃក្លឹបពិភាក្សាវ៉ាលដា នៅសូជី។ លោកពូទីន បានឲ្យដឹងក្នុងសំនួរមួយថា“ ខណៈពេលដែលការចូលរួមរបស់ចិន និងរុស្ស៊ី និងអង្គការសហប្រតិបត្តិការសៀងហៃ ដទៃទៀតប្រទេសទាំងនេះ ដែលកំពុងប្រយុទ្ធនៅទីនោះ (នៅអាហ្វហ្គានីស្ថាន) អស់រយៈពេល...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានា ផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំង ដល់បុគ្គលិកសុខាភិបាល ដោយយោងតាមទិន្ន័យថ្មីរបស់ខ្លួន ដែលប៉ាន់ប្រមាណថាមានមនុស្សចំនួន ១១៥,០០០ នាក់បានស្លាប់ដោយសារមេរោគឆ្លងនៅចន្លោះខែមករា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាទិន្នន័យពីប្រទេសចំនួន ១១៩...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា ប្រភពពីយោធារដ្ឋាភិបាលមួយរូប បានលើកឡើងថា សរុបមានក្រុមឧទ្ទាម ហួធី ចំនួន៣៨នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពេល ប្រយុទ្ធគ្នា ជាមួយយោធាយេមែន នៅខេត្ត Marib ភាគកណ្តាលប្រទេស ។ ប្រភពពីសមរភូមិមុខ បានប្រាប់ដល់ស៊ិនហួ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិនបានកោតសរសើរ លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម ក្នុងការវិភាគលើខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក មាស នី បានមានប្រសាសន៍ថា« រាជរដ្ឋាភិបាលបង្ហាញពីចេតនា នៃការលើកតម្លៃពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស តាមរយៈការបោះពុម្ភក្រដាស់ប្រាក់ ៣ម៉ឺនរៀលថ្មី»។ នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំកោតសរសើរលោកពូបណ្ឌិត មាស នី ដែលមានសុភវិនិច្ឆ័យ ចំពោះមេដឹកនាំ នាំសន្តិភាពជូនប្រទេស និង ប្រជាជនខ្មែររបស់យើង។ លោក សយ សុភាពបន្តថា «ខ្ញុំយល់ថា នៅក្នុងពេលវេលាសមស្របណាមួយ ខ្មែររករូបមន្តសំលាប់ មេរោគចង្រៃ ពីខាងក្រៅ ដែលចេះតែឱ្យខ្មែរឈ្លោះគ្នា មិនចេះចប់ដោយសារតែ មហិច្ឆតារបស់ពួកគេ។ មេរោគពីខាងក្រៅនោះ សាហាវជាងកូវីដ-១៩ទៀត»។ លោកបន្តថា បើអ្នកវិភាគ មានទស្សនៈដូចគ្នា ក្នុងផលប្រយោជន៍ជាតិហើយ ដាច់ខាតប្រទេសរបស់យើង នឹងជួប មហាសំណាងទៅមុខ ទៀត។ ជាពិសេសបើយើងងាកត្រឡប់ ក្រោយទៅរក ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ័្មនទី២ប្រកាសកសាងសម័យ មហានគរ។នោះយើងនឹងស្គាល់ភាពក្សេមក្សាន្ត សម្បូររុងរឿង និង សន្តិភាពជារៀងរហូត»។ លោក សយ សុភាព បញ្ជាក់ថា «កុំខ្វល់អ្នកដែលប្រមាថជាតិ និង ប្រជាជនឯង ទុកឱ្យពួកគេរស់តាម យថាកម្មទៅចុះ ហើយយើងងាកមករួមគ្នា កសាងជាតិវិញ»៕
ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង៤០នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាម រដ្ឋបាលបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់...
ភ្នំពេញ៖ ខុសពីមជ្ឈដ្ឋាន អ្នកនយោបាយ ប្រឆាំងមួយចំនួន លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានលើកឡើងថា គុណតម្លៃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនទាន់បាត់ពីខ្សែភ្នែក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ តាមរយៈការដាក់ឱ្យចរាចរ ក្រដាសប្រាក់ ៣ម៉ឺនរៀលថ្មី។ ក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចំណាយថវិកា ចំនួន ៣២ ៥៧៦ ៨៦៦លានរៀល (ប្រហែលជាង៧៩០០លានដុល្លារ) និងរកចំណូលឱ្យបាន ចំនួន ២៥ ៥៩៤ ៣៦៦លានរៀល (ប្រហែលជាង៦២០០លានដុល្លារ) ក្នុងឆ្នាំ២០២២ ខាងមុខនេះ។ យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ថា « នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ...