ព័ត៌មានអន្តរជាតិ

កងកម្លាំងស៊ូដង់ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ខណៈក្រុមបាតុករ សម្រុកឡើង តវ៉ាដល់ វិមានប្រធានាធិបតី

Khartoum៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា បាតុករប្រឆាំងនឹងការគ្រប់គ្រង ដោយយោធា កាលពីថ្ងៃសៅរ៍ បាននំាគ្នាមកដល់បរិវេណ វិមានប្រធានាធិបតី នៅក្នុងរដ្ឋធានី Khartoum ជាលើកទី២ក្នុងមួយសប្តាហ៍ រូបភាពទូរទស្សន៍ បានបង្ហាញឲ្យដឹងថា ទោះបីជាឧស្ម័នបង្ហូរទឹកភ្នែក យ៉ាងខ្លាំងត្រូវបានបាញ់ និងត្រូវកាត់ផ្តាច់ទំនាក់ទំនងក៏ដោយ ។

សាក្សីម្នាក់ បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា កងកម្លាំងសន្តិសុខស៊ូដង់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមមនុស្ស កាលថ្ងៃទី១០ នៃបាតុកម្ម ទ្រង់ទ្រាយធំ ចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី២៥ ខែតុលា ។

ការតវ៉ា បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីលោក Abdallah Hamdok ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី ឡើងវិញ កាលពីខែមុន ។

កាលពីមួយសប្តាហ៍មុន ក្រុមបាតុករចាប់ផ្តើមអង្គុយ នៅមាត់ទ្វារវាំង ប៉ុន្តែកាលពីថ្ងៃសៅរ៍ ពួកគេត្រូវបានជួបជាមួយ ក្រុមសន្តិសុខ ដែលឈរជាជួរៗ ។

សាក្សីបាននិយាយថា សេវាអ៊ីនធឺណិតត្រូវបានរំខាន នៅក្នុងរដ្ឋធានី Khartoum ហើយអ្នកស្រុក មិនអាចធ្វើការហៅទូរសព្ទ ក្នុងស្រុកបានកាលពីថ្ងៃសៅរ៍ ខណៈដែលទាហាន និងកងកម្លាំងគាំទ្ររហ័ស បានបិទផ្លូវដែលនាំទៅដល់ ស្ពាន ដែលតភ្ជាប់ រដ្ឋធានី Khartoum ជាមួយនឹងក្រុង Omdurman ដែលជាទីក្រុងធំរបស់ខ្លួន ឆ្លងកាត់ទន្លេនីល ។ .

មានមនុស្ស នៅតែអាចបង្ហោះរូបភាព នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីការតវ៉ា ដែលបានកើតឡើងនៅក្នុងទីក្រុងជាច្រើនផ្សេងទៀតរួមទាំង Madani និង Atbara ។

សាក្សីម្នាក់ទៀតបានប្រាប់ដល់ Reuters ថា ទីក្រុង Omdurman ដែលនៅជិតខាង កងកម្លាំងសន្តិសុខ ក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកតវ៉ា ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រ ពីស្ពានតភ្ជាប់ពីទីក្រុង ទៅកណ្តាលទីក្រុង Khartoum ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top