ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើគេធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រំដែន អន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ គេត្រូវឆ្លងកាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទីនិងប្រាសាទនាងខ្មៅ មានចំងាយ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវកៅស៊ូ ដ៏ស្អាតរលោងមួយ មានចំងាយ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ ទើបបានមកដល់ទីតាំងភ្នំជីសូរ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិន នៅវិមានសន្តិភាព លើឯកសារចំនួន០៦រួមមាន៖ ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន...
ភ្នំពេញ៖ ដំណើរទស្សនកិច្ច របស់ប្រមុខការទូតចិន នៅកម្ពុជា មិនត្រឹមតែបានប្រគល់ វិមានពហុកីឡដ្ឋានជាតិ មរតកតេជោ នោះទេ ក្នុងនោះក៏បានភ្ជាប់មកនូវជំនួយឥតសំណងចំនួន ២៧០ លានដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ទ្វេភាគីជាមូយ លោក វ៉ាង យី...
ភ្នំពេញ៖ ច្បាស់ហើយថា ក្រុមអ្នកប្រឆាំងនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ តែងតែលើកយកបញ្ហា ចំណងមិត្តភាពនិងប្រាក់កម្ចីពីប្រទេសចិន មកវាយប្រហារ លើបណ្ដាប្រទេស ដែលជាសម្ព័ន្ធមិត្តជាមួយចិន។ ជាក់ស្ដែងប្រទេសកម្ពុជា ត្រូវបានប្រទេសលោកខាងលិច និងសហគមន៍អឺរ៉ុប តាមរយៈប្រព័ន្ធឃោសនា និងបណ្ដាកូនជឹងរបស់ខ្លួន ដែលមានទាំងបក្សនយោបាយ និងអង្គការ សង្គមស៊ីវិល មួយចំនួន តែងតែបានលើកពីបញ្ហា ចំណងមិត្តភាពនិងប្រាក់កម្ចី កម្ពុជា-ចិន មកវាយប្រហារគ្មានលុះថ្ងៃនោះឡើយ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នាពេលបន្តិចទៀតនេះ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើជំនួយឥតសំណងផ្ដល់មកកម្ពុជា ជាង២៥០លានដុល្លារ។ ក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ ភាគីចិន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកវិភាគទាំងក្នុង និងក្រៅទេសថា បើសិនគ្មានចិន តើកម្ពុជាបានអ្នកណាជួយ! ព្រោះថា ចិន បានកសាងហេដ្ឋានរចនាសម្ព័ន្ធនៅកម្ពុជា យ៉ាងច្រើន។ ក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ ភាគីចិន នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា មិត្តភាពដែកថែប កម្ពុជា-ចិន នឹងកាន់តែខ្លាំងក្លា បន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការលួងលោម និងការលើកឡើង របស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់ មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។ ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំចិន នឹងចូលរួមសម្ភោធ ជាផ្លូវការ ពហុកីឡដ្ឋាន ជាតិមរតតេជោ នាពេលខាងមុខ។ ថ្លែងក្នុងពិធីប្រគល់-ទទួល វិមានកីឡដ្ឋាន នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖ លោក ប្រាវីត វង់ស៊ូវ៉ុន ឧបនាយករដ្ឋមន្រ្តីថៃ បានទទូចថា លោកនឹងមិនលាលែង ពីតំណែងជាប្រធានគណបក្ស Palang Pracharath Party (PPRP) ឡើយ ខណៈនាយករដ្ឋមន្ត្រី លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កំពុងធ្វើចលនា ដើម្បីពង្រឹងអំណាច របស់លោកនៅក្នុង គណបក្សកាន់អំណាច។...
បរទេស៖ សមាជិក ក្រុមឥស្សរជនពិសេស របស់កងកម្លាំងពិសេស អាហ្វហ្គានីស្ថាន ដែលទទួលការបណ្តុះបណ្តាល ពីទីភ្នាក់ងារចារកម្មកណ្តាល (CIA) ដែលបានជួយប្រតិបត្តិការ ជម្លៀសអាមេរិក នៅទីក្រុងកាប៊ុល គឺបានទទួលការគំរាមកំហែង សម្លាប់ពីពួកតាលីបង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមវរជន ដែលត្រូវបានបណ្តុះបណ្តាល សម្រាប់បេសកកម្មប្រឆាំង...